ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ក្លិនស្អុយសាយភាយចេញពីគំនរសំរាមដែលមនុស្សខ្វះការគិតយកទៅចាក់ស្ទុបរលួយជះក្លិនស្អុយធ្វើឲ្យប៉ះពាល់សុខភាពអ្នកធ្វើដំណើរ..

ក្លិនស្អុយសាយភាយចេញពីគំនរសំរាមដែលមនុស្សខ្វះការគិតយកទៅចាក់ស្ទុបរលួយជះក្លិនស្អុយធ្វើឲ្យប៉ះពាល់សុខភាពអ្នកធ្វើដំណើរ..

ខេត្តកំពង់ស្ពឺ៖ អ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវប្រឡាយមេមួយកន្លែងនៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានលើកឡើងថាសំរាមគឺជាប្រភពមេរោគ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ បញ្ហានេះអាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធហាក់បីដូចជាគ្មានការទប់ស្កាត់ទាល់តែសោះ ខណៈមនុស្ស ខ្វះការគិតមួយចំនួនបានយកសំរាមមកចាក់ស្ទុបរលួយ ធ្វើឱ្យជះក្លិនស្អុយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវនោះ ។

ប្រជាពលរដ្ឋលើកឡើងថា គំនរសំរាមនៅក្បែរប្រឡាយមេនេះ រាប់ខែ ឆ្នាំកន្លងទៅហើយដែលធ្វើឱ្យជះក្លិនស្អុយ ធ្វើឱ្យ ប៉ះពាល់ដល់អ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវនោះប្រជាពលរដ្ឋទីតាំងដែលគេយកសំរាមទៅបោះចោលនោះស្ថិតនៅភូមិបាក់ចិញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅជាប់ប្រឡាយទឹកមេ ។

ប្រជាពលរដ្ឋបានបន្តថា កន្លែងចាក់សំរាមស្ទុបនោះ មានសភាពកខ្វក់ជះក្លិនស្អុយ កើតមានរាប់ខែ រាប់ឆ្នាំមកហើយ អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និងមន្ទីរពាក់ព័ន្ធហាក់បីដូចជាមិនអើពើទាល់តែសោះ។

គួររំលឹកផងដែរថាកាលពីពេលថ្មីៗនេះក្រសួងបរិស្ថានបានចេញសេចក្តីណែនាំលេខ ៣២/០១២៥ ប.ស្ថ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ របស់ ឯកឧត្តមរដ្ឋក្រសួងបរិស្ថាន ស្តីពីការអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ (ផ្លូវជាតិគ្មាន សំរាមប្លាស្ទិក) ក្នុងការអនុវត្តប្រមូល សម្អាត ជាប្រចាំ ដោយសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក បានបំផុសចលនាទៅដល់ភូមិ ឃុំ សង្កាត់ រោចក្រ សហគ្រាស វត្តអារ៉ាម សាលារៀន និងសាធារណជន រួមនិងក្រុមហ៊ុនសេវាប្រមូល ក្នុងដែនសមត្ថកិច្ច ឱ្យចូលរួមប្រមូល សម្អាត នៅតាមដងផ្លូវ  សាធារណៈ  ទីប្រជុំជន ជាប្រចាំ។ ទន្ទឹមនេះ មន្ទីរបរិស្ថាន រដ្ឋបាលក្រុង ស្រុក បានសហការគ្នាក្នុងការផ្សព្វផ្សាយជាសាធារណៈ ដល់ប្រជាពលរដ្ឋឱ្យចូលរួម កុំដុតប្លាស្ទិក កុំចោលប្ទាស្ទិកក្នុងទឹក កុំកប់ប្ទាស្ទិកក្នុងដី និងប្រើប្រាស់សេវាប្រមូល និងដឹកជញ្ជូនសំរាមយកទៅដាក់នៅទីលានទាំងអស់គ្នា និងរៀបចំផែនការដាំកូនឈើនៅតាមដងផ្លូវសំខាន់ឱ្យក្លាយទៅជាផ្លូវបរិស្ថាន។ ជាពិសេសបានដាក់ធុងសំរាម និងលើកផ្លាកសញ្ញាអប់រំផ្សព្វផ្សាយបរិស្ថាននៅតាមទីប្រជុំជន និងតាមដងផ្លូវសាធារណៈសំខាន់ៗមួយចំនួនផងដែរ ។

តែទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរឆ្លងកាត់ទីនោះបានធ្វើការសំណូមពរដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធមេត្តាជួយទប់ស្កាត់ និងបោសសំអាត ទីតាំងចាក់សំរាមនៅក្នុងភូមិបាក់ចិញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺផងទាន ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!