ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

អាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីគ្រឿងញៀន…

អាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីគ្រឿងញៀន…

(កំពង់ស្ពឺ)៖ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងមន្ទីស្រាវជ្រាវនិងបង្រ្កាបបទល្មើសខេត្តកំពង់ស្ពឺ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយ លោក វរសេនីយ៍ត្រី ធី ឆៃ បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ (ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងជួញដូរ ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន) ចំនួន២ទីតាំងផ្សេងគ្នា

– ប្រតិបត្តិការបង្ក្រាបលើកទី០១ ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នាវេលាម៉ោង០៩:២០នាទីព្រឹក ស្ថិតនៅ ភូមិកណ្តោលដុំ សង្កាត់ កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ទិត្យ សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។

– ប្រតិបត្តិការបង្ក្រាបលើកទី០១ ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៥ នាវេលាម៉ោង១០:១៥នាទីព្រឹក ស្ថិតនៅ ភូមិព្រៃប្រដាក់ ឃុំធម្មតាអរ ស្រុកសំ រោងទង ខេត្តកំពង់ស្ពឺ។ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឃឹម វុត្ថា  ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។

ចាប់យកវត្ថុតាងបានរួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ១៥កញ្ចប់ , កាំភ្លើងកែឆ្នៃបាញ់គ្រាប់កង់ ០១ដើម, ម៉ូតូ ចំនួន១គ្រឿង,ដែកឆាបចំនួន ០១ដេីម,ទូរស័ព្ទចំនួន០២គ្រឿង,ថង់សំរាប់ច្រក និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធី។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!