ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន..

នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន..

សំរោងទង÷ ដោយមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក រ៉ា លីសួន ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំរោងទង សហការជាមួយកម្លាំងប៉ុស្ដិ៍រលាំងគ្រើល ល្បាតក្នុងភូមិសាស្ដ្រ និងឃាត់ខ្លួន មុខសញ្ញាជួញដូរគ្រឿងញៀនបានចំនួន ៤នាក់ នៅចំណុចភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បើយោងតាមរបាយការណ៍លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថាជនសង្ស័យទាំងបួននាក់.
១. មានឈ្មោះ អាន សុធា ភេទ ប្រុស អាយុ ២៧ឆ្នាំនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ ។

ដោយយោងតាមចម្លើយសារភាពរបស់ឈ្មោះ អាន សុធា នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក បានបន្ដឃាត់ខ្លួនមុខសញ្ញាចំនួន ៣នាក់ មានឈ្មោះដូចខាងក្រោម :
១-ឈ្មោះ ចយ ចំណាប់ (ហៅ វ៉ូច) ភេទប្រុស អាយុ ២៧ឆ្នាំនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់នៅចំណុច ភូមិព្រៃសាលា ឃុំរលាំងគ្រើល
២-ឈ្មោះ បាន ដា (ហៅ ជៀម) ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
៣-ឈ្មោះ លី យ៉ាពូកៅ (ហៅ កៅ) ភេទប្រុស អាយុ ៣១ឆ្នាំនៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោក ឃុត សុផល វត្ថុតាងដែរកម្លាំងជំនាញចាប់ដកហូតយករួមមាន ឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ប្រុស និង គ្រឿង ញៀនចំនួន១៣កញ្ចប់ (មធ្យម ៩កញ្ចប់) ទូរស័ព្ទដៃ ២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងចាត់ការបន្តតាមនីតិវិធី៕
#រូបភាពអធិការនគរបាលស្រុកសំរោងទង.

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!