ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ១០នាក់ បញ្ជូនទៅតុលាការ ករណីវាយតប់គ្នានៅទីកន្លែងសាធារណៈ បង្កចលាចលដល់សង្គម…

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ១០នាក់ បញ្ជូនទៅតុលាការ ករណីវាយតប់គ្នានៅទីកន្លែងសាធារណៈ បង្កចលាចលដល់សង្គម…

(កំពង់ស្ពឺ)៖ ក្រុមក្មេងទំនើងចំនួន០២ក្រុមបានបើកឆាកប្រយុទ្ធគ្នានៅទីកន្លែងសាធារណៈបង្កចលាចលនិងធ្វើឲ្យខូចខាតដោយចេតនា ត្រូវបានកម្លាំងអាវុធខេត្តកំពង់ស្ពឺឃាត់ខ្លួនបានទាំងអស់មានចំនួន ១០នាក់បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ស្ពឺ ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថា នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២៣:២៨នាទី កម្លាំងអាវុធហត្ថ នៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានធ្វើឃាត់ខ្លួនក្មេងទំនើង ចំនួន០២ក្រុម មានគ្នាចំនួន១០នាក់(ករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា) ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ មុខវិទ្យាល័យសុខាផល្លី ភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឱ្យដឹងទៀតថា(ក្រុមទី០១)មានគ្នាចំនួន០៥នាក់ ៖ទី១-ឈ្មោះ ស៊ឹម រិទ្ធី ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរកម្មករសំណង់,ទី២-ឈ្មោះ ចក់ ណារ៉ាត់ ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរកម្មករសំណង់,ទី៣-ឈ្មោះ ផេង សុឃៀង ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរកម្មករសំណង់,ទី៤-ឈ្មោះ យ៉ន កុសល់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ និងទី៥-ឈ្មោះ រិទ្ធ ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ បើកបរ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្ថែមទៀតថា (ក្រុមទី០២)មានគ្នាចំនួន០៥នាក់ដូចគ្នា៖ទី១-ឈ្មោះ យន វិសាល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ,ទី២-ឈ្មោះ សឿន ផាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ,ទី៣-ឈ្មោះ ស៊ុយ សៅដេត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ,ទី៤-ឈ្មោះ ប៉ឹង ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ និងទី៥-ឈ្មោះ ចាន់បូរ សេងហ៊ី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ។ ក្នុងនោះកម្លាំងអាវុធហត្ថចាប់យកវត្ថុតាងរួមមាន ៖ម៉ូតូ សរុបចំនួន០៥គ្រឿង

បច្ចុប្បន្នក្មេងទំនើងទាំងពីរក្រុម រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!