ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

បុរសវ័យជរា ជាឪពុកសម្រេចដាក់ពាក្យបណ្តឹងទៅអភិបាលស្រុកបសេដ្ឋ ក្រោយពីកូនប្រសារស្រីឱ្យជំនាញសុរិយោដីចុចធ្វើប្លង់ទាំងបំពាន

បុរសវ័យជរា ជាឪពុកសម្រេចដាក់ពាក្យបណ្តឹងទៅអភិបាលស្រុកបសេដ្ឋ ក្រោយពីកូនប្រសារស្រីឱ្យជំនាញសុរិយោដីចុចធ្វើប្លង់ទាំងបំពាន

ខេត្តកំពង់ស្ពឺ៖ លោកតាវ័យ៨០ឆ្នាំជាឪពុកក្មេក សម្រេចចិត្តដាក់ពាក្យបណ្តឹងកូនប្រសារស្រី ស្នើឱ្យលោកអភិបាលស្រុកបសេដ្ឋនៃខេត្តកំពង់ស្ពឺ ដើម្បីឱ្យអន្តរាគមន៍ដោះស្រាយរឿងឪពុកក្មេកមិនបានផ្តិតមេដៃប្រគល់ដីទៅឱ្យកូនផង ស្រាប់តែកូនប្រសារស្រី បែរជាហៅមន្ត្រីជំនាញចុចយកដីរបស់គាត់ដែលនៅសេសសល់ទុកសម្រាប់ចាស់ និងចុចយកដីរបស់គាត់ធ្វើជាផ្លូវថែមទៀតផង។

លោកតា ខៀប ណុយ អាយុ៨០ឆ្នាំ រស់នៅក្នុងភូមិកោះឈើទាល ឃុំទូលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺបានរៀបរាប់ឱ្យដឹងថា÷ លោកតា បានឱ្យកូនៗកាន់កាប់អាស្រ័យផលនៅលើដីរបស់គាត់សិន មិនទាន់ប្រគល់ឱ្យជាកម្មសិទ្ធិផ្តាច់មុខនោះទេ។ ហើយក៏មិនទាន់បានបែងចែកទៅកូនណាពិតប្រាកដនោះដែរ គ្រាន់តែពួកគេធ្វើការសាងសង់ផ្ទះ ស្រាប់តែនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមអាជ្ញាធរនិងជំនាញជួយអន្តរាគមន៍ទប់ស្កាត់ដោះស្រាយការចេញប័ណ្ណកម្មសិទ្ធ ខណៈដែលរូបគាត់ជាឪពុក ក្មេកមិនបានផ្តិតមេដៃប្រគល់ដីនោះឱ្យកូនប្រសារទេ។ហើយមួយវិញទៀតអស់លោកអាជ្ញាធរ និងជំនាញសុរិយោដី ហេតុអ្វីបានជាមិនពិនិត្យមើលឯកសាររបស់ឈ្មោះ ទូច ស្រីនាង ភេទស្រី អាយុ៤២ឆ្នាំ ជាកូនប្រសារ ទាំងដែលគាត់មិនបានផ្តិតមេដៃហើយ ជំនាញហ៊ានចេញប្លង់រឹងឱ្យទៅវិញ បំពានលើដីរបស់ឪពុក ថែមទៀតផង។

ជាមួយគ្នានេះដែរលោក គុន ជាកូនប្រសារលោកតា ខៀវ ណុយ បានរៀបរាប់ថា លោកឪពុកក្មេករបស់គាត់បានឱ្យកូនៗអាស្រ័យផលលើដីគាត់ពិតមែន ខ្លះបានកាន់កាប់លើដីលំនៅឋាន ខ្លះដីស្រែ។ ចម្លែកអី ឈ្មោះ ទូច ស្រីនាង ជាកូនប្រសារដែរ បែរជាហ៊ានហៅជំនាញមកចុចយកដីលោកឪពុកក្មេកទាំងបំពានទៅវិញ ហើយអស់លោកអាជ្ញាធរនិងជំនាញក៏ធ្វើការងារ ហាក់ធូរលុង ដោយមិនពិនិត្យមើលឯកសារឱ្យបានច្បាស់លាស់។ ពីព្រោះថាកូនប្រសារដូចគ្នា ឈ្មោះ ទូច ស្រីនាង មានយីអ៊ុនខ្ពស់ជាងគេ ធ្វើប្លង់ដីជំនាញមិនទាមទារស្នាមមេដៃលោកឪពុក និងអ្នកម្តាយ ចំណែកលោកវិញ អាជ្ញាធរនិងជំនាញកំណត់ទាល់តែមានឯកសារគ្រប់គ្រាន់ និងមានស្នាមមេដៃ លោកឪពុក នឹងអ្នកម្តាយផ្ទេឱ្យទើបធ្វើបាន។ ទង្វើររបស់អាជ្ញាធរនិងជំនាញសុរិយោដីធ្វើបែបនេះហាក់លំអៀង ក្នុងការអនុវត្តន៍ច្បាប់ហើយទេដឹង?។

បើយោងតាមពាក្យបណ្តឹងរបស់លោកតាវ័យ៨១ឆ្នាំមានខ្លឹមសារដូចតទៅ÷

ខ្ញុំបាទឈ្មោះ ខៀប ណុយ ភេទប្រុស អាយុ ៨០ឆ្នាំ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ 030945860 មុខរបរ កសិករ មានទីលំនៅភូមិ កោះឈើទាល ឃុំទូលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លេខទូរស័ព្ទ 0968918219

សូមគោរពជូន លោកអភិបាលស្រុកបសេដ្ឋ

យោងតាមកម្មវត្ថុខាងលើ សូមប្តឹងជំទាស់ឈ្មោះ ទូច ស្រីនាង ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកោះឈើទាល ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលត្រូវជាកូនប្រសារ ពីបទបទហៅមន្ត្រីជំនាញសុរិយោដីមកចុចឃ្មុំយកដីរបស់ខ្ញុំនិងបំពានសិទ្ធិរបស់ខ្ញុំជាឪពុកក្មេក ដែលប្រព្រឹត្តទៅនៅចំណុចដីលំនៅដ្ឋានដែលស្ថិតនៅក្នុង ភូមិកោះឈើទាល ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។កាលអំឡុងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។

តាមកម្មវត្ថុខាងលើខ្ញុំបាទសូមជម្រាបជូន លោកអភិបាលស្រុកមេត្តាជ្រាបថាកាលអំឡុងឆ្នាំ៧០ខ្ញុំបាទបានមានដី ដែលបានមកពីរដ្ឋចែកអោយមានទំហំ១២០០ម៉ែត្រការ៉ាដែលមានព្រំប្រទល់

ខាងត្បូងជាប់ ខៀវ យ៉ន ខាងកើតជាប់ ខុម ស្រីដៀង

ខាងជើងជាប់ ទឹក អិប ខាងលិខជាប់ ញ៉ុង ស្រីនី

កាលកំឡុងឆ្នាំ៧០ រហូតមកដល់អំឡុងឆ្នាំ២០០៦ ខ្ញុំបាទឈ្មោះ ខៀប ណុយ បានបែងចែងដីទៅឲ្យកូនៗប៉ុន្តែ មិនទាន់បានវាស់កំណត់ព្រំត្រឹមត្រូវនោះទេ ។លុះដល់រយៈពេលបែងចែករហូតមកដល់ឆ្នាំ ២០២៤ មានមន្ត្រីជំនាញចុះ មកធ្វើការវាស់វែងធ្វើប្លង់ជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅក្នុង ភូមិកោះឈើទាល ឃុំទូលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ ស្ពឺ។ហើយបានកាត់ដីរបស់ខ្ញុំមកធ្វើជាផ្លូវដែលមានទំហំទទឹង ៣ម៉ែត្រការ៉េ និងបណ្តោយ ១៥ ម៉ែត្រការ៉េហើយបានថា ផ្លូវនោះជាផ្លូវបូរាណទៀតទាំងដែលខ្ញុំជាម្ចាស់ដីមិនបានដឹងនោះទេ។ សូម្បីតែការធ្វើប្លង់ដីជូនកូនប្រសារក៏ខ្ញុំជាឪពុកម្តា យមិនបានផ្តិតមេដៃជូនកូនប្រសារនោះទេ ។ហេតុអ្វីក៏គេអាចធ្វើប្លង់ចេញបាន។

លោកអភិបាលជាទីគោររា ក្នុងរឿងរ៉ាវខាងលើនេះខ្ញុំបាទមានសាក្សីដែលរស់នៅជិតៗនិងដឹងឮផងដែរ។

ករណីខាងលើនេះខ្ញុំបាទសូមសំណូមពរ

១. ទាមទារយកដីខាងលើនោះខ្លះមកវិញដើម្បីបន្តជីវិតរបស់ខ្ញុំដែលសេសសល់។

២. បើកូនប្រសាររបស់ខ្ញុំឈ្មោះ ទូច ស្រីនាង មិនព្រមទទួលយកដីដែលខ្ញុំបែងចែកនោះទេនៅតែបន្តទាមទារ យកដីដែលខ្ញុំបម្រុងទុកនោះទៀតខ្ញុំជាឪពុកស្នើសុំដកដីទាំងអស់នោះយកមកវិញ។

មហាជនមានការងឿងឆ្ងល់ថា តើកូនប្រសារឈ្មោះ ទូច ស្រីនាង មានយីអ៊ុនខ្ពស់ ឬមួយមានអ្វីនៅពីក្រោយ ទើបធ្វើប្លង់ដីអាជ្ញាធរ និងជំនាញសូរិយោដីមិនទាមទារស្នាមមេដៃលោកឪពុកនឹងអ្នកម្តាយផ្ទេឱ្យ ចំណែកកូនបង្កើតរបស់លោកតា ខៀប ណុយ ត្រូវបានអាជ្ញាធរនិងជំនាញសុរិយោដីកំណត់ទាល់តែមានឯកសារគ្រប់គ្រាន់ និងមានស្នាមមេដៃ លោកឪពុក និងអ្នកម្តាយផ្ទេឱ្យទើបធ្វើបាន។ ទង្វើររបស់អាជ្ញាធរនិងជំនាញសុរិយោដីធ្វើបែបនេះហាក់លំអៀង ក្នុងការអនុវត្តន៍ច្បាប់ ឬមួយការអនុវត្តច្បាប់របស់អាជ្ញាធរនិងមន្ត្រីជំនាញសុរិយោដីមានស្តង់ដាពីរទេដឹង? ។

ជុំវិញការលើកឡើងខាងលើនេះអ្នកសារព័ត៌មានយើងមិនបានសុំការបកស្រាយបំភ្លឺពីអាជ្ញាធរនិងមន្ត្រីជំនាញសុរិយោដីបានទេ.! ដោយមិនមានលេខទូរសព្ទទំនាក់ទំនង រហូតមកដល់ម៉ោងចេញផ្សាយនេះ ។

ដោយឡែកអភិបាលស្រុកបរសេដ្ធលោក សំអឿន សុបញ្ញា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកសារព័ត៌មានយើងបានទំនាក់ទំនងតាមទូរសព្ទតេចូល ៣ដង លោកមិនលើក២ដង នឹងចុះផ្តាច់ចោល១ដង ។

សូមបញ្ជាក់ផងដែលថាអ្នកសារព័ត៌មាន​យយេីង គ្រាន់​តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ ពី​ទិដ្ឋភាព​សង្គម​ ផ្សាយ​ចេញ​នូវ​ព័ត៌មាន​ពិត​ ស្របតាម​ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ ពុំបាន​មូលបង្កាច់​បង្ខូច​កេរ្ដិ៍ឈ្មោះ​ និង​សេចក្ដី​ថ្លៃថ្នូរ​ មន្រ្ដី​ណាម្នាក់នោះឡើយ នោះជាការលើកឡើងរបស់លោកតា ខៀប ណុយ និងកូនៗរបស់គាត់ និងសំណូមពរឱ្យអ្នកសារព័ត៌មានយើងជួយផ្សព្វផ្សាយជាដំណឹងជូនទៅដល់ថ្នាក់ដឹកនាំខាងលើៗ ឲ្យលោកបានដឹង និងអន្តរាគមន៍ជួយដល់ពួកគាត់ផងដែ ។

ជុំវិញការចេញផ្សាយខាងលើនេះប្រសិនបើមានប្រតិកម្មពីមន្ត្រីជំនាញពាក់ព័ន្ធណាមួយនោះ អង្គភាពសារព័ត៌មានយើងខ្ញុំ និងរង់ចាំទទួលរាល់ការបកស្រាយបំភ្លឺពីមន្រ្តីជំនាញពាក់ពន្ធ័ទាំងនោះនៅរាងរាល់ម៉ោងធ្វើការ ដោយយោងច្បាប់ ស្ដីពី របបសារព័ត៌មាន ឱ្យមានភាពសុក្រិត និងយុត្តិធម៌តែប៉ុណ្ណោះ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!