ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ពិតជាហ៊ានណាស់ ស្ត្រីឈ្មោះលី អ៊ុំអេង! ខណៈ ខ្លួនដែលត្រូវតុលាការខេត្តសៀមរាបចេញដីកាបង្គាប់អោយសមត្ថកិច្ចស្រាវជ្រាវ និង ស្វែងរកតាមចាប់ខ្លួនម្តងជាពីរដងនោះ អាងខ្លួននៅក្រៅស្រុក មានអំនួត អួតក្អេងក្អាង គឃ្លើនហ៊ានបញ្ចេញសារសម្លេងតាមរយះសារព័ត៌មានក្នុងស្រុកមួយអង្គភាពដែលគ្មានអាជ្ញាប័ណ្ណ ធ្វើការវាយប្រហារ ប្រមាថអ្នករាជការសាធារណៈ នៅក្នុងយុគ ៩ នេះ និង ខាបទាញយកមកញាត់គុក ដើម្បីដំណើរការនីតិវិធីនៃជម្រះក្តីបាបកម្មនៅក្នុង ស្រុកបន្ទាយស្រី ខេត្តសៀមរាប

ពិតជាហ៊ានណាស់ ស្ត្រីឈ្មោះលី អ៊ុំអេង! ខណៈ ខ្លួនដែលត្រូវតុលាការខេត្តសៀមរាបចេញដីកាបង្គាប់អោយសមត្ថកិច្ចស្រាវជ្រាវ និង ស្វែងរកតាមចាប់ខ្លួនម្តងជាពីរដងនោះ អាងខ្លួននៅក្រៅស្រុក មានអំនួត អួតក្អេងក្អាង គឃ្លើនហ៊ានបញ្ចេញសារសម្លេងតាមរយះសារព័ត៌មានក្នុងស្រុកមួយអង្គភាពដែលគ្មានអាជ្ញាប័ណ្ណ ធ្វើការវាយប្រហារ ប្រមាថអ្នករាជការសាធារណៈ នៅក្នុងយុគ ៩ នេះ និង ខាបទាញយកមកញាត់គុក ដើម្បីដំណើរការនីតិវិធីនៃជម្រះក្តីបាបកម្មនៅក្នុង ស្រុកបន្ទាយស្រី ខេត្តសៀមរាប

ខេត្តសៀមរាប ÷ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គេសង្កេតឃើញ វត្តមាន បងប្អូនអ្នកសារព័ត៌មាន ជាច្រើនអង្គភាព បានធ្វើការយក រូបស្ត្រីឈ្មោះលី អ៊ុំអេងដែលប្រឹងស្រែកអួតក្អេងក្អាង នៅក្រៅស្រុកយ៉ាងគគ្លើន មិនមើលប្រាណ ថាខ្លួនជាមនុស្សស្អាតស្អំ ត្រឹមត្រូវ ខណៈខ្លួនឯងទើបតែរត់ឡើងរថយន្តស្ទើរតែមិនទាន់ផងនោះ ដោយសារតែដីការបង្គ្រាប់អោយចាប់ខ្លួនលេខ ៥០៨ ចុះថ្ងៃទី១៨ ខែ ធ្នូ ២០២៤ ដាក់ឈ្មោះលី អ៊ុំអេង អោយស្ថិតក្រោមការត្រួតពិនិត្យពីបទញុះញង់អោយមានការរើសអើង ប្រមាថអ្នករាជការសាធារណៈ និងបរិហារកេរ្តិ៍ជាសាថារណៈប្រព្រឹត្តនៅចំណុចភូមិ គ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ មានចែង និងកំណត់អោយផ្តន្ទាទោសតាមបញ្ញត្តិមាត្រាទី៤៩៦ មាត្រា៥០២ និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ។

យោងតាមប្រភពព័ត៌មាននៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៥ ដែលអង្គភាពសារព័ត៌មានយើងទទួលបានសារសម្លេងយ៉ាងឡប់ឡែ ម៉ែកងាយមិនឲ្យតម្លៃ ទៅនិង អាជ្ញាធរមន្ត្រីរាជការក្នុងខេត្តសៀមរាប ខណៈដែលពួកគាត់ខិតខំយកចិត្តទុកដាក់ បំពេញភារកិច្ចជូនប្រជាពលរដ្ឋសឹងរកពេលសម្រាកមិនបានផងនោះ យ៉ាងណាម៉ិញបានបំពងសម្លេងតាមរយះប្រពន្ធ័ផ្សព្វផ្សាយមួយ ដែលគ្រាន់តែជាសម្លេងផ្សព្វផ្សាយដោយគ្មានអាជ្ញាប័ណ្ណ ប្រឹងសូត្រស្អំអង្រួនបេះដូង រំដោះគ្រោះទាំងអស់សង្ឃឹម មិនហ៊ានចូលស្រុក ដើម្បីជួយស្រ្តីមានទោសជាប់ខ្លួន មានដីកាបង្គាប់អោយចាប់ខ្លួន ជាបន្តបន្ទាប់ ចំណុចនេះដែរ មហាជននៅតែមិនអស់ចិត្តនិងស្ត្រីជើងល្អ លីអ៊ុំអេង ដែលមានចិត្តជាទេវទត្ត មាត់ជាទេវតា មួយម៉ាត់ណាក៏អួតខ្លនថាខ្លួនឯងល្អនោះ ដែលមានខ្លឹមសារដូចខាងក្រោម÷———-សារម្លេង————។

ទង្វើរនិងសកម្មភាពសារសម្លេងរបស់ស្ត្រីជើងល្អ លីអ៊ុំអេងខាងលើនេះពិតជាមានចិត្តជាទេវទត្ត មាត់ជាទេវតា មួយម៉ាត់ណាក៏អួតខ្លនថាខ្លួនឯងល្អត្រឹមត្រូវ ខណៈដីកាខេត្តសៀមរាបអន្ទោលតាមប្រាណរហូត នៅតែមិនដឹងខ្លួនទៀត មិនខុសអីនិងអំពើបាបដែលសាងកម្ម ឬ អំពើជាអកុសលបែបណា រមែងទទួលផលបែបនោះវិញជាក់មិនខានឡើយ មានន័យថា បើស្រីជើងល្អលី អ៊ុំអេង សាបព្រួសអំពើបាប ទៅលើអ្នកដ៏ទៃនោះ ដោយធ្វើអោយអ្នកដទៃរងទុក្ខវេទនា ឈឺចាប់ រងកម្មទឹកភ្នែកហូរសស្រាក់ឥតល្ហែរបែបណានោះហើយ ដែលផ្តល់ ទៅឲ្យស្រ្តីឈ្មោះលី អ៊ុំអេង ពិតជាមិនអាចគេចផុតអំពីបាបកម្ម ឬអំពើជាអកុសលដែលខ្លួនបង្កអោយអ្នកដទៃនោះបានឡើយ  បាបកម្មតែងតែអន្ទោលតាមប្រាណ ប្រៀបដូចជាស្រមោលអន្ទោលតាមកែងជើងដូច្នោះដែរ ខ្លួនឯងរត់គេចពីរដីកាបង្គាប់ចាប់ខ្លួនម្តងជាពីរដង បែជាមកចោទតុលាការ គ្មានយុត្តិធម៌ទៅវិញ ពិតជាល្បិចកល់ខ្ពស់មែន។

យោងតាមមតិមហាជនតាម តុកាហ្វេ និងអ្នករងគ្រោះដោយសារ អំពើរំលោភយកដី ពីសំណាក់ស្រីជើងល្អឈ្មោះលី អ៊ុំអេង នៅក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាប បានលើកឡើងថា ការស្រេកឃ្លាននូវយុត្តិធ៌ម និងសំណង ដែលពួកគាត់បានទន្ទឹងរង់ចាំយ៉ាងអន្ទះសារចង់ឃើញ ស្ត្រីឈ្មោះលី អ៊ុំអេង  ត្រូវសមត្ថកិច្ចបំពាក់ខ្នោះដៃយកមកញាត់គុក នាពេលឆាប់ៗខាងនេះជាក់ជាមិនខាននោះឡើយ ។

អង្គភាពសារព័ត៌មានយើងខ្ញុំជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតជាន់ពន្លិច ស្ថាប័នណាមួយឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!