ទាន់ហេតុការណ៍
រណ្ដៅដីមួយកន្លែង សង្ស័យមិនមានលិខិតអនុញ្ញាត ដែលជនឆ្លៀតឱកាសលួចដាក់គ្រឿងចក្រជីកកាយយកអាចម៍ដីដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ស្នើសុំមន្ត្រីជំនាញចុះពិនិត្យមើលផង... - លោកស្រី ហ៊ានពៅ លក់ដីជាច្រើនហិកតា ឲ្យជនរងគ្រោះ ដោយសន្យានិងធានាអះអាងធ្វើប័ណ្ណ(ប្លង់រឹង) តែខុសការពិត... - អង្គភាពសុីម៉ាក់ រកឃើញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងវត្តតាមាន់សែនជ័យ ត្រូវបានពួកទ័ពអាកាសសៀម ប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82 - អ្នកនាំពាក្យក្រសួងការពារជាតិបន្តអះអាងថា ភាគីកម្ពុជាបានអនុវត្តន៍ដោយស្មោះត្រង់នូវបទឈប់បាញ់ ដែលបានចូលជាធរមាន - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកនៅវត្តពោធិ៥០០០​ ខេត្តព្រះវិហារ - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ - អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំអ្នកសារព័ត៌មាន សូមកុំចូលថតទីតាំងយោធា ឬប្រើរូបភាពបង្ហាញសកម្មភាពកងទ័ព លេណដ្ឋានយោធា ទីតាំងទ័ពផ្សេងៗ ដែលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ចំនួន ៣រូបនៅខេត្តកំពង់ធំ ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ សង្រ្គាមមិននាំមកនូវផលល្អដល់ប្រជាពលរដ្ឋទាំងសងខាង កម្ពុជា ក៏ដូចថៃនោះទេ។ ផ្ទុយមកវិញមានតែ សុខសន្តិភាពទេ ដែលធ្វើឱ្យប្រទេសមានការរីកចំរើន។ - ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពង់ស្ពឺ គោរពវិញ្ញាណក្ខ័ន្ធ លោកវរសេនីយ៍ត្រី លៀម សំពៅមាស ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ កម្ពុជា-ថៃ

មជ្ឈដ្ឋានមហាជនកំពុងមានចម្ងល់ថាបទល្មើសនេសាទលៀសចំណី និងលៀសឆាការ ក្រោយពីជំនាញចុះទៅបង្ក្រាបឬពិនិត្យជាក់ស្ដែង ប៉ុន្តែសកម្មភាពដឹកជញ្ជូននៅតែបន្តដដែល តើមានអ្វីនៅពីក្រោយក្នុងមុខជំនួញលៀសនេះ…

មជ្ឈដ្ឋានមហាជនកំពុងមានចម្ងល់ថាបទល្មើសនេសាទលៀសចំណី និងលៀសឆាការ ក្រោយពីជំនាញចុះទៅបង្ក្រាបឬពិនិត្យជាក់ស្ដែង ប៉ុន្តែសកម្មភាពដឹកជញ្ជូននៅតែបន្តដដែល តើមានអ្វីនៅពីក្រោយក្នុងមុខជំនួញលៀសនេះ…

ខេត្តកំពង់ឆ្នាំង៖ ក្រោយពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃកម្ពុជា កាលពីកន្លងទៅបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងមានប្រសាសន៍សង្កត់ធ្ងន់ជុំវិញអភិបាលខេត្តដែលនៅជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាប់ជាប្រចាំ ដូចភ្លៀងរលឹម ទៅលើក្រុមមេឈ្មួញគ្រាក់ៗ ស្របគ្នានោះឯកឧត្ដម ស៊ុនសុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានប្ដេជ្ញាថា ឯកឧត្តមនឹងយកចិត្តទុកដាក់បង្ក្រាបរាល់បញ្ហាបទល្មើសនេសាទ ដែលកំពុងកើតមាននៅក្នុងបឹងទន្លេសាទក្នុងភូមិសាស្រ្តទឹកដីខេត្តកំពង់ឆ្នាំង ហើយលោកក៏មិនអោយបទល្មើសទាំងនោះមកក្បែឬពាក់ព័ន្ធនឹងរូបលោកផងដែរ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ។

បើយោងតាមសេចក្ដីរាយការណ៍មកថា មានឈ្មួញល្បីខ្លាំងឈ្មោះ ស៊ុន ធារិទ្ធ (ហៅ) ប៉ោង បានដាក់កម្លាំងកម្មករ ប្រមូលទិញលៀសល្អិតល្អិតពីប្រជាពលរដ្ឋ នេសាទខុសច្បាប់ លើកដាក់លើរថយន្ត ដឹកចេញរាប់សិបតោន ក្នុងមួយថ្ងៃៗ សង្ស័យអត់មានលិខិតអនុញ្ញាតិ ខណ:កំពុងល្បីល្បាញជាឈ្មួញជើងខ្លាំងប្រចាំខេត្តកំពង់ឆ្នាំង តេីលោក លី ឡា នាយខណ្ឌជលផលខេត្តទៅណា? ហេីយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តម៉េចបានប្រឹងធ្វេីមិនដឹង ឬដឹងដែរប៉ុន្តែសម្ងំចាំតែទទួលផលមិនធ្វើការបងក្រាបសោះ? ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានបានចុះទៅផ្តិតយករូបភាពនូវសកម្មភាពដឹកជញ្ជូនលៀស តាមកាណូតធំៗប្រើប្រាស់ដោយកម្លាំងម៉ាសុីនធំៗជាច្រើនគ្រឿង ដែលមានច្រកលៀសច្រើនការ៉ុង កំពុងលើកឡើងលើគោកនៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុក បរិបូណ៍ ដើម្បីដឹកជញ្ជូនតាមរថយន្តយកទៅស្រុកក្រគរ នៃខេត្តពោធិ៍សាត់បន្តយកទៅលក់នៅឯប្រទេសវៀតណាម។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ក្រោយពីបណ្ដាញសារព័ត៌មានជាច្រើនបានចេញផ្សាយ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃើញមានមន្ត្រីជំនាញចុះមកបង្ក្រាបនិងពិនិត្យជាក់ស្ដែង នៅលៀសដែលក្រុមកម្មករច្រកដាក់ការ៉ុងរួចហើយនោះ តើត្រូវច្បាប់ជលផលអនុញ្ញាតដែរឬទេ.? ក្រោយពីជំនាញចុះទៅបង្ក្រាបនិងពិនិត្យជាក់ស្ដែង ប៉ុន្តែសកម្មភាពដឹកជញ្ជូននៅតែបន្តកើតមានដដែល ហើយមន្ត្រីជំនាញ មិនធ្វើការទប់ស្កាត់ និងចាត់វិធានការបង្ក្រាបនោះឡើយ តើមានអ្វីនៅពីក្រោយក្នុងមុខជំនួញលៀសនេះ។

ករណីនេះបានធ្វើឲ្យមជ្ឈដ្ឋានមហាជន មានការងឿងឆ្ងល់ និងរិះគន់ផងដែរ ចំពោះសកម្មភាពនេសាទលៀស និងការដឹកជញ្ជូនលៀសចម្រុះក្នុងរូបភាពទ្រង់ទ្រាយធំបែបនេះ ដែលសកម្មភាពនេះគេសង្កេតឃើញ កើតមានតាំងពីរដូវបិទនេសាទរហូតដល់រដូវបើក និងមិនមានការបង្ក្រាបទាល់តែសោះ។ ចំពោះការនេសាទលៀស គឺគេបានប្រើនូវឧបករណ៍កាវលៀសវែងៗដែលអាចកាវចូលដល់ជម្រៅបាតទន្លេជ្រៅធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនិងជីវចម្រុះយ៉ាងធ្ងន់ធ្ងរបំផុត។

ចំណែកម៉ាស៊ីនដែលគេប្រើបំពាក់ឧបករណ៍អូស និងកាវលៀសវិញទូកខ្លះ គឺចាប់ ពី៤ទៅដល់៦ម៉ាស៊ីន ដែលធ្វើឱ្យខុសច្បាប់ស្ដីពីជលផលដែលបានអនុញ្ញាតឲ្យរកបានតែដោយដៃតែប៉ុណ្ណោះ។

បើយោងតាមអ្នកកាវលៀសខុសច្បាប់ទាំងនោះបាននិយាយប្រាប់អ្នកសារព័ត៌មានថា លៀសទាំងនេះពួកគេបានកាវកើបយក ពីក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំហើយបាននាំគ្នាដឹក យកមកលក់ឱ្យមេឈ្មួញជើងខ្លាំងឈ្មោះ ស៊ុន ធារិទ្ធ(ហៅ)ប៉ោង នៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបស្ថិតក្នុងឃុំឆ្នុកទ្រូ។

ករណីនេះតើឯកឧត្ដម ស៊ុនសុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ហ៊ានបញ្ចេញកណ្ដាប់ដៃដែក កំចាត់ទៅលើក្រុមមន្រ្តីខិលខូចក្រោមឱវាទទេ ប្រសិនបើរកឃើញថាមន្រ្តីនោះមានការពាក់ព័ន្ធនឹងឃុបឃិតជាមួយមេឈ្មួញឈ្មោះ ស៊ុន ធារិទ្ធ (ហៅ) ប៉ោង ដែលកំពុងប្រព្រឹត្តបទល្មើសដែរឬយ៉ាងណា? ។

ជុំវិញការលើកឡើងខាងលើនេះ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីរដ្ឋបាលជលផលបរិបូណ៌ម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថាករណីការដឹកជញ្ជូនលៀសចម្រុះ និងការនេសាទលៀសដោយប្រើកម្លាំងម៉ាស៊ីនបច្ចុប្បន្ននេះលោកទទួលស្គាល់ថា គឺពិតជាកើតមានប្រាកដមែន។

ដោយឡែកនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង គឺគ្រាន់ តែជាទីកន្លែងសម្រាប់ក្រុមឈ្មួញដឹកលៀសយកមកឡើងរថយន្តតែប៉ុណ្ណោះ។ រីឯប្រភពដើមនៃការនេសាទលៀសវិញ គឺក្រុមឈ្មួញគេបានធ្វើសកម្មភាពនៅក្នុងទឹកដីនៃខេត្តផ្សេង គឺខេត្តកំពង់ធំ ។

មន្ត្រីដដែលបានប្រាប់បន្តទៀតថាថា ករណីការនេសាទលៀស ខ្យង ខ្ចៅ គ្រុំ នៅបាតទន្លេគឺច្បាប់ស្ដីពីជលផលហាមដាច់ខាត ការនេសាទប្រើដោយកម្លាំងម៉ាស៊ីនធំៗដូចខាងលើនេះ ព្រោះវាបានធ្វើឲ្យមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ ដល់ប្រព័ន្ធអេកូឡូស៉ី និងប្រព័ន្ធជីវៈចម្រុះនៅបាតទន្លេ ព្រោះថា៖ លៀស ខ្យង ខ្ចៅ និងគ្រុំ នៅបាតទន្លេយូរៗទៅវានិងរលួយស្អុយពេញបាតទន្លេ។

មិនតែប៉ុណ្ណោះផ្ទៃបាតភក់នៃទន្លេសាប ក៏ជាកន្លែងយ៉ាងសំខាន់សម្រាប់ពពួកត្រីទាំងអស់ខាងលើនេះ ពងកូននៅក្នុងដីល្បាប់នៃបាតទន្លេទាំងនោះផងដែរ។ហេតុនេះហើយទើបគេមានច្បាប់ហាមឃាត់ការនេសាទប្រើដោយកម្លាំងម៉ាស៊ីន ដែលមានចែងនៅក្នុងច្បាប់ស្ដីពីជលផល។

ដូច្នេះបើសមត្ថកិច្ចយើងមិនអាចទប់ស្កាត់ចំពោះការនេសាទលៀស ប្រើកម្លាំងម៉ាស៊ីនដូចសព្វថ្ងៃនេះ តាមច្បាប់ស្ដីពីជលផលបាននោះទេ ពូជត្រីនឹងត្រូវវិនាសបាត់បង់ពីផ្ទៃបឹងទន្លេសាបថ្ងៃណាមួយជាក់ជាមិនខាននោះឡើយ។

ជុំវិញនូវការចុះផ្សាយខាងលើអង្គភាពព័ត៌មានយើងខ្ញុំរងចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។សូមអរគុណ៕ អត្ថបទដោយអ្នកជំងឺ..ស.៦.

 

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!