ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឈើជាង១២ម៉ែត្រគូសរបស់ថៅ ធា ដែលដឹកយកមក ស្ទុបទុក ត្រូវបានកម្លាំងយោធភូមិភាគទី២ បង្ក្រាប….

ឈើជាង១២ម៉ែត្រគូសរបស់ថៅ ធា ដែលដឹកយកមក ស្ទុបទុក ត្រូវបានកម្លាំងយោធភូមិភាគទី២ បង្ក្រាប….

ខេត្តក្រចេះ៖ ទីតាំងស្ទុបទុកឈើមួយកន្លែងដែលគេស្គាល់ថាជារបស់លោកថៅកែ ធា ល្បីល្បាញខាងរកស៊ីបំផ្លាញព្រៃឈើ ត្រូវបានកម្លាំងយោធភូមិភាគទី២ធ្វើការបង្ក្រាប នឹងដកហូតឈើជាង១២ម៉ែត្រគូប ប៉ុន្តែថៅកែ ធា បានរត់គេចខ្លួនបាត់ស្រមោល។

ការបង្ក្រាបទីតាំងស្តុបឈើរបស់លោកថៅកែ ធា នេះធ្វើឡើងដោយ÷ យោងតាមបទបញ្ជាលោកនាយសេនាធិការយោធភូមិភាគទី២  កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ តំបន់សឹក បានប្រើប្រាស់កម្លាំងចំនួន២៣នាក់ និងដឹកនាំដោយលោក វរសេនីយ៍ទោ លាត ញ៉   មេបញ្ជាការកងវរសេនាតូចលេខ២២៧  ចុះបង្ក្រាបបទល្មើស នៅចំណុច(៩៩ ៣០ ៧)ស្ថិតនៅក្នុងភូមិរមួល  ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

មន្ត្រីយោធភូមិភាគទី២បានឱ្យដឹងថា លទ្ធផលបង្រ្កាបទីរាំងស្តុបឈើ ជាប្រភេទឈើក្រហមប្រវែង១៥ម៉ែត្រ គុណនិង៥ម៉ែត្រ  ចំនួន១២ម៉ែត្រគូប ០៩ប្លាន ០៩ម៉ែត្រ។ ដែលជា របស់ឈ្មោះថៅកែឈ្មោះ ធា មានទីលំនៅក្នុងឃុំំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម  ក្រោយកម្លាំងធ្វើការបង្ក្រាប លោកថៅកែធា បានរត់គេចខ្លួនបាត់ស្រមោល ។

បើយោងតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថានៅក្នុងបទល្មើសនេះ មានមេឈ្មួញកណ្ដាល ចំនួន២នាក់  ទី១.ឈ្មោះលោក បុត្រ មានតួនាទីទាហាន  និងទី២. ឈ្មោះ លោក ឆៃ មានតួនាទីទាហាន ទាំងពីរនាក់ បច្ចុប្បន្នរស់នៅភូមិរមូល ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ជាអ្នកបំផុស និងកៀងគរប្រជាពលរដ្ឋឲ្យចូលទៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងកាប់ផ្តូលរំលំដើមឈើ ឈើទាលធំៗនៅចំណុចភ្នំក្រហម អាច្រៀកដឹកជញ្ជូនតាមគោយន្តកន្ត្រៃយ៍ចេញមក ខណៈខ្លួនចាំប្រម៉ូលទិញ និងលក់បន្តទៅឱ្យថៅកែដែលជាមេឈ្មួញធំប្រចាំតំបន់ ព្រៃឡង់ឈ្មោះ លោក ធា មានទីលំនៅឃុំំពាមកោះស្នា  ស្រុកស្ទឹងត្រង់  ខេត្តកំពង់ចាម នឹងលើកដាក់លើរថយន្តសាំយ៉ុងកែច្នៃ ដឹកចេញពីភូមិរមួល ឃុំកំពង់ចាម ឆ្លងកាត់ស្រុកព្រែកប្រសប់ ឆ្ពោះទៅខេត្តកំពង់ចាម និងលក់ចែកចាយទៅតាមរាជធានី ខេត្ត ដោយមិនមានការចាប់បង្ក្រាបពីកម្លាំងជំនាញគ្រប់ផ្នែកតាមដងផ្លូវសោះ សង្ស័យថៅកែឬលោក ធា ចំណាយលើសមត្ថកិច្ចហើយ ។

នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិព្រៃឈើ បានឲ្យអ្នកសារព័ត៌មានយើងដឹង នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ជុំវិញការលើកឡើងខាងលើនេះដែរ អ្នកសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺ លោក បុត្រ នឹងលោក ឆៃ បានទេរហូតមកដល់ថ្ងៃចេញផ្សាយនេះដោយមិនមានលេខទូរសព្ទទំនាក់ទំនង ។

គួររំលឹកផងដែរថាកាលពីកន្លងទៅរថយន្តសាំយ៉ុងដឹកឈើរបស់មេឈ្មួញឈ្មោះ ធា ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការបង្ក្រាបស្ទាក់ចាប់និងដុតកម្ទេចចោលផងដែរ ចុះហេតុអ្វីបានជាមេឈ្មួញឈ្មោះ ធា នៅតែអាប្រព្រឹត្តបទល្មើសព្រៃឈើបានដ៏ដែលដោយមិនខ្លាចញញើតនិងច្បាប់អ្វីបន្តិចសោះ។

សូមរំលឹកថា÷កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ កម្លាំងបរិស្ថានកំពតគយបានបង្ក្រាបនិងស្ទាក់ចាប់បានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងកែច្នៃដឹកឈើប្រភេទឈើគ្រឿង នៅចំណុច ស្ពានក្ដារ ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដោយគេដឹងថាជារបស់មេឈ្មួញឈ្មោះ ធា នឹងជាមេឈ្មួញដុសស្លែមួយរូបប្រចាំតំបន់ព្រៃឡង់នេះ។

ប្រជាពលរដ្ឋធ្វើការទទូចស្នើសុំដល់អស់លោកសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធនានា ពិសេសលោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ដែលត្រៀមផ្លាស់តួនាទីមកបម្រើការងារនៅទីស្ដីការក្រសួងបរិស្ថាន មេត្តាចាត់វិធានការផ្លូវច្បាប់ដល់ថៅកែ ធា ម្នាក់នេះផងទាន។ បើបណ្តែតបណ្តោយតទៅទៀតច្បាស់ជាព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់រលាយហិនហោចជាក់ជាមិនខានឡើយ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!