ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ដូចវែកចកអីចឹង! យកចិញ្ចើមផ្លូវជាតិលេខ៤ ធ្វើជាកន្លែងផ្ញើកង់-ម៉ូតូយ៉ាងរំភើយ បើទោះបីចុះរៀបចំក៏ដោយ…

ដូចវែកចកអីចឹង! យកចិញ្ចើមផ្លូវជាតិលេខ៤ ធ្វើជាកន្លែងផ្ញើកង់-ម៉ូតូយ៉ាងរំភើយ បើទោះបីចុះរៀបចំក៏ដោយ…

ខេត្តកំពង់ស្ពឺ៖ ផ្លូវជាតិលេខ៤ ដែលជាផ្លូវមួយមានសក្តានុពលសម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិធ្វើដំណើរឆ្លងកាត់ទៅទេសចរណ៍នៅខេត្តព្រះសីហនុនិងខេត្តកោះកុង នឹងខេត្តនានាដែលមានតំបន់ទេសចរណ៍និងថ្នាក់ដឹកនាំធ្វើដំណើរឆ្លងកាត់ទៅកាន់ព្រលានយន្តហោះផងដែល ប៉ុន្តែភាពរញ៉េរញ៉ៃនិងការកក់ស្ទះចរាចរណ៍ ដោយផ្តើមចេញពីរអ្នកវិនិយោគ និងប្រធានផ្សារសាមគ្គី (ហៅផ្សារថ្នល់ទទឹង)យកផ្លូវធ្វើអាជីវកម្ម ចំណតផ្ញើកង់-ម៉ូតូ ខណៈអាជ្ញាធរមូលដ្ឋានបានត្រឹមតែចុះណែនាំតែមិនមានចំណាត់ការ ។

អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់យប់ថ្ងៃពួកគាត់ធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវជាតិលេខ៤ មកដល់ត្រង់ចំណុចផ្សារសាមគ្គី (ហៅផ្សារថ្នល់ទទឹង) ស្ថិតនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  បានរិះគន់ចំៗថា អាជ្ញាធរស្រុកសំរោងទង មិនគួរណាបណ្ដែតបណ្ដោយឲ្យលោកប្រធានផ្សារសាមគ្គី យកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងអាជីវកម្មផ្ញើ កង់ ម៉ូតូ និងឱ្យអាជីវករដាក់លក់ផលិតផល និងបន្លែ ត្រី សាច់ ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់មហាជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋដោយហេតុថា ធ្វើឱ្យចរាចរណ៍មានការកកស្ទះតាមដងផ្លូវសារធារណៈ ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនអាចកែសម្រួលឲ្យមានរបៀបរៀបរយនឹងសណ្ដាប់ធ្នាប់នោះទេ។មិនថាពេលយប់ឬពេលថ្ងៃ កកស្ទះរាប់ម៉ោង ពួកគាត់ធ្វើការសំណូមពរដល់លោក មុត ភន អភិបាលស្រុកសំរោងទង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយពិនិត្យមើលផង។

បើតាមការលើកឡើងរបស់អ្នកធ្វើដំណើរ ក៏ដូចជាប្រជាពលរដ្ឋថា ការយកចិញ្ចើមផ្លូវសាធារណៈ(ផ្លូវជាតិលេខ៤) ធ្វើអាជីវកម្មលក់ដូរ និងធ្វើជាចំណតផ្ញើកង់ ម៉ូតូនេះកើតមានជាយូរណាស់មកហើយ បើទោះបីជាមានការរាយណ៍ការទៅថ្នាក់លើក៏ដោយ ក៏គ្មានវិធានការទប់ស្កាត់ឬក៏ផ្អាកសកម្មភាពមិនឱ្យលក់ដូរ និងចតម៉ូតូ រថយន្ត បានដែរ។

ប្រជាពលរដ្ឋបានបន្តទៀតថា បានជាអ្នកលក់ដូរ  ខាងមុខផ្សារសាមគ្គី (ហៅផ្សារថ្នល់ទទឹង) អ្នកវិនិយោគនិងលោកប្រធានផ្សារ យកផ្លូវសាធារណៈនេះ ជួលទៅអ្នកផ្សេង យកទៅ ធ្វើជាកន្លែងផ្ញើ កង់-ម៉ូតូ និងឲ្យអាជីវករដាក់លក់ដូរយ៉ាងអាណាធិបតេយ្យ ពូកគាត់បានឲ្យដឹងទៀតថា ការទទួលផ្ញើម៉ូតូនោះគឺកំណត់ឲ្យយកម៉ូតូមួយតម្លៃ ១០០០រៀល ទោះផ្ញើ ១ម៉ោង ឬ២ម៉ោង ក៏ដោយ ពួកគាត់បានឲ្យដឹងទៀតថា បើទោះបីកន្លែងផ្ញើកង់ ម៉ូតូ បានចតហ៊ួសមកដល់ផ្លូវជាតិក៏ដោយ ក៏ក្រុមអ្នកទទួលផ្ញើរកង់ ម៉ូតូនោះ មិនខ្វល់ពីការកក់ស្ទះ ឬប៉ះពាល់ដល់អ្នកធ្វើដំណើរនោះដែរ។

ទាំងនេះជាការលើកឡើងរបស់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋតែប៉ុណ្ណោះ ដោយឡែកអង្គភាពសារព័ត៌មានយើងមិនទាន់បានសុំការបកស្រាយបំភ្លឺពីលោកប្រធានផ្សារសាមគ្គី (ហៅផ្សារថ្នល់ទទឹង) ខាងលើនេះបានទេ ពាក់ព័ន្ធនឹងអាជីវករយកចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្មដាក់លក់និងសាងបន្លែផ្លែឈើ និងធ្វើជាចំណតផ្ញើរកង់ ម៉ូតូ បង្ករឲ្យមានការកក់ស្ទះ  រហូតមកដល់ថ្ងៃចេញផ្សាយនេះ ដោយមិនមានលេខទូរស័ព្ទទាក់ទងនោះទេ។

ដោយឡែកលោក ហែម ហ៊ន មេឃុំត្រពាំងគង បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងដឹងថា បញ្ហាភាពរញ៉េរញ៉ៃនៅមុខផ្សារសាមគ្គី (ហៅផ្សារថ្នល់ទទឹង) លោកទទួលស្គាល់រឿងក្រុមអាជីវករដាក់តាំងលក់ដូរហួសមកលើផ្លូវជាតិលេខ៤ រឿងនេះកើតមានយូរហើយតែលោកមិនមានតួនាទីរៀបចំសណ្ដាប់ធ្នាប់ លោកថាបញ្ហានេះគាត់មិនដឹងទេ រឿងផ្សារសាមគ្គី ហៅផ្សារថ្នល់តទឹងនេះគាត់ឈឺក្បាលណាស់។

សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានយើងបានផ្សប់ផ្សាយរឿងផ្សារសាមគ្គី(ហៅផ្សារថ្នល់ទទឹង)និងធ្វើការសំណូមពរទៅដល់លោកអភិបាលស្រុកសំរោងទង ក្រោយពីធ្វើការផ្សព្វផ្សាយរួចមកនៅថ្ងៃ​ទី​ ២១​ ខែ​មករា​ ឆ្នាំ​២០២៥​ គេបានឃើញ ក្រុម​ការងារនៃ​រដ្ឋបាល​ស្រុក​សំរោងទង​ ដែលដឹកនាំ​ដោ​យ​លោក​ ឈិន​ មុនី អភិបាល​រង​ នៃ​គណៈអភិបាល​ស្រុក​សំរោងទងអញ្ជើញចុះ​ពិនិត្យ​ និងរៀបចំ​សណ្តាប់​ធ្នាប់​របៀប​រៀបរយ​ផ្លូវ​ជាតិលេខ​៤​ នៅ​ចំណុច​ផ្សារ​សាមគ្គី​ ភូមិ​ត្រពាំង​អំពិល​ ឃុំ​ត្រពាំង​គង​ និង​ផ្លូវ​ជាតិ​លេខ​ ៤១​ ចំណុច​ផ្សារ​អង្គ​មេត្រី​ ភូមិ​អង្គមេត្រី​ ឃុំ​រលាំង​គ្រេីល​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមួយដង្ហើមចង្រិតដែរ ។

ប៉ុន្តែការរៀបចំសណ្ដាប់ធ្នាប់ខាងលើនោះប្រៀបដូចជាវែចចកកណ្ដាលបឹងអញ្ចឹង ជាក់ស្ដែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ម្សិលនេះ ក្រុមអាជីវករបានមកដាក់តាំងលក់ផលិតផលនិងបន្លែត្រីសាច់ពាសពេញចំណីផ្លូវជាតិលេខ៤ តាំងពីចំណុចផ្សារត្រពាំងអំពិល រហូតទៅដល់មុខហាងលក់ទំនិញគ្រប់មុខ ២៥០០ (ហៅហាង២៥០០) ក្នុងនោះមានចំណតផ្ញើកង់-ម៉ូតូ ចំនួនពីរកន្លែង បានទទួលបញ្ញើផ្ញើកង់.ម៉ូតូ នឹងចតហួសមកលើផ្លូវជាតិលេខ៤ ជាហេតុធ្វើឲ្យចរាចរណ៍កកស្ទះពិបាកធ្វើដំណើរខ្លាំងណាស់ ចំណុចត្រង់នេះ សបញ្ជាក់ឲ្យឃើញថា អាជ្ញាធរមូលដ្ឋានបានត្រឹមតែចុះណែនាំតែមិនមានចំណាត់ការ វាមិនខុសអីពីបទចម្រៀងមួយបទគេច្រៀងថា ក្របីស៊ីស្រូវបងមិនសូវរៀនដេញ ក្របីដើរចេញបងដេញអាស្រីមើល។

តែទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្សារសាមគ្គីនេះ ធ្វើការសំណូមពរដល់លោក មុត ភន អភិបាលស្រុកសំរោងទង និងជាពិសេស ឯកឧត្តមបណ្ឌិ ជាម ច័ន្ទសោភ័ណ  អភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយពិនិត្យមើលទង្វើររបស់លោកប្រធានផ្សារសាមគ្គី (ហៅផ្សារថ្នល់ទទឹង) ផងទាន បើបណ្តែតបណ្តោយតទៅទៀតច្បាស់ជាកកស្ទះចរាចរណ៍រាល់ថ្ងៃជាក់ជាមិនខានឡើយ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!