ទាន់ហេតុការណ៍
កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត - ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ស្ពឺ - បែកធ្លាយវីដេអូ.! លោកសង្ឃនៅវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ស៊ីបាយមិនស្អែត យប់លួចស៊ីសាច់ ផឹកស្រាបន្ថែម... - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា  ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការការពារ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រគល់ឧបករណ៍ត្រួតពិនិត្យដល់មេបញ្ជាការក្រុង-ស្រុក ដើម្បីជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះការពារ និងត្រួតពិនិត្យផ្សេងៗ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ.. - ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 នៃសាធារណៈរដ្ឋប៊ុលហ្គារី ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ពិភាក្សាការងារចាំបាច់មួយចំនួន

តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ..

តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ..

ខេត្តកំពង់ឆ្នាំង÷មួយរយៈពេលកន្លងមកថ្មីនេះគេសង្កេតឃើញមានអ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយរិះគន់ដើម្បីស្ថាបនាទៅលើអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញដែលពាក់ព័ន្ធក្នុងការជំរុញឲ្យមានការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទដឹកជញ្ជូនលៀសតាមរថយន្តខុសច្បាប់ក្នុងទឹកដីខេត្តកំពង់ឆ្នាំងផងដែរជាពិសេសនោះមានឈ្មួញរកស៊ីដឹកជញ្ជូនលីសជាច្រើនកំពុងតែដើរអួតក្អេងក្តែងៗឬបំបាក់ស្មារតីអ្នកសារព័ត៌មានដោយសំអាងលើ មានបុគ្គលម្នាក់នៅក្នុងខេត្តកំពង់ឆ្នាំងជាអ្នកកាងឱ្យក្រុមខ្លួនផងដែរ ក៌ប៉ុន្តែការផ្សព្វផ្សាយឬសេចក្តីជូនដំណឹងទាំងអស់នេះបែជាសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ពាន់ទាំងនោះហាក់បីដូចជាធ្វើមិនដឹងមិនលឺទោះខិតខំផ្សព្វផ្សាយជូនដំណឹងភាពដ៌ដែលៗយ៉ាងណាក៌ដោយក៌សមត្ថកិច្ចឬមន្ត្រីជំនាញនៅតែបន្តបើកភ្លើងខៀវឲ្យក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសលៀសរៀងរាល់យប់ថ្ងៃទៅវិញកក្តាត្រង់នេះសរបញ្ជាក់ឲ្យឃើញច្បាស់ថាដោយសារតែបានទទួលផលប្រយោជន៍ពីរក្រុមឈ្មួញភ្លេចតួនាទីក្នុងការទប់ស្កាត់ឬបង្ក្រាបអស់រលីងទៅហើយ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើងដឹងថា មានក្រុមឈ្មួញចាក់លៀសប្រើសុទ្ធតែរទូកម៉ាស៊ីនខ្នាតយក្សជាច្រើនគ្រឿង ខិតខំប្រឹងអូស ឬកាវលៀសតូចៗ សូម្បីតែកូនលៀស និងចៅលៀស អូសកកូពេញផ្ទៃទឹកបឹងទន្លេសាប ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងដល់ ជីវ:ចម្រុះ ពពួកប្លុងតុង អេកូឡូស៊ី ដែលជាពពួកចំណីត្រី និងជាប្រភពត្រីពងកូនក្រោមទឹកដ៏មានសារៈសំខាន់ នារដូវបិទនេសាទ នឹងបើកនេសាទ ខណៈប្រភពបានឲ្យដឹងថាមានមេឈ្មួញជាមន្ត្រីយោធាម្នាក់ឈ្មោះ លឿង សង្វាត (ហៅថាន់)បានឱ្យមេការម្នាក់ត្រូវជាប្អូនបង្កើត ឈ្មោះ បុិច សៀកលីន ជាជនជាតិវៀតណាម ចាំប្រមូលទិញលៀសល្អិតល្អិតសង្ស័យអត់មានលិខិតអនុញ្ញាតិ ខណ:ឈ្មួញជាមន្ត្រីយោធាឈ្មោះ លឿង សង្វាត (ហៅថាន់) បានកំពុងល្បីល្បាញជាឈ្មួញជើងខ្លាំងជាមន្ត្រីយោធា ដែលសមត្ថកិច្ចនិងមន្ត្រីជំនាញនៅស្ងាត់ស្ងៀមឈឹង ហាក់ធ្វើមិនដឹង ធ្វើមិនឮ សង្ស័យឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ.?

ជាក់ស្តែង​នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លៀសរាប់សិបតោនដឹកតាមទូកខ្នាតធំៗ យកមកឡើងនៅតាមបណ្តាទីតាំង មួយចំនួន តាមជួរមាត់ទន្លេ នៅត្រង់ចំណុចមុខសាលាឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលក្រុមកម្មករជាច្រើនបានជញ្ជូនចេញ សាងដាក់រថយន្តវេរអង្គឬរថយន្តយីឌុបខ្នាតយក្សដែលមានផ្លាកលេខបាត់ដំបង 3.A 33.76.ដឹកយ៉ាងគគ្រឹកគគ្រេងយកទៅលក់ឆ្លងដែនទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃដោយរលូន ខណ:គេនៅមិនទាន់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាមួយចេញមកធ្វើការទប់ស្កាត់ និងចាត់វិធានការបង្ក្រាបនៅឡើយ។

ពាក់ព័ន្ធនឹងព័ត៌មានបទល្មើសនេសាទនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងនេះដែរ កន្លងមកគេសង្កេតឃើញមានបុគ្គលម្នាក់មិនដឹងមានតួនាទីជាអ្វីឲ្យពិតប្រាកដនោះទេ.! តែងតែចេញមុខធ្វើរបាយការណ៍(ភូតកុហក) ថ្នាក់ដឹកនាំខេត្តថាមិនមានបទល្មើស ករណីការចុះផ្សាយរបស់អង្គភាពសារព័ត៌មាននោះ មិនមានការពិតនិងបានចេញមុខមក ចុះផ្សាយនឹងឡាយប្រតិកម្ម ជំនួសអជ្ញាធរនឹងសមត្ថកិច្ចទៀតផង។

គួរបញ្ជាក់ផងដែលថាកាលពីកន្លងទៅប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ទៅឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តដែលជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់និងឈានដល់ការបង្ក្រាបផងដែរ ស្របគ្នានោះ ឯកឧត្ដម ស៊ុនសុវណ្ណារិទ្ធ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង បានប្ដេជ្ញាថា លោកនឹងយកចិត្តទុកដាក់បង្ក្រាបរាល់បញ្ហាបទល្មើសនេសាទ ដែលកំពុងកើតមាននៅក្នុងបឹងទន្លេសាទក្នុងភូមិសាស្រ្តទឹកដីខេត្តកំពង់ឆ្នាំង ហើយលោកក៏មិនអោយបទល្មើសទាំងនោះមកក្បែឬពាក់ព័ន្ធនឹងរូបលោកផងដែរ ទោះជាក្នុងកាលះទេសះណាក៏ដោយ ។ ប៉ុន្តែគេសង្កេតឃើញសកម្មភាពក្រុមប្រព្រឹតបទល្មើសគ្រប់រូបភាពនៅតែបន្តសកម្មភាពបានជារៀងរាល់ថ្ងៃខណៈ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តនិងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.?  ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ដែលជាហេតុ បណ្ដាលឱ្យជីវចម្រុះ ជាមច្ឆាជាតិ គ្រប់ប្រភេទរស់នៅក្នុងបឹងទន្លេសាប ត្រូវបានបាត់បង់ រលាយហិនហោច ខ្ទេចខ្ទីអស់ដោយសារពួកឈ្មួញទុច្ចរិតឃុបឃិតគ្នាជាមួយនិងមន្ត្រីសុីប្រាក់ខែរាស្រ្តបំផ្លាញជីវចម្រុះរស់នៅក្នុងបឹងទន្លេសាបរបស់រដ្ឋនោះ។

ដូច្នេះដើម្បីរក្សា ប្រសិទ្ធភាព បទបញ្ជារបស់ប្រមុខដឹកនាំ ជុំវិញនឹងបញ្ហា បទល្មើសនេសាទដែលកើតមានយ៉ាងពេញបន្ទុកច្រើនចំណុច ដូចខាងលើនេះ មហាជនសំណូមពរដល់លោកអភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង មេត្តាបង្កើតគណៈកម្មការចម្រុះឯករាជដើម្បីចុះបង្រ្កាបនិងទប់ស្កាត់ឱ្យបានទាន់ពេលវេលាផងទាន

ម្យ៉ាងវិញទៀតមហាជនសំណូមពដល់ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង គួរដល់ពេលដុះក្អែលមន្ត្រីយោធាជាឈ្មួញរកស៊ីដឹកលៀស ឈ្មោះ លឿង សង្វាត (ហៅថាន់) ដើម្បីជាគំរូដល់មន្ត្រីយោធាដទៃទៀតផងចុះ។

ប្រជាពលរដ្ឋសូមសំណូមពរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ សូមដាក់ឱ្យកម្លាំងជំនាញពាក់ព័ន្ធគ្រប់បណ្ដាខេត្ត ជុំវិញបឹងទន្លេសាបចុះមកធ្វើការទប់ស្កាត់និងចាត់វិធានការបង្ក្រាបទាន់ពេលវេលាផងទាន។

ជុំវិញការចុះផ្សាយខាងលើនេះដែរ អ្នកសារព័ត៌មានយើងមិនទាន់បានសុំការបកស្រាយបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធ នឹងមេឈ្មួញជាមន្ត្រីយោធាឈ្មោះ លឿង សង្វាត (ហៅថាន់) នៅឡើយទេ ដោយមិនមានលេខទូរសព្ទទំនាក់ទំនង រហូតមកដល់ថ្ងៃចេញផ្សាយនេះ អ្នកសារព័ត៌មានយើងខ្ញុំរងចាំទទួលការបកស្រាយ ពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានភាពសុក្រិត និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!