ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

រថយន្តធុនធំ បើកប៉ះម៉ូតូ បណ្ដាលឲ្យបើកម៉ូតូ រងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត..

រថយន្តធុនធំ បើកប៉ះម៉ូតូ បណ្ដាលឲ្យបើកម៉ូតូ រងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត..

ខេត្តកំពង់ស្ពឺ៖ នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តធន់ធំមួយគ្រឿង បានបើកគាជាមួយម៉ូតូ បណ្ដាញឲ្យអ្នកបើកម៉ូតូរងគ្រោះថ្នាក់របូសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវបេតុងមួយខ្សែត្រង់ចំណុចមុខក្លោងទ្វារវត្តរលាំងកំពូល ស្ថិតនៅភូមិអូរក្រាស់អំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បើយោងតាមប្រភពនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថាគេបានឃើញម៉ូតូម៉ាក់ស្គុបពី មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1-KQ-04-67 បើកពីជើងទៅត្បូងដោយឈ្មោះ ចិត្ត ភេទប្រុស អាយុប្រហែលជាង ២០ ឆ្នាំ រស់នៅភូមិចក្រកាំបិត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្តម៉ាកហ៊ីយ៉ាន់ដាយធន់ធំមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ-3-D-97-17 ដឹកឥដ្ឋស៊ីម៉ង់ បើកបរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានប៉ះគ្នាបណ្ដាលឲ្យអ្នកបើកម៉ូតូ បានដួលបោកទៅនឹងផ្លូវបេតុង រងគ្រោះថ្នាក់របួសធ្ងន់ ចំណែកថៃកុងរថយន្តមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនបាទ។

ក្រោយកើតហេតុគេឃើញមានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងគង ចុះមកដល់កន្លែងកើតហេតុដើម្បីសម្រួលចរាចរណ៍និងបានទាក់ទងហៅរថយន្តសាមុយរបស់បន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មកដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ ដោយឡែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើស្រវឹងសូមកុំបើកបរ បើបើកបរកុំពិសារគ្រឿងស្រវឹង ថ្ងៃនេះ ថ្ងៃស្អែក មិនមានគ្រោះថ្នាក់ចរាចរណ៍ទៀតទេ..។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!