ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា…ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត..

យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា…ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត..

ខេត្តកំពង់ស្ពឺ​៖​ នារសៀលថ្ងៃសុក្រទី២០ ខែឆ្នូ ឆ្នាំ​២០២៤ មានករ​ណីគ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្ត​ និ​ងរថ​យន្ដ​ ក្នុងនោះ​រថយន្ត​ដឹកកម្មករ​បេះផ្លែស្វាយបានប៉ះជាមួយរថ​យន្ត​ដឹក​គ្រឿ​ង​សង្ហារិម​ឈេី​ដេីរលក់​ ប​ណ្ដា​លឱ្យគ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​ដឹកកម្មករ​បេះផ្លែស្វាយធ្លា​ក់ផ្លូវនិងរងរបួ​សមនុស្សជាច្រេីននាក់​ រហូតមានអ្ន​កស្លាប់បា​ត់បង់ជីវិតផងដែរ​ នៅចំណុចលើផ្លូវ​ជាតិលេខ​៤៤​ ចន្លោះគីឡូម៉ែត្រលេខ.៣៧-៣៨ ស្ថិតនៅក្នុងភូមិម​នោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច​នគ​រ​បាល​ចរាចរណ៍​ នៃអធិការដ្ឋាន​នគ​របាល​ស្រុក​ឱរ៉ាល់​ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាលចរាចរណ៍ បានចុះអន្ដរាគម​ន៍​ជជួយសម្រួលនីតិវិធីនិងសង្រ្គោះអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ​ រីឯ​អ្នក​ស្លាប់​តំកល់ទុកជូនសាច់ញាត់មក​ទ​ទួ​លយកទៅធ្វេីបុណ្យ​តាមប្រពៃណីសាសនា​ ។

ករណី​គ្រោះថ្នាក់​ខាងលេីយោងតា​មមន្រ្ដីនគរបាលចរាចរណ៍ចុះផ្ទា​ល់​ថារថយន្ត០​១​គ្រឿង​ ម៉ាក​H​YU​N​D​AI MIGH​T​Yពណ៌ស ផ្លាកលេខភ្នំពេញ 3F-​5​022 អ្នកបើ​ក​បរមិនស្គាល់អត្តស​ញ្ញាណ(រត់គេចខ្លួន ក្រោ​យជួបគ្រោះថ្នាក់​ អ្នករួមដំ​ណើរ១០នាក់​ រងរបួស​ រួមមានៈ
១-ឈ្មោះ​ វីង ធីដាវ ភេទប្រុស អា​យុ 52 ឆ្នាំ ជនជាតិវៀតណាម​(​បា​ក់ជើងខាងស្ដាំ)​ ឃុំថ្មគោល ស្រុកល្វា​ឯម ខេត្តកណ្ដាល
២-ឈ្មោះ​ ទុំ ចិន្ថា ភេទប្រុស អាយុ 49 ឆ្នាំ(​របួ​ស​ស្រាល)​ ឃុំព្រែកតា​ស ស្រុកពោធិរៀង ខេត្ត​ព្រៃ​វែង
៣-ឈ្មោះ​ ពុធ សំណាង ភេទប្រុ​ស អាយុ 18ឆ្នាំ
៤-ឈ្មោះ​ ជា ហេង ភេទប្រុស អា​យុ​63 ឆ្នាំ(របួ​ស​ស្រាល)
៥-ឈ្មោះ​ ឆាយ សយ ភេទប្រុស អាយុ 52ឆ្នាំ​(របួ​សស្រាល)
៦-ឈ្មោះ​ ពុំ ពឿន ភេទប្រុស អាយុ 44 ឆ្នាំ(របួ​ស​ស្រាល)
៧-ឈ្មោះ​ សុន ផល្លា ភេទប្រុស អាយុ 32 ឆ្នាំ(របួ​ស​ស្រាល)
៨-ឈ្មោះ​ ទុំ ដានី ភេទប្រុស អាយុ 20 ឆ្នាំ(របួស​ស្រាល)​
៩-ឈ្មោះ​ គង់ សារ៉ុង ភេទប្រុស អាយុ 24​ឆ្នាំ(របួ​ស​ស្រាល​)​
១០-ឈ្មោះ​ សែង ដានុន ភេទប្រុស អាយុ 19ឆ្នាំ (របួ​សស្រាល)។

តាមសាក្សីដែលឋិតក្នុងហេតុការ​ណ៍​ បញ្ជាក់រថយន្ត​បើកបរក្នុងទិសដៅពីកើតទៅទិសខាងលិច បើក​បរ​បញ្រ្ចាស់ទិសគ្នា លុះម​កដល់ចំណុ​ចកើតហេតុខាង​លើក៏​បែកកង់ជ្រុ​លទៅបុករថយន្ត០១​គ្រឿ​ងម៉ាក​HY​UNDAI ពណ៍​ខៀ​វ ​លេ​ខ​កំពង់ស្ពឺ 2A-​4502 រួច​ក្រឡាប់​តែម្ដង​ ឈ្មោះ​ វ៉ន ឆេន ភេទប្រុស អាយុ​៤៨​ឆ្នាំ អ្នកបើក​បរ​(របួសស្រាល) អ្នករួមដំណើរម្នាក់​ឈ្មោះ​ ម៉ក់ ដា ភេទស្រី អា​យុ​៣៨​ឆ្នាំ (ស្លាប់ភ្លាមៗនៅកន្លែងកើ​តហេតុ)​ រស់នៅភូមិព្រៃផ្តៅ ឃុំព្រៃ​ក្រសាំង ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន​សមត្ថកិច្ច​បានធ្វើការ​ស្ទួច​យករថយន្ដខាងលេីមករក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុកឱ​រ៉ាល់​ ដេី​ម្បី​បន្ដនីតិ​វិធី​ កសាងសំ​ណុំរឿង​បញ្ជូនទៅ​ការិយា​ល័​យ​ចរាចរណ៍​ផ្លូវគោក​ បន្ដ៕

រូបភាព.ស្នងការនគរបាលខេត្តកំពង់ស្ពឺ.

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!