ទាន់ហេតុការណ៍
គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ. - ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ... - រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជា យ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) - តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.. - អភិបាលខេត្តកំពង់ស្ពឺជំរុញឲ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្ដល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរ. - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា... - ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ.. - សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន ១៩នាក់និងដហូតវត្ថុតាំងមួយចំនួន.នៅស្រុកសំរោងទង..

កម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួនមនុស្ស ០៦នាក់ និងដកហូតបានម្សៅពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន ៥០កញ្ចប់…

កម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួនមនុស្ស ០៦នាក់ និងដកហូតបានម្សៅពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន ៥០កញ្ចប់…

សំរោងទង÷ ជនសង្ស័យចំនួន០៦ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ៥០នាទី នៅចំណុចភូមិបឹងទន្លាប់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឲ្យដឹងថា÷ ដោយមានការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ខឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងបញ្ជាផ្ទាល់ពីលោកស្នងការរងទទួលផែន។ ក្នុងនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានធ្វើការចុះល្បាតនៅក្នុងភូមិសាស្រ្ត បានឃាត់ខ្លួនមុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានចំនួន ៦នាក់ ប្រុស។

លោក ឃុត សុផល បានបន្តទៀតថា÷ មុខសញ្ញាជនសង្ស័យទាំង០៦នាក់នោះមានឈ្មោះ÷
១ .ឈ្មោះ ម៉ៅ រ៉ា ភេទ ប្រុស អាយុ ៣២ឆ្នាំ នៅភូមិរំចេក ឃុំរំលេច ស្រុកកំពង់សៀម ខេត្តសៀមរាប ។ ដកហូត ម៉ូតូ១គ្រឿង និងទូរស័ព្ទ១គ្រឿង។
២.  ឈ្មោះ ម៉ៅ សៅ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិស្វាយជួរ ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ ដកហូតគ្រឿងញៀន១កញ្ចប់តូច។

លោក ឃុត សុផល បានបន្ថែមទៀតថា ក្រោយពីបានស្ដាប់ចម្លើយ ឈ្មោះ ម៉ៅ សៅ កម្លាំងរបស់លោកបានឈានបន្តទៅឃាត់អ្នកពាក់ព័ន្ធបន្តទៀតមានឈ្មោះ÷
៣.ឈ្មោះ ឃុន មករា (ហៅ រ៉ា)ភេទ ប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិបឹងទន្លាប់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពដកហូត គ្រឿងញៀនចំនួន៣កញ្ចប់(មធ្បម១កញ្ចប់តូច២កញ្ចប់)ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង។
៤.ឈ្មោះ ភួង គីមហុង ភេទប្រុស អាយុ ២៧ ឆ្នាំ នៅភូមិត្រពាំងជ្រៃ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើតាមស្តាប់ចម្លើយ ឈ្មោះឃុន មករា(ហៅ រ៉ា )កម្លាំងនគរបាលបានបន្តទៅឃាត់ខ្លួនអ្នកពាក់ព័ន្ធបានបន្តទៀត÷
៥.ឈ្មោះ ប៉ុក សុខហន ហៅ(ហេ) ភេទ ប្រុស អាយុ 36 ឆ្នាំ នៅភូមិព្រៃទួល ឃុំវល្លិសរស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ដកហូត ទូរស័ព្ទដៃ១គ្រឿង ។ តាមចម្លើយឈ្មោះប៉ុក សុខហន (ហេ) បានបន្តឃាត់
៦.ឈ្មោះ អ៊ូច សុខុម ហៅ (អេ)ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិទួលសំណាង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដកហូត គ្រឿងញៀនចំនួន២២កញ្ចប់(មធ្យម១កញ្ចប់ តូច២១កញ្ចប់) ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀន១គ្រឿងនិង ទូរស័ព្ទដៃ១គ្រឿង ។

លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងថា ក្នុងនោះកម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀចំនួន២៥កញ្ចប់(មធ្យម២កញ្ចប់ និងតូច២៣កញ្ចប់) ជញ្ជីងអេឡិចត្រូនិចចំនួន ២គ្រឿងម៉ូតូ១គ្រឿង និងទូរសព្ទដៃចំនួន ៤ គ្រឿង ។

បច្ចុប្បនករណីនេះកម្លាំងជំនាញកំពង់សាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!