ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សិប្បកម្មអាជ្រៀកឈើខ្នាតធំ២កន្លែង សង្ស័យគ្មានច្បាប់ កំពុងតែដំណើរក្នុងការអាចជ្រៀកសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធហាក់បីដូចជាគ្មានឆន្ទៈក្នុងការបង្ក្រាបសោះ..

សិប្បកម្មអាជ្រៀកឈើខ្នាតធំ២កន្លែង សង្ស័យគ្មានច្បាប់ កំពុងតែដំណើរក្នុងការអាចជ្រៀកសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធហាក់បីដូចជាគ្មានឆន្ទៈក្នុងការបង្ក្រាបសោះ..

ខេត្តកំពង់ស្ពឺ៖ ឈើជាច្រើនដុំបានដាក់ពង្រាយនៅក្នុងរោងសិប្បកម្មអាជ្រៀតឈើខ្នាតធំចំនួន២កន្លែងសង្ស័យគ្មានច្បាប់ បាននិងកំពុងធ្វើសកម្មភាព អារច្រៀកដោយប្រើប្រភេទម៉ាស៊ីនរ៉ៃ ជារៀងរាល់ថ្ងៃយប់ សមត្ថកិច្ចនិង មន្ត្រីជំនាញពាក់ព័ន្ធហាក់បីដូចជាមិនមានឆន្ទះក្នុង ការបង្ក្រាបទាល់តែសោះ សង្ស័យជាឆ្នាំងបាយរបស់អស់លោកហើយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា កន្លែងអាជ្រៀកឈើដោយប្រើប្រភេទម៉ាស៊ីនរ៉ៃ ចំនួន២កន្លែងនេះដែលមានម្ចាស់ ១.ឈ្មោះ ធី ២. ឈ្មោះ វុធ ដែលមានទីតាំងនៅត្រង់ចំណុចលេខយាមកាម.៤៨P.៤៥ ៧៨ ៨៧ ១២ ១៨ ៣៤៤. ស្ថិតនៅក្នុងភូមិពោធិ៍ខ្លី ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ធ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពអារឈើជារៀងរាល់ថ្ងៃដោយមិនខ្លាច ញញើតច្បាប់អ្វីបន្តិចសោះ។

ប្រជាពលរដ្ឋម្នាក់ដែលរស់នៅជិតនោះបាន និយាយសុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាបអ្នកសារព័ត៌មានយើងឲ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា រាល់ថ្ងៃរោងម៉ាស៊ីនអាច្រៀកឈើនេះបានធ្វើសកម្មភាពអារជ្រៀកជារៀងរាល់ថ្ងៃដែលធ្វើឲ្យពួកគាត់ពិបាកក្នុងការរស់នៅ ជួបនឹងការហុយពិបាកដកដង្ហើមទ្រាំនឹងក្លិនអាចម៍រណាស្ទើរតែមិនបាន សំឡេងម៉ាស៊ីនលាន់ឮរំខានរកពេលសម្រាកពេលថ្ងៃមិនបាន ម្យ៉ាងទៀតពេលយប់មានរថយន្ត ឬរ៉ឺម៉កមកទម្លាក់ឈើ នឹងលើកឈើឡើងម្ដងៗឮស្នូរក្តូងក្តាំងរកពេលដេកពួនមិនបាន ពួកគាត់ឆ្ងល់ថាហេតុអ្វីរោងអារជ្រៀតឈើខ្នាតធំ ដោយប្រើប្រភេទម៉ាស៊ីនរ៉ៃ របស់លោក ធី និងលោក វុធ អាចបើកដំណើរការនៅកណ្ដាលភូមិបានដោយមិនគិតពីផលប៉ះពាល់របស់ពួកគាត់ សង្ស័យលោក ធី និងលោក វុធ បានសែនព្រេនដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ឬមន្ត្រីជំនាញពាក់ព័ន្ធអស់ហើយទេដឹង? ទើបបើកដំណើរការបានរលូនបែបនេះបាន។

ជុំវិញរោងសិប្បកម្មអាជ្រៀកឈើខ្នាតធំ២កន្លែងខាងលើនេះលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រាប់អ្នកសារព័ត៌មានថា ចាំឱ្យជំនាញចុះទៅពិនិត្យមើល អរគុណ ។

ប្រជាពលរដ្ឋសំណូមពរដល់ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធមេត្តាជួយចុះពិនិត្យ ទប់ស្កាត់រោងសិប្បកម្មអារជ្រៀកឈើរបស់ឈ្មោះ ធី និងឈ្មោះ វុធ សង្ស័យគ្មានច្បាប់នេះផងទាន៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!