ទាន់ហេតុការណ៍
គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ. - ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ... - រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជា យ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) - តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.. - អភិបាលខេត្តកំពង់ស្ពឺជំរុញឲ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្ដល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរ. - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា... - ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ.. - សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន ១៩នាក់និងដហូតវត្ថុតាំងមួយចំនួន.នៅស្រុកសំរោងទង..

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ “ភូមិគំរូ” ជូនដល់ភូមិចំនួន ៣០ភូមិ ដំបូងគេនៅកម្ពុជា

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ “ភូមិគំរូ” ជូនដល់ភូមិចំនួន ៣០ភូមិ ដំបូងគេនៅកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ “ភូមិគំរូ” ចំនួន ៣០ភូមិ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង , តំណាងក្រសួងស្ថាប័ន, អង្គការ ដៃគូអភិវឌ្ឍន៍, រដ្ឋបាលថ្នាក់ខេត្ត ស្រុក ជាពិសេស ប្រជាពលរដ្ឋដែលជាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) តំណាងភូមិគំរូ ទាំង៣០ សរុបចំនួន ៣០៤នាក់។

ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សយ៉ាងក្រៃលែង និងការអបអរសាទរចំពោះ ជ័យលាភី “ភូមិគំរូ” ទាំង៣០ភូមិ លើកទី១ សម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ បន្ទាប់ពីត្រូវបាន វាយតម្លៃដោយគណៈកម្មការវាយតម្លៃការអភិវឌ្ឍភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ឯកឧត្ដមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដំណើរការអភិវឌ្ឍន៍រហូតដល់សម្រេចបាននូវសមិទ្ធផលទូទាំងប្រទេស និងជាពិសេសការរៀបចំពិធីដ៏មានអត្ថន័យថ្លៃថ្លានេះ ប្រព្រឹត្តឡើងបាន ដោយសារគុណនៃសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងស្ថិរភាពនយោបាយ ដែលកើតចេញពីពលីកម្មយ៉ាងធំធេងដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពជាតិ ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ អតីតនាយករដ្ឋមន្ដ្រី និងការដឹកនាំបន្តវេនដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករឭក និង ពរសព្ទសាធុការ ពីសំណាក់ សម្តេច ជាថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល ជូនដល់អង្គពិធីទាំងមូល។

យោងតាមប្រកាសស្ដីពី ការកំណត់លក្ខណៈសម្បត្តិភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចែងថា ភូមិគំរូ សំដៅដល់ “ភូមិដ្ឋានដែលមានសុខដុមនីយកម្ម និងការចូលរួមរបស់ប្រជាជនក្នុងភាពជាម្ចាស់ ធានាបាននូវចរន្តសេដ្ឋកិច្ច និងនិរន្តរភាពកំណើនប្រាក់ចំណូលគ្រួសារ, ទទួលបានប្រសិទ្ធភាពនៃសេវាសង្គមកិច្ច, មានសុខភាព និងបរិស្ថានរស់នៅល្អ, ហេដ្ឋារចនាសម្ព័ន្ធសមស្រប និងអភិបាលកិច្ចល្អ” តាមរយៈការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យ ចំនួន ៥រួមមាន៖ (១)សេដ្ឋកិច្ច (២)សង្គម និងវប្បធម៌ (៣)សុខភាព និងបរិស្ថានរស់នៅ (៤)ហេដ្ឋារចនាសម្ព័ន្ធ និង (៥)អភិបាលកិច្ច។ តាមរយៈលទ្ធផល នៃការវាយតម្លៃរបស់គណៈកម្មការ បានសម្រេចទទួលស្គាល់ភូមិគំរូចំនួន ៣០ភូមិ ដែល ទទួលបានចំណាត់ថ្នាក់ដូចតទៅ៖ ភូមិគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ៣ មានចំនួន ០២ភូមិ, ភូមិគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ២ មានចំនួន ១៦ភូមិ, និង ភូមិគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ១ មានចំនួន ១២ភូមិ។

ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ដទៀតថា ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទបានជំរុញសកម្មភាពពិពិធកម្មសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទដោយជំរុញការបង្កើតមុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ចនានា និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់បង្កើតការងារ និងបង្កើនប្រាក់ចំណូលគ្រួសារ តាមរយៈ ការអភិវឌ្ឍភូមិគំរូ ព្រមទាំងការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច។ ចលនាអភិវឌ្ឍន៍ភូមិគំរូ គឺការងារអាទិភាពរបស់ក្រសួង ក្នុងការជំរុញឱ្យសម្រេចបានចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានកំណត់សូចនាករគន្លឹះ ទទួលស្គាល់ “ភូមិគំរូ” ចំនួន ២៣០ភូមិ ត្រឹមដំណាច់ឆ្នាំ២០២៨។ ការអភិវឌ្ឍភូមិគំរូ ជាយន្តការអន្តរាគមន៍ដោយផ្ទាល់ថ្នាក់ភូមិ និងគ្រួសារ ដែលមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជននៅតំបន់ជនបទ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!