ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ក្រុមឡានដឹកដីខ្វះលក្ខណៈបច្ចេកទេស កំពុងមមាញឹកក្នុងការដឹកជញ្ជូនអាចម៍ដីលក់ធ្វើអាជីវកម្ម មិនខ្វល់ពីផលប៉ះពាល់ សង្ស័យមិនមានច្បាប់អនុញ្ញាត ស្នើសុំអាជ្ញាធរនិងសមត្ថកិច្ចត្រួតពិនិត្យមើលផង..!

ក្រុមឡានដឹកដីខ្វះលក្ខណៈបច្ចេកទេស កំពុងមមាញឹកក្នុងការដឹកជញ្ជូនអាចម៍ដីលក់ធ្វើអាជីវកម្ម មិនខ្វល់ពីផលប៉ះពាល់ សង្ស័យមិនមានច្បាប់អនុញ្ញាត ស្នើសុំអាជ្ញាធរនិងសមត្ថកិច្ចត្រួតពិនិត្យមើលផង..!

ខេត្តកំពង់ស្ពឺ÷ ដោយសារដីជ្រុះ នឹងហុយខ្លាំងពេក ប៉ះពាល់ដល់សុខភាពនិងហុយចូលភ្នែក ប្រជាពលរដ្ឋរស់នៅក្នុងឃុំបសេដ្ធ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានអំពាវនាវ ស្នើសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចត្រួតពិនិត្យលើក្រុមឡានដឹកដីខ្វះលក្ខណៈបច្ចេកទេស ដឹកដីអត់គ្រប អត់ស្រោចទឹកលើថ្នល់ បង្កឲ្យមានដីជ្រុះពីលើរថយន្ត និងដីហុយ លើអ្នកជិះម៉ូតូនិងរស់នៅតាមសងខាងដងផ្លូវ។

ប្រជាពលបានឲ្យដឹងថា ក្រុមឡានដឹកដីទាំងនោះមិនដឹងថាពួកគេមានច្បាប់អនុញ្ញាតពីអាជ្ញាធរត្រឹមត្រូវឬក៏យ៉ាងណានោះទេ.! ដែលធ្វើសកម្មភាពជីកយកអាចម៍ដីដែលមានរណ្ដៅជម្រៅជ្រៅ និងធ្វើសកម្មភាពដឹកជញ្ជូនចេញមកឆ្លងកាត់ផ្លូវជាតិលេខ៤១ យកទៅចាក់ក្នុងដីឡូមួយកន្លែងដែលស្ថិតនៅក្នុងភូមិគោកត្រប់ ឃុំបរសេដ្ធ ស្រុកបសេធ្ធ ខេត្តកំពង់ស្ពឺ មិនត្រូវតាមលក្ខណៈបច្ចេកទេស ខណៈក្រុមឡានដឹកដីនោះមិនបានគ្របឲ្យបានត្រឹមត្រូវនោះឡើយ សង្ស័យមិនមានច្បាប់អនុញ្ញាត ។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធចុះទៅត្រួតពិនិត្យលើលក្ខណៈបច្ចេកទេស ក្រុមឡានដឹកដីដែលបង្កឱ្យមានផលប៉ះពាល់ទៅលើអ្នកធ្វើដំណើរតាមដងផ្លូវនិងប្រជាពលរដ្ឋរស់នៅដងសងខាងផ្លូវ នឹងអនុវត្តតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ជម្រាបមកលោកអភិបាល នៃគណៈអភិបាល ក្រុង ស្រុក ជ្រាបថា ដើម្បីធានាបាននូវរបៀបរៀបរយនៅតាមបណ្តាក្រុង ស្រុក កាត់បន្ថយបាននូវការប៉ះពាល់ដល់ហេដ្ឋារចនា សម្ព័ន្ធក្នុងតំបន់ មានជាអាទិ៍ផ្លូវថ្នល់ លូ ប្រឡាយ បឹង ព្រែក.និងសុខុមាលភាពសាធារណៈ និងត្រូវធ្វើការណែនាំម្ចាស់ទីតាំងចាក់បំពេញដី ត្រូវស្នើសុំច្បាប់ចាក់ បំពេញដីជាមុនសិន ទើបអនុញ្ញាតឱ្យពួកគាត់ចាក់បំពេញដីនៅលើទីតាំងដីរបស់ពួកគាត់បាន។

a

ជុំវិញក្រុមឡានដឹកដីខ្វះលក្ខណៈបច្ចេកទេស កំពុងមមាញឹកក្នុងការដឹកជញ្ជូនអាចម៍ដីលក់ធ្វើអាជីវកម្ម មិនខ្វល់ពីផលប៉ះពាល់ នឹងសង្ស័យមិនមានច្បាប់អនុញ្ញាតនេះ អ្នកសារព័ត៌មានយើងមិនអាចរកប្រភពណាមួយសូមបំភ្លឺបានទេ ខណៈលោក សំអឿន សុបញ្ញា អភិបាលស្រុកបសេដ្ធ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកសារព័ត៌មានយើងទំនាក់ទំនងតាមទូរសព្ទតេចូល ៣ដង លោកមិនលើក២ដង នឹងចុះផ្តាច់ចោល១ដង សំណួរសួរថា. តើហេតុអ្វីបានជាលោក សំអឿន សុបញ្ញា អភិបាលស្រុកបសេដ្ធ មិនលើកទូរសព្ទអ្នកសារព័ត៌មាន ឬមួយមានអ្វីនៅពីក្រោយទើបធ្វើឲ្យលោកមិនអាចលើកទូរសព្ទបាន.? ខណៈកន្លងទៅអ្នកសារព័ត៌មានធ្លាប់តេទំនាក់ទំនងជាច្រើនដងដែល តែលោកមិនលើកដូចគ្នា ករណីនេះស្នើសុំឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ សូមជួយដាស់ទឿននឹងពិនិត្យមើលលោក សំអឿន សុបញ្ញា ផងទាន ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!