ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ស្លាប់១ម្នាក់ភ្លាមៗនៅនឹងកន្លែង នឹងរងរបួសជាច្រើននាក់ផ្សេងទៀត ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​លេីផ្លូវល្បឿនលឿន​…

ស្លាប់១ម្នាក់ភ្លាមៗនៅនឹងកន្លែង នឹងរងរបួសជាច្រើននាក់ផ្សេងទៀត ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​លេីផ្លូវល្បឿនលឿន​…

ខេត្តកំពង់ស្ពឺ÷ រថយន្តចំនួន៣គ្រឿង បានបុកប៉ះបន្តគ្នា នៅលើកំណាត់ផ្លូវល្បឿនលឿន បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និងច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ហេតុដ៏រន្ធត់នេះបានកើតឡើងនៅត្រង់ចំណុចភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំណុច​ K20+300 ទិសដៅពីភ្នំពេញ​ ទៅព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

បើយោងតាមសមត្ថកិច្ចនគរបាលស្រុកសំរោងទង រថយន្ដ ១គ្រឿង​ ម៉ាក​ តូ​យ៉ូតា​ prius ពណ៌ក្រហម ផ្លាក​លេខភ្នំពេញ 2BA-2806 អ្នកបើកបរឈ្មោះ TSANG HINGCHUNG (សាំង ហ៊ីងឈុង) ភេទប្រុស អាយុ ៥៥​ឆ្នាំ ជាជនជាតិចិន ស្នាក់នៅភូមិឃ្មួញ សង្កាត់សែនសុខ ខ​ណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅ​ទិសខាងលិច មកដល់ចំ​ណុចខាងលើបានបុកប៉ះរថយន្តផ្នែកពីក្រោយម៉ាក​ Hyundai ពណ៌ខៀវ ផ្លាកលេខ ឃ437​0​-ភត2 (មានដឹកបន្ទះក្ដារ) អ្នកបើកបរឈ្មោះ ឌិន ប៊ុនថុន ភេ​ទប្រុស អាយុ៣៨ឆ្នាំនៅភូមិដើមស្លែង សង្កាត់ច្បារអំ​ពៅ ខណ្ឌច្បារមនអំពៅ រាជធានីភ្នំពេញ អ្នករួមដំណើ​រជា​មួយ១នាក់ឈ្មោះ សុខ កុសល់ ភេទប្រុស អាយុ ៣៩ឆ្នាំនៅភូមិស្តៅស្រលែង ឃុំដីឥដ្ឋ ស្រុកកៀន​ស្វា​យ ខេត្តកណ្តាល ដែលកំពុងបើកបរពីទិសខាងកើត​ទៅលិច បណ្ដាលឱ្យគ្រោះ​ថ្នាក់​ក្រឡាប់​ ។

បន្ទា​ប់មកមានរថយន្ដ​១គ្រឿង​ ម៉ាក​Maserd​a​s​ពណ៌ស ផ្លាកលេខភ្នំពេញ 2BP- 786​9​ អ្នកបើកបរឈ្មោះ LI W​EN BI​N​G (លី វ៉េនពីង) ភេទប្រុស​ អា យុ​៣២​ឆ្នាំ ស្នាក់​នៅភូមិ២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួ​លគក រាជធានីភ្នំពេ​ញ បើកបរពីទិសខាងកើតទៅលិ​ច កំពុងតែ​បេីកបរក្នុងល្បឿន​ រួចបានកិននិងប៉ះជាមួ​យបន្ទះក​្តា​ដែលធ្លាក់លើផ្លូវ បណ្ដាលឱ្យគ្រោះថ្នាក់ និងខូចខាត​រថយន្ត​ ។

លោក​វរ​សេ​នីយ៍​ឯក​ ឃុត​ សុផ​ល​ អធិការ​ន​គ​របាល​ស្រុក​សំរោង​ទង​ ថាហេតុកា​រណ៍ខាងលេី​ បានបណ្ដាលឲ្យមានការរងរបួសនិងស្លាប់មនុស្ស​០​១​នាក់​ (ឌិន ប៊ុនថុន) និងរបួសធ្ងន់ម​នុ​ស្ស ១នាក់ប្រុស (សុខ កុស​ល់) របួសស្រាលមនុស្ស ២នាក់ប្រុស (ជនជាតិចិន) រីឯ​រថយន្ដ ៣គ្រឿង ខូច​ខាតធ្ងន់២គ្រឿង (តូយ៉ូតា​ prius -​ Hyundai ស្ទេីទាំងស្រុង​ ) Maserdas។

បច្ចុប្បន្នចំពោះវត្ថុតាងនឹងរថយន្ដ​ ទាំង​ ៣គ្រឿង សមត្ថកិច្ច​នគរបាល​បានយកមករក្សាទុកនៅស្នាក់ការបញ្ជរកំព​ង់ស្ពឺខាងកើត K26 រង់ចាំ​នីតិវិធី​ ដំណោះស្រាយ​​បន្ដ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!