ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

ព្រះវិហារ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ មានកិច្ចប្រជុំរកដំណោះស្រាយមួយជូនបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធ និង រ៉ែមាស នៅតំបន់រំដេង ភូមិ ត្រពាំងទន្ទឹម ឃុំរមទម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គង់ ស៊ីថា អគ្គនាយករង ក្រសួងរ៉ែនិងថាមពលដែលមានសមាសភាពដូចខាងក្រោម ១ លោក អ៊ា សុខា នាយករងរដ្ឋបាលខេត្ត ជាតំណាង អភិបាលខេត្តព្រះវិហារ

២ លោក ស៊ុន ចាន់រក្សា ប្រធានមន្ទី រ៉ែនិងថាពលខេត្តព្រះវិហារ
៣ លោក ស សាវេត ប្រធានមន្ទីសូយោដីខេត្តព្រះវិហារ
៤ លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុក រវៀង
៥ លោកស្រី អ៊ុង សុគុន្ធា តំណាង អភិបាលនៃគណៈអភិបាលស្រុក រវៀង
៦ លោក លឹម អង់អាច អធិការស្រុក រវៀង
ព្រមទាំងអជ្ញាធរមូលដ្ឋាន ឃុំ រមណីយ និង ឃុំ រមទម និងប្រជាពលរដ្ឋចូលរួម សរុបចំនួន ២៥០ នាក់ ស្រី ៨០នាក់ ប្រជាពលរដ្ឋបាននូវសំណូមពរចំនួន ៣ចំណុចទី ១ពួកគាត់សុំបញ្ឈិតលក្ខណៈគ្រួសារ។សុំកិនអាចម៍ដីតាមលក្ខណៈគ្រួសារទី៣ពួកគាត់ស្នើសុំជីករណ្ដៅចាប់ពី ៥ ម៉ែត្រឡើងទៅលើជាលក្ខណៈគ្រួសារ។ប្រជាពលរដ្ឋបានបន្តទៀតថាសូមឲ្យឯកឧត្តមក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ជួយសម្រួលឲ្យពួកគាត់បានធ្វើរ៉ែមាសលក្ខណៈគ្រួសារ។ដើម្បីជីវភាពគ្រួសារនិងដោះបំណុលធនាគារផងដែរ។

មួយវិញទៀតប្រជាពលរដ្ឋរស់នៅក្នុងភូមិរំដេង ឃុំរមទមទាំងអស់ស្នើសុំដល់ក្រុមហ៊ុន ដេលខមពេលដែលធ្វើផ្លូវរួចសូមកុំឲ្យដាក់បារ៉ាសដើម្បីឲ្យពួកគាត់។បានដឹកផលអនុផលកសិកម្មរបស់ពួកគាត់ចេញចូលបានស្រួលផង។

ឯកឧត្តមបណ្ឌិត គង់ ស៊ីថា បានទទួលសំណូមពរពីប្រជាពលរដ្ឋហើយក៏បានណែនាំលក្ខណៈធ្វើរ៉ែមាសនិងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនឹងក្មេងៗជំនាន់ក្រោយពាក់ព័ន្ធនឹងការប្រើ ជាតិគីមី។

ឯកឧត្តមបានទទួលយកនៅការសំណូមពររបស់ប្រជាពលរដ្ឋ លោកនិងទទួលយកហើយនិងស្នើសុំទៅក្រសួងរ៉ែនិងថាមពលដើម្បីធ្វើការត្រួតពិនិត្យ។ ជាលទ្ធផលនោះមិនទាន់អោយដំណើរការប្រកបមុខរបរជីករករ៉ែមាសនៅឡើយទេ រង់ចាំសេចក្តីសម្រេចពីថ្នាក់លើសិន៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!