ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

មហាជន បានដាក់ការសង្ស័យថា ប្រហែលជាមានការ ឃុបឃិតគ្នា លក្ខណៈជាប្រព័ន្ធហើយ បានជាមិនមានឃើញសមត្ថកិច្ច ជំនាញពាក់ព័ន្ធណា ហ៊ានទប់ស្កាត់និងបង្ក្រាប ពីសកម្មភាពនេសាទ បទល្មើស ទូកនាមទទឹង ក្នុងភូមិសាស្ត្រស្រុកចំនួន២ ស្រុកជល់គិរី និងស្រុកកំពង់ត្រឡាយ ជារៀងរាល់ថ្ងៃបានបែបនេះ

មហាជន បានដាក់ការសង្ស័យថា ប្រហែលជាមានការ ឃុបឃិតគ្នា លក្ខណៈជាប្រព័ន្ធហើយ បានជាមិនមានឃើញសមត្ថកិច្ច ជំនាញពាក់ព័ន្ធណា ហ៊ានទប់ស្កាត់និងបង្ក្រាប ពីសកម្មភាពនេសាទ បទល្មើស ទូកនាមទទឹង ក្នុងភូមិសាស្ត្រស្រុកចំនួន២ ស្រុកជល់គិរី និងស្រុកកំពង់ត្រឡាយ ជារៀងរាល់ថ្ងៃបានបែបនេះ

ខេត្តកំពង់ឆ្នាំង÷ ប្រភពទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ នៅថ្ងៃ 14ខែធ្នូ ឆ្នាំ 2024 ខេត្ត កំពង់ឆ្នាំ÷ នេះជាសកម្មភាព បទល្មេីសនេសាទទូកនាមទទឹង ជាច្រេីនទូក ដែលកំពុងតែធ្វើសកម្មភាពប្រព្រឹត្តបទល្មើស បានយ៉ាងរលូន  ដោយប្រេីកម្លាំងម៉ាសុីនរុញ នៅតាមបណ្តោយដងទន្លេសាប នៅក្នុងស្រុកចំនួន២ គឺ ស្រុកជលគីរី និង ស្រុកកំពង់ត្រឡាច ក្នុងខេត្តកំពង់ឆ្នាំង ក្រុមទូកនាមទទឹង ទាំងអស់នេះដែល ត្រូវបានប្រជានេសាទ ជាលក្ខណៈគ្រួសារប្រកបមុខរបរនេសាទនៅតាមបណ្ដោយដងទន្លេទាំង២ស្រុក បានបង្ហើបឱ្យដឹងថាមាន ឈ្មោះ ដូចដែលបានរាយនាមទី១ សេន អ៊ូមើត ២ សេន ស៊ូស្លៃម៉ាន ៣ សេន អាលី ៤ ធូ ជា ៥ ជា សុកាន ៦ ចន ផានិត ៧ អាក្លូរ ៨ គង់ ភាព ៩ បង មុឺន ១០ បង ឈុន ១១ ឈ្មោះ លី  សកម្មភាពដែលបានប្រព្រឹត្តធ្វើ បានជារៀងរាល់ថ្ងៃ ដោយយ៉ាងរលូន មិនឃើញមានជំនាញសមត្ថកិច្ចពាក់ព័ន្ធណាអាចឃាត់អស់លោកបានឡើយ តើមកពីហេតុអ្វី?  គូបញ្ជាក់ផងដែរថា ឧបករណ៍នេសាទបទល្មើស នាមទូកទទឹងនេះគឺមិនអាចឱ្យមានទេនៅក្នុងភូមិសាស្ត្រទឹកដី នៃខេត្ត កំពង់ឆ្នាំង

ដែលពួកគាត់ប្រកបមុខរបរជាលក្ខណៈគ្រួសារបានជួបផលលំបាកដោយសារទូកនាមទទឹងទាំងអស់នេះ បានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដូចជាមងដែលពួកគាត់បានរករបរនេះជាលក្ខណៈគ្រួសារ ហើយត្រូវបានរងការខូច ខាត ដោយសារទូកនាមទទឹងទាំងអស់នោះរុញផ្ដាច់ របស់ពួកគាត់ ។

ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមដងទន្លេក្នុងភូមិសាស្ត្រនៃទឹកដីស្រុកទាំង២ ខាងលើ ដែលប្រកបមុខរបរជាលក្ខណៈគ្រួសារ ជាប្រជានេសាទ ជាលក្ខណៈគ្រួសារ កំពុងតែដាក់ចម្ងល់សង្ស័យថា ប្រហែលជាមានការឃុបឃិតនិងសូកប៉ាន់ហើយបានជាសមត្ថកិច្ចជំនាញរដ្ឋបាលជលផល ដែលមានរហូតទៅដល់២ស្រុក មិនអាចមើលឃើញ បែបនេះ។

ប្រភពពីប្រជាពលរដ្ឋដដែល បានឲ្យដឹងថាឃើញមានការ ប្រព្រឹត្តបទល្មើសនេសាទប្រើឧបករណ៍ទូកនាមទទឹង ប្រើម៉ាស៊ីនរុញនេះ តាំងពីរដូវបើកនេសាទមកម្ល៉េះ ក្នុងភូមិសាស្ត្រទាំង២ស្រុក ស្រុកជលគីរី និងស្រុកកំពង់ត្រឡាច នៃទឹកដីខេត្តកំពង់ឆ្នាំង តែងតែធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ចាប់ពីត្រង់ចំណុច ភូមិដូនវៀត ជាព្រំប្រទល់ស្រុកកំពង់លែងនិងស្រុកជល់គីរីររហូតទៅដល់ទឹកដីស្រុកកំពង់ត្រឡាច។

ដូច្នេះមានតែលោកអភិបាលស្រុក ទាំង២ស្រុក ដែរជាប្រធានគណៈបញ្ជាការឯកភាពស្រុក មេត្តាជួយពិនិត្យ និងដាក់បទ បញ្ជាឲ្យមានការឃ្លាំមើលទៅលើបទល្មើសដែលប្រជាពលរដ្ឋបានរាយការណ៍នេះផងទាន និងជាពិសេសប្រជាពលរដ្ឋបានសំណូមពរឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជួយមានវិធានការទៅលើមន្ត្រីថ្នាក់ក្រោម ទាំងមន្ទីរនិងខណ្ឌ សង្កាត់ ផ្នែក ដើម្បីកុំឲ្យមានការប្រព្រឹត្តបទល្មើសដូចដែលឯកឧត្តមរដ្ឋមន្ត្រីបានចែងក្នុងច្បាប់រដ្ឋបាលជលផល ដែលបានដាក់បទបញ្ជាយ៉ាងតឹងរឹងមិនឲ្យមាននូវការប្រព្រឹត្តបទល្មើសឧបករណ៍នាមទូកទទឹងក្នុងតំបន់ទឹកដីខេត្តកំពង់ឆ្នាំង ។

ទាំងនេះគឺជាប្រភពពីប្រជាពលរដ្ឋ ដែលបានផ្ញើមកអង្គភាពសារព័ត៌មានយើង អង្គភាពសារព័ត៌មានយើង រង់ចាំទទួលការបកស្រាយពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មានកម្ពុជា សូមអរគុណ

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!