ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ក្រុមចោរឆក់ទូរស័ព្ទ​ដៃ០២នាក់ បានអត់លាក់ជាប់អន្ទាក់សមត្ថកិច្ចនគរបាលស្រុកសំរោង….

ក្រុមចោរឆក់ទូរស័ព្ទ​ដៃ០២នាក់ បានអត់លាក់ជាប់អន្ទាក់សមត្ថកិច្ចនគរបាលស្រុកសំរោង….

ស្រុកសំរោងទង÷ សមត្ថកិច្ចនគរបាលស្រុកសំរោងទង បានឃាត់ខ្លួនមុខសញ្ញាក្រុមចោលឆក់ទូរសព្ទដៃបានចំនួន ០២នាក់ ដែលធ្វើសកម្មភាពនៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វេ​លា​ម៉ោង​០៧:៥១​នាទី ដោយទទួល​បា​ន​ព័ត៌មាន​ពីប្រជាពលរដ្ឋថា មានចោ​រឆក់ទូរស័ព្ទដៃនៅលេី​ផ្លូវជាតិ​លេខ​៥១​ សមត្ថកិច្ច​បាន​គោរព​រាយការ​ណ៍​​និងទទួលបាន​បញ្ជាផ្ទាល់​ពីលោ​កឧត្ដម​សេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេ​ត្តកំពង់ស្ពឺ​ លោកបានដឹកនាំកម្លាំងជំនាញ​នៃអធិការ​ដ្ឋាន​នគរ​បា​ល​ស្រុក​ ចុះប្រតិបត្ដិការ​ស្រាវជ្រាវ​ផ្ទា​ល់​និងឈានទៅកំណត់មុខសញ្ញាបា​នម្នាក់ដែលជាជនសង្ស័យប្រព្រឹត្ដក្នុងសកម្មភាពឆក់ទូរស័ព្ទដៃ​ រប​ស់​ជនរងគ្រោះ​ភេទស្រី​ ទាំងពីរ​នាក់​ ។

លោក ឃុត សុផល អធិការនគរបាលស្រុកបានឱ្យដឹងទៀតថា÷ទូរស័ព្ទ​ដៃ​ ម៉ាក​ IPhone 11 Pro max ពណ៍ប្រផេះ​ របស់​ជនរងគ្រោះ​ដែលត្រូវ​បាន​ជនសង្ស័​យ​ឈ្មោះ​ អ៊ុំ ចំរ៉ុង ភេទប្រុស អាយុ​១៨​ឆ្នាំ​ មុខរបរ​មិនពិតប្រាក​ដ​ មា​ន​ទី​លំ​នៅភូមិត្រពាំងគង ឃុំត្រពំាងគង ស្រុកសំរោ​ង​ទង ខេត្តកំពង់ស្ពឺ ធ្វេី​សកម្មភាព​ឆក់នោះត្រូវបានរកឃេី​ញភ្លាមៗនៅជាមួយជនសង្ស័យ។ សមត្ថកិច្ច​បន្ដការ​សាកសួរ​រហូតឈា​នទៅកំណត់បានមុខសញ្ញាដែលធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃរប​ស់​ ជន​រងគ្រោះ​ម្នាក់​ទៀត​ ម៉ាក​ IPhone​ 11Pro​ max​ ពណ៍ទឹកសមុទ្រ​ ​កា​លពី​ពេលថ្មីៗនេះ​នៅចំ​ណុ​ចដូចគ្នា​ ម្ដុំផ្លូវជាតិលេ​ខ៥១​។

លោក ឃុត សុផល បានបន្ថែមទៀតថាក្រោយពីសាកសួររួចកម្លាំងសមត្ថកិច្ច​បន្ដទៅឃាត់ខ្លួនបក្ខពួកបានម្នាក់​ទៀត​ឈ្មោះ​ ប៉ូច​ វិច្ឆកា​ ភេទប្រុ​ស​ អាយុ​ ២១ឆ្នាំ​ មុខរបរ​មិនពិតប្រា​ក​ ក្រោយធ្វេីសកម្មភាព​ឆក់ទូរស័​ព្ទ​រួច​ បានយកទៅលក់នៅ​រាជធានី​ ភ្នំពេ​ញ​។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ថាសមត្ថកិច្ចដកហូតវត្ថុតាងបាន ម៉ូតូ​ ១គ្រឿង​ ម៉ាក​ហុងដា​ ពណ៍ទឹកមាស គ្មានផ្លាកលេខ និងទូរស័ព្ទដៃ១គ្រឿង ម៉ាក​ IPho​ne 11​Pro max ពណ៍ប្រផេះ រីឯ​ទូរស័ព្ទដៃ​១​គ្រឿង​ទៀត​ ម៉ាក​ IPhone 11Pro max ពណ៍​ទឹ​ក​សមុទ្រ លក់បាត់​ ។

បច្ចុប្បន្ន​ក្រុមជនសង្ស័យ​ទាំង​ពីរ​ រួមជាមួយវត្ថុតាង ត្រូវ បាន​សមត្ថកិ​ច្ច​កសាងសំណុំរឿ​ង​បញ្ជូនទៅការិយាល័យ​ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ដើម្បីចំណាត់ការ​នីតិវិធី​បន្ដ​៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!