ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា បើកវគ្គសិក្ខាសាលា លើកទី១ ស្ថិតនៅសាលាប្រជុំអគារតេជោបូពា៌(ស ស យ ក)ត្បូងឃ្មុំ ស្តីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាម ចូលរួម ចំនួន៤៣២នាក់…

សមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា បើកវគ្គសិក្ខាសាលា លើកទី១ ស្ថិតនៅសាលាប្រជុំអគារតេជោបូពា៌(ស ស យ ក)ត្បូងឃ្មុំ ស្តីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាម ចូលរួម ចំនួន៤៣២នាក់…

ខេត្តត្បូងឃ្មុំ៖នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៏មានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវគ្គជូនសិក្ខាកាម ដែលបាបចូលរួមសុក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ៅ ឌុង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី មន្ត្រីរាជការ កងកម្លាំងទាំងបី យុវជន កាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ឋ យុវជន សសយក និងសិក្ខាកាមដែលមានចំនួន៤៣២នាក់ ក្នុងនោះស្ត្រី ៦៥នាក់ ប្រុស ៣៦៧នាក់ ។

ថ្លែងនៅក្នុងពិធីបើកវគ្កសិក្ខាសិលានាពេលនោះ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានមតិសំណេះសំណាល និងផ្តាំផ្ញើរទៅសិក្ខាកាមទាំងអស់ ដែលបានចូលរួម ត្រូវតែព្យាយាមក្រេបយកនូវចំណេះដឹង និងបានពាំងនាំប្រសាសន៍ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  សួរសុខទុក្ខដល់បងប្អូនដែលជាសិក្ខាកាមដែលបានមកចូលរួមវគ្គសិក្ខាសាលានៅក្នុងវេលានោះផងដែរ ។

ឯកឧត្តម ម៉ៅ ឌុង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថាខេត្តត្បូងឃ្មុំជាខេត្តថ្មីហើយនេះជាលើកទីមួយសម្រាប់ខេត្តត្បូឃ្មុំ ដែលមានសមាគមន៍អភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ដែលមានលោកបណ្ឌិត ហោ គន្ធា ជាប្រធានបានមកបើកវគ្គសិក្ខាសាលាជូនសិខាកាម ទោះជាការបើកវគ្គនេះមានពេលខ្លី ក្នុងមួយថ្ងៃមែន (ប៉ុន្តែខ្លី.ក្លិន) អាចឲ្យសិខាកាមយល់បាន ។

ក្នុងនោះ ឯកឧត្តម ម៉ៅ ឌុង បានបង្ហាញពីរសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធ ជូនសិក្ខាកាមដែលកន្លងមករដ្ឋបាលខេត្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ហើយក្នុងអាណត្តិទី៧នេះ រដ្ឋបាលខេត្ដកំពុងតែខិតខំប្រឹងប្រែងអភិវឌ្ឍ បន្តនិងខិតខំទាក់ទាញអ្នកវិនិយោគទុនមកវិនិយោគដើម្បីជំរុញសេដ្ឋកិច្ចជួយដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំផងដែរ។

លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន.បានអញ្ជើញចូលរួមបង្ហាញពីរបរិស្ថាន លោកជំទាវបានមានប្រសាសន៍ថាក្រសួងបរិស្ថានបានយកចិត្តទុកដាក់ទៅលើបរិស្ថានដើម្បីសំដៅទៅលើ.ភាពស្អាត ភាពបៃតង និងចីរភាព ក្នុងនោះក្រសួងបានដាក់យុទ្ធនាការ (ខ្មែរធ្វើបាន ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក) ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថានេះជាលើកទី១ ហើយដែលសមាគម អភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា បានបើកសិក្ខាសាលា នៅតាមបណ្តាលខេត្ត កន្លងមក សមាគមធ្លាប់បានបើកនៅទីក្រុងភ្នំពេញ បានច្រើនលើករួចមកហើយ ហើយការបើកវគ្គសិក្ខាសាលានេះប្រព្រឹត្តទៅបានដោយគុំនិតផ្តួចផ្តើម របស់សមាគម អភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា និងក្រោមការចង្អុលបង្ហាញ គាំទ្រពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន។

សមាគម អភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ដែលមាន លោកបណ្ឌិត ហោ គន្ធា ជាប្រធាន អនុប្រធាន សមាជិក សមាជិកា របស់សមាគម នឹងខិតខំ បើកវគ្គសិក្ខាសាលានេះបន្តទៅទៀត ក្នុងគោលបំណង ពង្រឹងវិស័យសារព័ត៌មាននៅកម្ពជា ជាពិសេសពង្រឹងដល់អ្នកសារព័ត៌មានអោយយល់ដឹងអំពី ក្រមសីលធម៌ វិជ្ជាជីវៈ ព្រោះជាអាវក្រុសសម្រាប់ការពារខ្លួន។

ក្នុងនោះដែរលោកបណ្ឌិត ហោ គន្ធា  បានផ្តាំផ្ញើដល់ អ្នកសារព័ត៌មាន មុននឹងសរសេរ ឬនិពន្ធអត្ថបទព័ត៌មាន គួរគប្បីត្រូវប្រកាន់ភ្ជាប់នៅក្រមសីលធម៌ វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន សរសេរនៅព័ត៌មានពិត មិនប្រឌិតព័ត៌មាន ត្រូវមានតុល្យភាព និងអាព្យាក្រឹត្រ ត្រូវរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលមិនមានភាពលម្អៀង ទៅកាន់ភាគីណាមួយនោះឡើយ ។

សូមបញ្ជាក់ផងដែរថា សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ធ្លាប់បើកវគ្គសិក្ខាសាលា ជាច្រើនលើកមកហើយ ក្នុងមួយលើកៗសិក្ខាកាមចូលរួមមិនក្រោមជាង៣០០នាក់ឡើយ អាចមានរហូតទៅជាង៧០០នាក់ ជាងនេះទៅទៀតសមាគម ក៏ធ្លាប់បានធ្វើពិធី ប្រគល់ពាន ជូនដល់អ្នកសារព័ត៌មានផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!