ទាន់ហេតុការណ៍
កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត - ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ស្ពឺ - បែកធ្លាយវីដេអូ.! លោកសង្ឃនៅវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ស៊ីបាយមិនស្អែត យប់លួចស៊ីសាច់ ផឹកស្រាបន្ថែម... - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា  ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការការពារ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រគល់ឧបករណ៍ត្រួតពិនិត្យដល់មេបញ្ជាការក្រុង-ស្រុក ដើម្បីជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះការពារ និងត្រួតពិនិត្យផ្សេងៗ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ.. - ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 នៃសាធារណៈរដ្ឋប៊ុលហ្គារី ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ពិភាក្សាការងារចាំបាច់មួយចំនួន

អាជ្ញាធរខេត្តកំពង់ស្ពឺ និងប្រធានមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ ថាប្រជាពលរដ្ឋអ្នកចង្អុលបង្ហាញឲ្យមន្ត្រីជំនាញចុះវាស់វែងដីប្រឡាយ ធ្វើជាកម្មសិទ្ធិ ការលើកឡើងនេះ គ្មានសម្លាភាព ខុសការពិត…

អាជ្ញាធរខេត្តកំពង់ស្ពឺ និងប្រធានមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ ថាប្រជាពលរដ្ឋអ្នកចង្អុលបង្ហាញឲ្យមន្ត្រីជំនាញចុះវាស់វែងដីប្រឡាយ ធ្វើជាកម្មសិទ្ធិ ការលើកឡើងនេះ គ្មានសម្លាភាព ខុសការពិត…

ខេត្តកំពង់ស្ពឺ÷ គួររំលឹកផងដែរថាកាលពីកំឡុងឆ្នាំ២០០៨-២០០៩ មន្ត្រីជំនាញបានចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រមូលទិន្នន័យ បិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ និងចេញបណ្ណកម្មសិទ្ធនៅឆ្នាំ២០០៩ (ប្លង់រឹង) ចែកជូនប្រជាពលរដ្ឋ នៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីយកទៅប្រើប្រាស់ឲ្យស្របទៅនឹងច្បាប់និងបញ្ចៀសការមានជម្លោះវិវាទដីធ្លីរ និងបញ្ជាក់ថាប្រជាពលរដ្ឋរស់នៅលើដីមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ ក៏ប៉ុន្តែអាជ្ញាធរខេត្តស្ពឺ ថាប័ណ្ណកម្មសិទ្ធិ ប្លង់រឹងដែលមន្ត្រីជំនាញចុះវាស់វែងកាលពីកន្លងទៅនោះមិនស្របច្បាប់ (តើជាការពិតដែលទេ.?) ប្រសិនបើដូចជាការលើកឡើងរបស់អាជ្ញាធរខេត្ត និងមិនទទួលស្គាល់ប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង) តើមានប្រជាពលរដ្ឋប៉ុន្មាននាក់រងគ្រោះដោយសារទិញដី សំអាងលើប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង)ខាងលើនេះ ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋម្នាក់បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថានៅព្រឹកថ្ងៃពុធទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាស្រុកសំរោងទង បានរៀបចំកិច្ចប្រជុំ ស្តីពី ការកំណត់ប្រឡាយទឹកទទឹង ៣០ម៉ែត្រ តាមបណ្តោយប្រឡាយ មានប្រវែងជាង ២០០០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅ ភូមិលំពែងព្រះរាម ភូមិអូរក្រាំងអំបិល ភូមិព្រៃផ្តៅ ភូមិស្រែអំបិល ភូមិត្រពាំងរកា ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការញ្ជើញចូលរួមពីរ លោក ទិត្យ វុទ្ធី អភិបាលរង ខេត្តកំពង់ស្ពឺ. លោក តាប់ ម៉ាឡៃ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តកំពង់ស្ពឺ លោក គង់ ប៊ុនណាត អភិបាលរង ស្រុកសំរោងទង លោក ហែម ហ៊ន មេឃុំត្រពាំងគង និងប្រជាពលរដ្ឋចំនួន០៦ភូមិ ដែលមានក្បាលដីចំនួន ៨២ក្បាលដី ស្មើ នឹង៨២គ្រួសារ នៅក្នុងសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រជាពលរដ្ឋបានឲ្យដឹងថានៅក្នុងកិច្ចប្រជុំដោះស្រាយនោះលោក ទិត្យ វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺបានមានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋដែលរស់នៅលើដីនោះគឺដីខ្នងប្រឡាយ ដែលបានចង្អុលឱ្យជំនាញចុះវាស់វែងចេញប័ណ្ណកម្មសិទ្ធិ (ប្លង់រឹងឲ្យ)  រួមទាំងអាជ្ញាធរនិងជំនាញដែលបានចុះទៅវាស់វែងក៏រួមចំណែកខុសផងដែរ ដូច្នេះអាជ្ញាធរស្នើសុំឲ្យប្រជាពលរដ្ឋជួយបរិច្ចាគដីម្ខាង ៥ម៉ែត្រក្បាលដី ដើម្បីពង្រីកខ្នងប្រឡាយឲ្យបានធំ ។

លោក ទិត្យ វុទ្ធី បានថ្លែងបន្តទៀតថា កាលណាប្រជាពលរដ្ឋបរិច្ចាគដីម្ខាង ៥ម៉ែត្រក្បាលដី និងពង្រីកខ្នងប្រឡាយធ្វើជាផ្លូវឲ្យបានធំ ស្រួលធ្វើដំណើរចេញចូល ហើយដីស្រែនៅខាងក្រោយក៏មានហាងឆេងនឹងមានតម្លៃខ្ពស់ផងដែរ លោក ទិត្យ វុទ្ធី លើកឡើងនេះលោកគិតពីរផលប្រយោជន៍ដីស្រែអ្នកខាងក្រោយ តែលោកមិនបានលើកឡើងពីផលប៉ះពាល់និងសំណងណាមួយដល់អ្នកខាងមុខនោះឡើយ ។

ដោយឡែកលោក តាប់ ម៉ាឡៃ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តកំពង់ស្ពឺ បានលើកឡើងថាប្រឡាយទឹកនេះមានទទឹង៤០ម៉ែត្រ ក្រោយពីអាជ្ញាធរនិងជំនាញចុះពិនិត្យឃើញថាប៉ះពាល់ដីប្រជាពលរដ្ឋច្រើន ទើបអាជ្ញាធរនិងជំនាញកំណត់យកតែ ៣០ម៉ែត្រ ។

លោក តាប់ ម៉ាឡៃ បានបន្ថែមទៀតថា ប្រជាពលរដ្ឋជាអ្នកចង្អុលបង្ហាញឲ្យមន្ត្រីជំនាញចុចវាស់វែងយកដីខ្នងប្រឡាយធ្វើជាកម្មសិទ្ធិ ទោះប្រជាពលរដ្ឋបានមកទិញបន្តពីម្ចាស់ដើម យោងទៅលើប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង) ក៏រួមចំណែកក្នុងការខុសដែរព្រោះមកសាងសង់និងរស់នៅលើដីខ្នងប្រឡាយ ។

ការលើកឡើងរបស់លោក តាប់ ម៉ាឡៃ ខាងលើនេះ ស្ដាប់ទៅគួរឱ្យអស់សំណើចធ្វើជាមន្ត្រីបែរជាមកចោទប្រជាពលរដ្ឋថាជាអ្នកចង្អុលឲ្យជំនាញចុះទៅវាស់វែងវិញ ទាំងដែលមន្ត្រីជំនាញបានចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រមូលទិន្នន័យ បិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ និងចេញបណ្ណកម្មសិទ្ធនៅឆ្នាំ២០០៩ (ប្លង់រឹង) ចែកជូនដល់ប្រជាពលរដ្ឋផងនោះ. តើការនិយាយមិនទទួលខុសត្រូវពីអាជ្ញាធរនិងជំនាញខាងលើនេះគ្មានសម្លាភាព ខុសការពិត (ស្មើនឹងស៊ីញ៉េនឹងដៃលុបនឹងជើង)ខណៈប្រជាពលរដ្ឋអ្នកទិញដីបន្តពីម្ចាស់ដើម ដោយយោងទៅលើប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង) បែជាពួកគាត់រងគ្រោះ. អាជ្ញាធររួចខ្លួនទៅវិញ.។

លោក កាប់ ម៉ាឡៃ បានលើកឡើងទៀតថា ប្រឡាយទឹកខាងលើនេះកន្លងមកគឺជាប្រឡាយស្ទុបទឹកសម្រាប់ស្រោចស្រប់ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះដីស្រែរបស់ប្រជាពលរដ្ឋ គាត់បានលក់ និងមានអ្នកវិនិយោគធ្វើជារោងចក្រ ជាច្រើនផងដែរ លោកបានបន្ថែមទៀតថា ប្រឡាយទឹកខាងលើនេះ អនាគតទៅប្រហែលជាលែងមានតម្រូវការស្ទុបទឹកស្រោចស្រព្យផលដំណាំកសិកម្មទៀតហើយ ។

ប្រជាពលរដ្ឋខ្លះមានការងឿងឆ្ងល់ថា បើយោងទៅតាមការលើកឡើងរបស់លោក តាប់ ម៉ាឡៃ ប្រធានមន្ទីរសុរិយោដីខេត្ត ថាថ្ងៃអនាគតប្រឡាយស្ទុបទឹក និងរំដោះទឹកខាងលើនេះលែងមានតម្រូវការស្រោចស្របផលដំណាំទៀតហើយ ចុះហេតុអ្វីបានជាមានតម្រូវឲ្យពង្រីកប្រឡាយទឹកនេះដល់ទៅ ៣០ម៉ែត្រ ដែលធ្វើឲ្យប៉ះពាល់ដីរបស់ពួកគាត់ជាច្រើន ទាំងដែលមិនបានលើកឡើងពីសំណងផលប៉ះពាល់ជូនពួកគាត់ផងនោះ.! តើការពង្រីកប្រឡាយមួយខ្សែនេះមានអាថ៌កំបាំងអ្វីនៅពីក្រោយ.??? ។ លោកស្រី យីម សូរិយ៉ា អាយុជាង៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរក្រាំងអំបិល បានឱ្យអ្នកសារព័ត៌មានយើងដឹងថា នៅក្នុងកិច្ចប្រជុំដោះស្រាយនៅក្នុងសាលាស្រុកសំរោងទង អាជ្ញាធរខេត្តកំពង់ស្ពឺ បានឱ្យលោកស្រីបរិច្ចាគដី ៥ម៉ែត្រក្បាលដីដើម្បីពង្រីកខ្នងប្រឡាយ តែអាជ្ញាធរមិនបានលើកឡើងពីសំណងណាមួយជូនលោកស្រីនោះទេ។

លោកស្រីបានលើកឡើងទៀតថា កាលកំឡុងឆ្នាំ២០១៣ លោកស្រីបានទិញដីលំនៅឋានមួយកន្លែងដែលមានទំហំ ៣៨៧ ម៉ែត្រការ៉េ ដែលមានលេខក្បាលដី៦៩ ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយយោងទៅលើវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 050713050069 ចុះនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០៩ ដោយលោក ឡាយ គីមហ៊ាង ប្រធានមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ ។

លោកស្រី យីម សូរិយ៉ា បានបន្តទៀតថាក្រោយមកគាត់បានសាងសង់ផ្ទះនិងរស់នៅអាស្រ័យផលលើទីតាំងដីរហូតមកដល់ឆ្នាំ២០១៥ លោកស្រីបានដោះដូរដីមួយផ្នែកខាងត្បូងឱ្យទៅគេ នឹងបានកាត់ឈ្មោះផ្ទេកម្មសិទ្ធិម្ចាស់អចលនវត្ថុ លេខ.0507.1305.0547 ចុះនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដោយលោក តាប់ ម៉ាឡៃ ប្រធានមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ រហូតមកដល់ឆ្នាំ២០២៥ អាជ្ញាធរនិងមន្ត្រីជំនាញ មានគម្រោងពង្រីកប្រឡាយ ៣០ម៉ែត្រ បែជាចោទគាត់ថាមកទិញដីនិងសាងសង់រស់នៅលើដីខាងលើនេះក៏រួមចំណែកខុស និងស្នើឱ្យគាត់បរិច្ចាគដី ៥ម៉ែត្រក្បាលដីដើម្បីពង្រីកខ្នងប្រឡាយ តែមិនបាននិយាយពីសំណងនោះទេ ។

សូមបញ្ជាក់ផងដែរថាប្រជាពលរដ្ឋដែលជួបផលប៉ះពាល់មានចំនួន០៦ភូមិ មាន៨២ក្បាលដី ស្មើនឹង ៨២គ្រួសារ មានប្រជាពលរដ្ឋបានទទួលអំណងដីពីរដ្ឋ នឹងអាជ្ញាធរ និងមន្ត្រីជំនាញបានចុះវាស់វែងចេញប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)ជូនពួកគាត់ជាប្រព័ន្ធកាលពីកំឡុងឆ្នាំ២០០៩. ប៉ុន្តែមានប្រជាពលរដ្ឋខ្លះគាតបានទិញបន្តពីម្ចាស់ដើមដោយយោងទៅលើប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង) តែលោកអភិបាលរងខេត្ត និងប្រធានមន្ទីរសុរិយោដីខេត្ត ថាប្រជាពលរដ្ឋដែលមកទិញដី ដែលធ្វើការសាងសង់និងរស់នៅនោះ គឺជាអ្នករួមចំណែកខុសទៅវិញ.! ។

តើករណីខាងលើនេះខាងណាអ្នកខុសឲ្យពិតប្រាកដ..???????

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!