ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ

លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)នៅព្រឹកថ្ងៃសៅរ៍ ទី ២១ ខែធ្នូឆ្នាំ ២៩២៤ ការលើកឡើងបែបនេះរបស់លោកបណ្ឌិតបានធ្វើឡើងនាឱកាសដែលលោក អញ្ជើញចូលរួម «ទស្សនកិច្ចក្រុមហ៊ុនAgile Sweather (Cambodia) Ci.,Ltd និងក្រុមហ៊ុន Siglo (Cambodia) Co.,Ltd» ដែលមានការចូលរួមពីអ្នកវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត តបតាមការអញ្ជើញដែលរៀបចំឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤  នៅទីស្នាក់ការក្រុមហ៊ុនកណ្តាលទីក្រុង ហុងកុង សាធារណរដ្ឋប្រជាមានិតចិន។

សូមរំលឹកផងដែរថាក្រុមហ៊ុនAgile Sweather (Cambodia) Ci.,Ltd និងក្រុមហ៊ុន Siglo (Cambodia) Co.,Ltdបច្ចុប្បន្នក្រុមហ៊ុនមានបុត្រសម្ព័ន្ធ បាននឹងកំពុងតែដំណើរការសាងសង់សួនឧស្សាហ៍កម្មមួយ ស្ថិតនៅទឹកដីខេត្តកំពង់ស្ពឺ ដែលមាន ៦រោងចក្រ សាងសង់រួចរាល់នៅដើមខែមេសា ឆ្នាំ២០២៥ នឹងមានតម្រូវការកម្លាំងពលកម្មប្រមាណ ៥,០០០នាក់។ក្នុងដំណើទស្សនកិច្ចនេះដែរក៍មានក្រុមហ៊ុនចំនួន ២៥ទៀត កំពុងការចាប់អារម្មណ៍ខ្លាំងត្រៀមខ្លួនមកបើកអាជីវកម្មមុខរបររបស់ខ្លួននៅទឹកដីខេត្តកំពង់ស្ពឺ ។

សូមជម្រាបផងដែរថាទុនវិនិយោគ២,០០០លានដុល្លារ   វិនិយោគទៅលើវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងរបស់របរធ្វើដំណើរ គ្រឿងសង្ហារឹមដេគ័រលំនៅឋានហាងផ្សេងៗ ហើយតម្រូវការកម្លាំងពលកម្មប្រមាណ ៣០,០០០នាក់។

លោកបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា  នៅឆមាសទី១ ក្នុងឆ្នាំ២០២៤នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រចំនួន៣០ ត្រូវបានបើកទ្វារដំណើរ និងមានរោងចក្រជាច្រើនផ្សេងទៀតកំពុងសាងសង់។ បច្ចុប្បន្នខេត្តមានរោងចក្រប្រមាណ៤២៣កន្លែង និងមានសហគ្រាសធុនតូច និងមធ្យមប្រមាណជិត១០០០កន្លែង មានកម្មករ-កម្មការិនីជាង២សែននាក់ កំពុងធ្វើការ ហើយក្នុងចំណោមរងចក្រទាំងនោះអ្នកវិនិយោគប្រមាណ៩០%ជាជនជាតិចិន។

ដោយសារតែកំណើននេះ អភិបាលខេត្តកំពង់ស្ពឺ មានការជឿទុកចិត្ត នៃអ្នកវិនិយោគមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពិសេសការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះជាច្រើន ដើម្បីបង្កើនប្រសិទ្ធិភាព និងប្រសិទ្ធិផលនៃការដឹកនាំ ពិសេសគឺការផ្តល់ជំនឿទុកចិត្តដល់អ្នកវិនិយោគនិងឱកាសការងារដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!