ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ជនសង្ស័យ ប្រុស ស្រី ចំនួន៣នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន…

ជនសង្ស័យ ប្រុស ស្រី ចំនួន៣នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន…

សំរោងទង÷ នគរបាលស្រុកសំរោងទងឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី ចំនួន ០៣នាក់ ពាក់ព័ន្ធនិងគ្រឿងញៀន ការឃាត់ខ្លួននេះបានធ្វើឡើងនៅត្រង់ចំណុចភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា÷កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ១០ នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានធ្វើការចុះល្បាតនៅក្នុងភូមិសាស្រ្តខាងលើ បានឃាត់ខ្លួនមុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣ នាក់ ស្រី ២ នាក់:

លោកវីរៈសេនីយ៍ឯក ឃុត សុផល បានបន្តទៀតថា÷ មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣នាក់ ១. ឈ្មោះ សុខ មាស (តាំង) ភេទ ប្រុស អាយុ ២៤ ឆ្នាំ នៅភូមិត្រពាងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ដកហូត គ្រឿងញៀនបានចំនួន ៥ កញ្ចប់ (ធំ ១ កញ្ចប់.មធ្យម ២ កញ្ចប់ និងតូច ២ កញ្ចប់) និងថ្នាំពណ៌ផ្កាឈូក WY ចំនួន ១៧ គ្រាប់ ។ បើតាមចម្លើយ ឈ្មោះ សុខ មាស (តាំង) កម្លាំងនគរបាលបានបន្តឃាត់ខ្លួន

២. ឈ្មោះ សួង សុឃីម (ណង) ភេទ ស្រី អាយុ ២១ ឆ្នាំ នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ដកហូត ទូរសព្ទ័ដៃ១គ្រឿង និង ខ្សៀរ ១ ។

លោក ឃុត សុផល បានបន្ថែមទៀតថា បើយោងទៅតាមចម្លើយឈ្មោះ សួង សុឃីម (ណង)កម្លាំងនគរបាលស្រុកសំរោងទង បានសហការជាមួយកម្លាំងក្រុងច្បារមន បានបន្តឃាត់ខ្លួន
៣. ឈ្មោះ សន ស្រីនី (ហៅ មុំ)ភេទស្រី អាយុ ៣៥ ឆ្នាំ នៅភូមិត្រពាំងលើក សង្កាត់ រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ដកហូត ខ្សៀសម្រាប់ប្រើប្រាស់ចំនួន ៣,ឧបករណ៏ប្រើប្រាស់ ១ និងទូរស័ព្ទដៃ ១ គ្រឿង ។

លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងថាក្នុងនោះ នគរបាលបានដកហូតវត្ថុតាងរួមមាន÷
-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន  ៥ កញ្ចប់ (ធំ ១ កញ្ចប់.មធ្យម ២ កញ្ចប់,តូច២កញ្ចប់,ថ្នាំពណ៌ផ្កាឈូក WY ចំនួន ១៧ គ្រាប់,ទូរស័ព្ទដៃ ២ គ្រឿង,ខ្សៀសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ៤,ឧបករណ៍ប្រើប្រាស់គ្រឿងញៀន១ នឹងឃាត់ខ្លួនមនុស្ស ៣នាក់ ស្រី២នាក់ ក្នុងនោះមុខសញ្ញាឈ្មោះសួង សុឃីម  ហៅណង មានជំងឺចុកពោះត្រូវបានបញ្ជូនទៅមន្ទឺពេទ្យខេត្ត នឹងបានដាក់កម្លាំងការពារ៤នាក់។

បច្ចុប្បនករណីនេះកម្លាំងជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធី៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!