ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីយុទ្ធនាការ« កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន » ដោយមានអ្នកចូលរួម ១.២៥៥ នាក់..

មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីយុទ្ធនាការ« កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន » ដោយមានអ្នកចូលរួម ១.២៥៥ នាក់..

ខេត្តកំពង់ឆ្នាំង÷ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលក្រុងកំពង់ឆ្នាំង សហការសម្របសម្រួលជាមួយក្រុមការងារមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង រៀបចំកម្មវិធីអនុវត្តយុទ្ធនាការ« កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក » ដោយមានការអញ្ជើញចូលពីលោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងលោក សាន់ អូស្មាន អភិបាលរងក្រុងកំពង់ឆ្នាំង និងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សសរុបមានចំនួន ១.២៥៥ នាក់ នៅទីតាំងសួនត្រីក្រហោ ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ដោយអនុវត្តតាមសេចក្តីណែនាំលេខ ៣២/០១២៥ ប.ស្ថ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ របស់ ឯកឧត្តមរដ្ឋក្រសួងបរិស្ថាន ស្តីពីការអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ (ផ្លូវជាតិគ្មាន សំរាមប្លាស្ទិក) ក្នុងនោះលោកបាននិងកំពុងបំផុសចលនាទៅដល់ភូមិ ឃុំ សង្កាត់ រោចក្រ សហគ្រាស វត្តអារ៉ាម សាលារៀន និងសាធារណជន រួមនិងក្រុមហ៊ុនសេវាប្រមូល ក្នុងដែនសមត្ថកិច្ច ឱ្យចូលរួមប្រមូល សម្អាត នៅតាមដងផ្លូវ  សាធារណៈ  ទីប្រជុំជន ជាប្រចាំផងដែរ។

លោក ម៉ន ផល្លា បានឲ្យដឹងទៀតថាក្នុងកម្មវិធីអនុវត្តយុទ្ធនាការ« កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន » ដោយមានការចូលរួម ពីមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន
នឹងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស មកពីសាលាចំនួន០៥ ដោយមានអ្នកចូលរួមមានចំនួន :១.២៥៥ នាក់ស្រី ៤៧៤ នាក់ និងប្រមូលសំរាមបានចំនួន: ៦០ គ.ក ។

ទន្ទឹមនេះ លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថាន និង រដ្ឋបាលក្រុង ស្រុក បានធ្វើការផ្សព្វផ្សាយជាសាធារណៈ ដល់ប្រជាពលរដ្ឋឱ្យចូលរួម កុំដុតប្លាស្ទិក កុំចោលប្ទាស្ទិកក្នុងទឹក កុំកប់ប្ទាស្ទិកក្នុងដី និងស្នើឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់សេវាប្រមូល និងដឹកជញ្ជូនសំរាមយកទៅដាក់នៅទីលានទាំងអស់គ្នា និងជួយចូលរួមដាំកូនឈើនៅតាមដងផ្លូវសំខាន់ឱ្យក្លាយទៅជាផ្លូវបរិស្ថាន ។ ប្រទេសយើងស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា  សូមចូលរួមសម្អាតបរិស្ថានឲ្យបានគ្រប់គ្នា ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!