ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ល្បែងគ្រប់ប្រភេទ(ដូចជាហ្គេមបាញ់ត្រី)ដែលមានយឺហោ វេទមន្ត អ៉ិចធើធេនម៉ិន វើយដ៍ កំពុងបើកឱ្យក្រុមអ្នកញៀនល្បែងចូលលេង យ៉ាងពពាក់ពពួន នៅក្នុងផ្សារទំនើប ស៊ីធីម៉ល សង្ស័យសមត្ថកិច្ចមិនដឹង ឬមើលមិនឃើញទេដឹង..⁉️

ល្បែងគ្រប់ប្រភេទ(ដូចជាហ្គេមបាញ់ត្រី)ដែលមានយឺហោ វេទមន្ត អ៉ិចធើធេនម៉ិន វើយដ៍ កំពុងបើកឱ្យក្រុមអ្នកញៀនល្បែងចូលលេង យ៉ាងពពាក់ពពួន នៅក្នុងផ្សារទំនើប ស៊ីធីម៉ល សង្ស័យសមត្ថកិច្ចមិនដឹង ឬមើលមិនឃើញទេដឹង..⁉️

ភ្នំពេញ ៖ មហាជនក៏ដូចជាអាជីវករដែលលក់ដូរនៅក្នុងផ្សារទំនើប ស៊ីធីម៉ល ដែលស្ថិតនៅក្នុងសង្កាត់វាលវង្ស ខណ្ឌ ៧មករា រាជធានីភ្នំពេញ គាត់មានចម្ងល់ថា ចុះហេតុអ្វីផ្សារទំនើបមួយនេះបានខ្លាយជាកន្លែងលេងល្បែងគ្រប់ប្រភេទ ដូចជាហ្គេមបាញ់ត្រីទៅវិញ សង្ស័យសមត្ថកិច្ចមិនដឹង ឬមើលមិនឃើញទេដឹង..⁉️

ជាក់ស្តែងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ផ្សារទំនើបខាងលើនេះកំពង់បើកល្បែងគ្រប់ប្រភេទ(ដូចជាហ្គេមបាញ់ត្រី) ដែលមានយឺហោ វេទមន្ត អ៉ិចធើធេនម៉ិន វើយដ៍ ដោយឃើញមាន បុរស ជាមេការម្នាក់ឈរចាំសម្របសម្រួលឲ្យក្រុមអ្នកញៀនល្បែង ក្មេង ចាស់ ប្រុស ស្រី ចូលទៅលេងភ្នាល់ដាក់លុយដោយសុវត្ថិភាពគ្មានការព្រួយបារម្ភពីចាប់ការបង្ក្រាប ខណៈកន្លងទៅប្រមុខថ្នាក់ដឹកនាំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបង្ក្រាបបទល្មើសល្បែងខុសច្បាប់គ្រប់ទម្រង់ទូទាំងប្រទេសកម្ពុជា ឱ្យអស់ដោយគ្មានការយោគយល់។

ដោយទ្បែក សមត្ថកិច្ច និងអាជ្ញាធរនៅខណ្ឌ៧មករា កន្លងទៅក៏ឃើញមានសកម្មភាពចុះបង្ក្រាបដូចគ្នា ។ ក៏ប៉ុន្តែផ្សារទំនើបមួយកន្លែងនេះប្រហែលមានវាអ៊ុនខ្ពស់ហើយទើបហ៊ានបើកល្បែងគ្រប់ប្រភេទ ដូចជា(ហ្គេមបាញ់ត្រី)លេងជាធម្មតា ឬមួយអាជ្ញាធរដែលពាក់ព័ន្ធចុះបង្ក្រាបកន្លងមកគ្រាន់តែជាឈុតឆាកសំដែងប៉ាហ៊ីឲ្យថ្នាក់ដឹកនាំខាងលើមើល ឬ មួយយ៉ាងណា.? ឬមួយទុក្ខដើម្បីបង្អួតភ្នែកភ្ញៀវជាតិនិងអន្តរជាតិ ដែលចូលមកដើរកំសាន្តឬទិញអីវ៉ាន់នៅក្នុងផ្សារទំនើបខាងលើនេះ. ជាពិសេសកំពុងតែបង្វក់ស្មារតីក្មេងៗដែលជាយុវវ័យឲ្យចូលលេងយ៉ាងអាណាធិបតេយ្យដែលកំពុងធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម ឬមួយកន្លែងបើកល្បែងនៅក្នុងផ្សារទំនើបមួយនេះ សង្ស័យនៅខ្ពស់ពេកសមត្ថកិច្ចឡើងទៅមិនដល់ ឬមើលមិនឃើញទេដឹងបានមិនបង្រ្កាប ។

បើតាមប្រភពបានបង្ហើបថា មូលហេតុនៃការមិនហ៊ានបង្ក្រាបនេះដោយសារកន្លែងបើកល្បែងនេះសង្ស័យ មានខ្នងបង្អែកគ្រាក់ៗប្រគល់ស្មាឲ្យផ្អែកពីក្រោយ និងអាចថាមានការត្រូវរូវគ្នាផងដែរ ទើបគ្មានអ្នកណាហ៊ានបង្ក្រាបនោះឡើយ ។

ក្ដីបារម្ភខ្លាំងបំផុតរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ក៏ដូចជាជីវករលក់ដូរនៅក្នុងផ្សារទំនើបមួយនេះ គឺខ្លាចមានអំពើ លួច ឆក់ ប្លន់ ហិង្សាដោយ ចេតនា ពីព្រោះមូលដ្ឋានណាដែលមានល្បែងស៊ីសងហើយ មូលដ្ឋាននោះគឺគ្មានសុវត្ថិភាពនោះទេ ល្បែងតែងវិនាស ល្បែងនាំមកនៅចោរកម្ម ល្បែងនាំមកនៅខាតទ្រព្យសម្បត្តិ បាត់បង់ការងារ វក់នឹងល្បែងលែងភ្លេចការងារអ្វីៗទាំងអស់។

ទោះជាយ៉ាងនេះក្តីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ក៏ដូចជាជីវករលក់ដូរនៅក្នុងផ្សារទំនើបមួយនេះ សង្ឃឹមថាអាជ្ញាធរខណ្ឌ ៧មករា ជាពិសេសឯកឩត្តម ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ
នឹងមានចំណាត់ការពាក់ព័ន្ធល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងផ្សារទំនើប ស៊ីធីម៉ល ខាងលើនេះឲ្យមានប្រសិទ្ធិភាព ផ្តល់ភាពកក់ក្តៅជូនពូកគាត់។

ដើម្បីឲ្យស្របតាមគោលយោបាយភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយអនុវនោះផងទាន៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!