ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា

លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា

ខេត្តកំពង់ឆ្នាំង÷ អភិបាលក្រុងកំពង់ឆ្នាំង លោក ហ៊ីង ភ័ព្វមិនា បានមានប្រសាសន៍ថា ក្នុងក្រុងកំពង់ឆ្នាំងមានប្រជា ពលរដ្ឋ រស់នៅប្រមាណជាង១ម៉ឺនខ្នងផ្ទះ ប៉ុន្តែអ្នកទទួលភ្ជាប់សេវាបង់សំរាម មានតែជាង ២ពាន់ខ្នងផ្ទះតែប៉ុណ្ណោះ ដោយ ហេតុនេះហើយបានធ្វើឱ្យសំរាមដែលនៅសេសសល់ ត្រូវបានយកទៅបោះចោលនៅក្នុងសួនសាធារណៈ តាមមាត់ទន្លេ តាមក្រោមផ្ទះ ក្រោយផ្ទះ ឬដុតចោល ដែលតាមការប្រមាណក្នុង១ថ្ងៃមានសំរាមប្រមាណ ៤០តោន ត្រូវបានបោះចោលជាសាធារណៈ ដើម្បីគ្រប់គ្រងសំណល់រឹង តាមបែបថ្មីគឺសូមបងប្អូនចូលរួមទទួលសេវាប្រមូលសម្រាមឱ្យបានគ្រប់ៗគ្នា ព្រោះថាតម្លៃប្រមូលសំរាមមិនថ្លៃដូចការលើកឡើងនោះទេ។

លោកអភិបាលក្រុងកំពង់ឆ្នាំង មានប្រសាន៍បែបនេះ នៅក្នុងកិច្ចផ្តល់សម្ភាស ដល់អ្នកសារព័ត៌មាន នៅសាលាក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

លោកអភិបាលក្រុង បានបញ្ជាក់ថា ដោយទទួលបានការណែនាំពី ឯកឧត្តមអភិបាលខេត្ត ក្នុងការអភិវត្តថ្លៃប្រមូលសំរាម គឺត្រូវអនុវត្តតាមគោលការណ៍សមធម៌ មិនអាចអនុវត្តទៅតាមសមភាពបានទេ ព្រោះបើយើងអនុវត្តតាមគោល ការណ៍កំណត់ ពិតណាស់ប្រជាពលរដ្ឋ  អ្នករកស៊ីតូចតាច មិនអាចទទួលសេវានេះបានឡើយ  ឧទាហរណ៍ អ្នកលក់ទឹកអំពៅ អ្នកលក់ដូង អ្នកលក់គ្រឿងទេស ពួកគាត់មានចំណូលតិច តែមានសំរាមច្រើន ដែលខុសប្លែកពីធនាគារ មេក្រូហិរញ្ញវត្ថុ តាមមន្ទីរសាធារណៈ និងស្ថានីយប្រេងឥន្ធនៈ មានសំរាមតិចតែ មុខរបរធំ ជាមួយគ្នានេះ អាជីវកម្មខ្នាតតូច មួយចំនួនដែលមិនមានដំណើរការ ក៏រដ្ឋបាលក្រុងកំពង់ឆ្នាំងជំរុញឲ្យពួកគាត់ទទួលសេវាទាបស្មើនឹងទំហំខ្នងផ្ទះធម្មតា មានតម្លៃត្រឹមតែ ១១៥០០រៀល ប៉ុណ្ណោះ។

ជាក់ស្ដែងនៅក្នុងក្រុងកំពង់ឆ្នាំងគឺមានជាប្រភេទដីឡូដែលមានទំហំធំៗដូច្នេះហើយអាជ្ញាធរក្រុងក៏បានជំរុញទម្លាក់តម្លៃពួកគាត់មកស្មើនឹងខ្នងផ្ទះតូចៗដែរ ជាងនេះទៅទៀតនៅតាមគ្រួសារដែលមានប័ណ្ឌសមធម៌ (ប័ណ្ឌក្រីក្រ )គឺថាសាលាក្រុងមិនបង្ខំយកតម្លៃពីពួកគាត់នោះដែរ។ បន្ថែមលើនេះសាលាក្រុងបានរៀបចំឱ្យមានកន្លែងពិភាក្សាជាមួយប្រជា ពលរដ្ឋ រឿងតម្លៃប្រមូលសំរាម បើពួកគាត់មិនពេញចិត្តសុំអញ្ជើញមកពិគ្រោះយោបល់ជាមួយមន្ត្រីសាលាក្រុងរៀងរាល់ម៉ោងធ្វើការ។

លោកអភិបាលក្រុងកំពង់ឆ្នាំង ក៏បានបន្ថែមទៀតថា៖ កន្លង មកប្រជាពលរដ្ឋដែលមិនព្រមទទួលសេវាបង់ថ្លៃប្រមូលសំរាមចេញទៅក្រៅក្រុង ព្រោះពួកគាត់យល់ថា ការប្រមូលសំរាមរបស់ក្រុមហ៊ុន គឺអនុវត្តមិនបានត្រឹមត្រូវ ទុកសំរាមឱ្យស្អុយមុខផ្ទះ យូៗម្តង ទើបមកយកម្តង។ អាជ្ញាធរក្រុងកំពង់ឆ្នាំងបានរៀបចំការប្រមូលសំរាមបែបថ្មីឡើងវិញ តាមបែបបច្ចេកវិជ្ជាទំនើប ដោយបែងចែករថយន្តប្រមូលសម្រាមតាមទិសដៅច្បាស់លាស់ ជាមួយនិងការបំពាក់ម៉ាស៊ីន GPS នៅតាមរថយន្តនិមួយៗ ហើយគ្រប់គ្រងពីទិន្នន័យរបស់រថយន្ត ប្រមូលសំរាម ឱ្យត្រឹមត្រូវតាមការកំណត់។

ចំពោះបញ្ហារថយន្តប្រមូលសំរាមដែលតែងតែហូរទឹកស្អុយតាមផ្លូវសាធារណៈ ក៍បានណែនាំឲ្យជួសជុលរថយន្ត មិនឲ្យទឹកចេញក្រៅនោះឡើយ ហើយសង្ឃឹមថាៈ បងប្អូន ប្រជាពលរដ្ឋគ្រប់រួបនឹងចូលរួមទទួលយកសេវាសំរាមដើម្បីទីក្រុងស្អាតបរិស្ថានល្អដើម្បីសុខភាពខ្លួនយើង ទាំងអស់គ្នា។

ក្នុងនោះជាចុងក្រោយលោកអភិបាលក្រុងក៏បានឲ្យក្រុមការងារ ដែលមានលោកសាន់ ឧស្មាន់ ជាអភិបាលរងបានណែនាំបង្ហាញអំពីទីកន្លែងសម្រាប់ទទួលសេវាផ្សេងៗ ក្នុងការផ្សព្វផ្សាយជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលជាជីវករនិងបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះងាយស្រួលដើម្បីពិភាក្សាលើកិច្ចការផ្សេងៗទៅលើការទុកដាក់សំរាមនិងបង់ថ្លៃសេវាសំរាមជាដើម និងបានបង្ហាញអំពីទីតាំងកន្លែងដែលត្រូវបានជាប់ជាមួយនឹងប្រព័ន្ធទូរសព្ទ ងាយស្រួលបងប្អូនប្រជាពលរដ្ឋក្នុងការទទួលយកសេវាសំរាម៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!