ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ក្លិនស្អុយសាយភាយចេញពីទឹកព្រែកកំពង់ស្មាច់ ខណ: រោងចក្រកែច្នៃស្បែកគោ ដែលមានស្លាកយីហោ.គូប៊ុន.(ខេមបូឌា)បាយអូថេកណឡង ឯ.ក. នៅតែបង្ហូរទឹកកខ្វក់ចូលបំពុលទឹកព្រែក…

ក្លិនស្អុយសាយភាយចេញពីទឹកព្រែកកំពង់ស្មាច់ ខណ: រោងចក្រកែច្នៃស្បែកគោ ដែលមានស្លាកយីហោ.គូប៊ុន.(ខេមបូឌា)បាយអូថេកណឡង ឯ.ក. នៅតែបង្ហូរទឹកកខ្វក់ចូលបំពុលទឹកព្រែក…

ខេត្តព្រះសីហនុ៖ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍នេសាទ ជ្រលង និងប្រជាសហគមន៍នេសាទ បឹងរាំង បានឲ្យអ្នកសារព័ត៌មានយើងដឹងថា ក្លិនស្អុយសាយភាយចេញពីទឹកព្រែកកំពង់ស្មាច់ធ្វើឲ្យប៉ះពាល់ដល់សុខភាពដល់ពូកគាត់ពិសេសកុមារពិបាកក្នុងការដកដង្ហើមព្រោះរោងចក្រកែច្នៃស្បែកគោមួយកន្លែងដែលមានស្លាកយីហោ.គូប៊ុន.(ខេមបូឌា)បាយអូថេកណឡង ឯ.ក. បានបង្ហូរទឹកកខ្វក់ដែលមានក្លិនស្អុយចូលទឹកព្រែកកំពង់ស្មាច់ដោយមិនញញឹមច្បាប់ និងបង្កឲ្យមានផលប៉ះពាល់បរិស្ថានយ៉ាងខ្លាំង ដែលស្ថិតនៅភូមិ តាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមការឱ្យដឹងពីប្រជាសហគមន៍នេសាទបានបន្តទៀតថាការបង្ហូរទឹកកខ្វក់ដែលមានក្លិនស្អុយហូរតាមលូចេញពីរោងចក្រខាងលេី ជាករណីបណ្តាលឱ្យមាន ទឹកខ្មៅ ខ្លិនស្អុយ ធ្វើឲ្យប៉ះពាល់ដល់ជីវៈចម្រុះដែលរស់នៅក្នុងទឹកមានដូចជា ត្រី អង្គារ បង្កង ខ្យង ក្តាម បានងាប់ និងធ្វើឲ្យពូកគាត់ពិបាកក្នុងការនេសាទ ព្រោះទឹកព្រែកនោះមានការរមាស់និងមានក្លិនស្អុយ ព្រោះរោងចក្រពុំមានការថែទាំត្រឹមត្រូវតាមគោលការណ៍បច្ចេកទេសដែល​ក្រសួង​បរិស្ថាន​ដាក់ចេញនោះឡើយ។

លោកបានរៀបរាប់បន្តទៀតថា កាលពីមុនប្រជាពលរដ្ឋចេញទៅព្រៃមើល គោ ក្របី មិនពិបាកខ្វះទឹកប្រើប្រាស់នោះទេពួកគាត់អាចដងទឹកព្រែកនោះមកប្រើប្រាស់ឬហូបបាន តែបច្ចុប្បន្ននេះបើពួកគាត់ចេញមកព្រៃមិនស្ពៃទឹកទៅតាមទេគឺមិនមានទឹកសម្រាប់ប្រើប្រាស់ដូចមុននោះឡើយ ព្រោះទឹកតាមបណ្ដោយព្រែកកំពង់ស្មាច់នោះមានកន្លែងខ្លះមានពណ៌ក្រហមព្រឿងៗ នឹងមានកន្លែងខ្លះទៀតមានពណ៌ខ្មៅនិងក្លិនស្អុយផងដែរ។

ជាក់ស្តែងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ រោងចក្រកែច្នៃស្បែកគោដែលមានស្លាកយីហោ.គូប៊ុន.(ខេមបូឌា)បាយអូថេកណឡង ឯ.ក. បានបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រ ចូលមកទឹកព្រែកកំពង់ស្មាច់ ដែលមានទឹកពណ៌ខ្មៅ នឹងមានខ្លិនស្អុយ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ជីវៈចម្រុះ  ត្រី អង្គារ បង្កង ខ្យង ក្តាម និងត្រីចិញ្ចឹមពូកគាត់បានងាប់អណ្ដែតទឹកជាច្រើនផងដែរ។

ករណីខាងលើនេះប្រជាសហគមន៍នេសាទ បានសំណូមពរ ដល់អាជ្ញាធរភូមិ ឃុំ ជួយមានវិធានការទប់ស្កាត់ការបំពុលទឹកព្រែកកំស្មាច់ និងជួយការណ៍ទៅដល់ថ្នាក់លើដើម្បីទប់ស្កាត់ និងរកពិធីដោះស្រាយពីរទុកលំបាករបស់ពួកគាត់ផង។

ជុំវិញការលើកឡើងរបស់ប្រជាសហគមន៍នេសាទខាងលើនេះអ្នកសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺពីខាងតំណាងរោងចក្របានទេ ដោយមិនមានលេខទូរសព្ទទំនាក់ទំនងរហូតមកដល់ថ្ងៃចេញផ្សាយនេះ អ្នកសារព័ត៌មានយើងនិងចេញផ្សារព័ត៌មានលេខបន្ទាប់ទៀតប្រសិនបើមានប្រភពព័ត៌មានបន្ថែមពីតំណាងខាងរោងចក្រ ។

សូមរំលឹកផងដែរថាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងាររបស់ក្រសួងបរិស្ថាន បានសហការ ជាមួយមន្រ្តីនៃរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យករណីបំពុលទឹកព្រែកកំពង់ស្មាច់ ស្តិតក្នុងភូមិសាស្រ្ត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានប្រភពចេញពីការបញ្ចេញសំណល់រាវ របស់រោងចក្រកែច្នៃស្បែកគោ ដែលមានស្លាកយីហោ.គូប៊ុន.(ខេមបូឌា)បាយអូថេកណឡង ឯ.ក. ស្ថិតនៅភូមិ តាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កន្លងមកមានករណីរាយការណ៍ថា ប្រភពទឹកក្នុងតំបន់ខាងលើ អាចជាករណីបណ្តាលឱ្យមានត្រីងាប់ ខ្លះៗផងដែរ។

ក្រុមការងារពិនិត្យឃើញថា រោងចក្រខាងលើបានកំពុងដំណើរការកែច្នៃស្បែកគោ ដើម្បីផលិតចេញជាផលិតផលជេឡាទីន(Gelatin)។ រោងចក្រមានអាងប្រព្រឹត្តិកម្មសំណល់រាវ ប៉ុន្តែពុំមានការថែទាំ និងស្តារសម្អាតត្រឹមត្រូវ តាមគោលការណ៍បច្ចេកទេសឡើយ។ ជាមួយគ្នានេះដែរ នៅតាមដងអូរព្រែកផ្អាវ ដែល ស្ថិតនៅផ្នែកខាងត្បូង ទីតាំងក្រុមហ៊ុន ដែលលាតសន្ធឹងពីកើតទៅលិច ស្ថិតនៅចំណុចជាប់នឹងរបងដី នៃទីតាំងក្រុមហ៊ុន ឃើញមានទឹកពណ៌ខ្មៅដែលអាចជា ជាប្រភេទទឹកសំណល់បង្ហូរចេញពីក្រុមហ៊ុន នាពេលកន្លងមកតាមរយៈប្រឡាយចំហរ។ ក្រុមការងារ ក៏បានរកឃើញមានបំពង់ទុយោបង្កប់ (ទំហំមុខកាត់៤០សម) ប្រវែងប្រមាណ ២គីឡូម៉ែត្រពីទីតាំងក្រុមហ៊ុន សម្រាប់បង្ហូរសំណល់រាវចេញទៅព្រែកកំពង់ស្មាច់ ដែលស្ថិតនៅភូមិជ្រលង ឃុំទឹកល្អក់ ស្រុកព្រៃនប់ផងដែរ។

សូមបញ្ចាក់ថា ការបំពុលទឹកដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈដែលបានល្មើសទៅនឹងមាត្រា២៨៧នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងល្មើសទៅនឹងមាត្រា ៤ មាត្រា៦ និងមាត្រា៩ថ្មីនៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក។ជាវិធានការចំពោះមុខ ក្រុមការងារបានណែនាំដល់ក្រុមហ៊ុនត្រូវអនុវត្តនូវវិធានការជាបន្ទាន់មួយចំនួនដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណ ដោយការបង្ហូរទឹកកខ្វក់ចេញដោយគ្មានការត្រួតពិនិត្យនិងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។

ជាមួយគ្នានេះក្រុមការងារបានណែនាំឱ្យម្ចាស់ក្រុមហ៊ុន  ត្រូវបញ្ឍប់ការបង្ហូរសំណល់រាវពីខ្សែចង្វាក់ផលិតកម្មពីទីតាំងក្រុមហ៊ុនចូលព្រែកអូរផ្អាវជាបន្ទាន់ ដោយត្រូវធ្វើការបិទភ្ជិតប្រឡាយបង្ហូរសំណល់រាវចូលព្រែកផ្អាវទាំងអស់និង ពីទីតាំងក្រុមហ៊ុន ឆ្ពោះទៅដល់ព្រែកកំពង់ស្មាច់ផងដែរ។ លើសពីនេះ ក្រុមហ៊ុន ត្រូវធ្វើការកែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវ និងដំណើរការឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងធានាគុណភាពសំណល់រាវ ដោយអនុលោមតាមស្តង់ដាបញ្ចេញ និងត្រូវធ្វើការបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យ លើការបញ្ចេញសំណល់រាវ ស្របតាមច្បាប់និងបទដ្ឋានគតិយុត្ត។លើសពីនេះក្រុមហ៊ុនត្រូវធ្វើការស្តារទឹកសំណល់ និងភក់នៅតាមដងអូរព្រែកផ្អាវ ដែលរងការបំពុល ចាប់ពីចំណុចទីតាំងក្រុមហ៊ុន រហូតដល់ព្រែកកំពង់ស្មាច់ ដើម្បីស្តារបរិស្ថានឱ្យបានស្អាតឡើងវិញ។

ជាមួយគ្នានេះ ក្រុមការងារកំពុងបន្តចុះជួបប្រជាពលរដ្ឋ ដើម្បីសិក្សាវាយតម្លៃពីផលប៉ះពាល់ផ្ទាល់ ពីការបំពុលបរិស្ថាន ដោយរោងចក្រខាងលើបន្ថែមទៀត៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!