ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

ល្បែងសុីសង តាមអនឡាញ នៅក្នុងភូមិតាព្រៃ ឃុំពង្រ ស្រុកតាំងគោក បើកលេងយ៉ាងរលូន ផ្ទុយពីច្បាប់ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព…

ល្បែងសុីសង តាមអនឡាញ នៅក្នុងភូមិតាព្រៃ ឃុំពង្រ ស្រុកតាំងគោក បើកលេងយ៉ាងរលូន ផ្ទុយពីច្បាប់ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព…

ខេត្តកំពង់ធំ÷ ពលរដ្ឋលើកឡើងថា : តើហេតុអ្វីបានជាលោកអធិការស្រុកតាំងគោក បណ្ដែតបណ្ដោយឲ្យមានល្បែងស៊ីសងបើកលេងនៅក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងពពាក់ពពូន ផ្ទុយពីច្បាប់ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។

ជាក់ស្តែងទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់ នៅក្នុងភូមិតាព្រៃ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ កំពុងតែបើកដំណើរការឲ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងរលូន ហេតុនេះហើយពលរដ្ឋសង្ស័យថាអាជ្ញាធរមូលដ្ឋាន ជាពិសេសលោកវីរៈសេនីយ៍ឯក សន តាល់ អធិការនគបាលស្រុកតាំងគោក បើកដៃឱ្យល្បែងស៊ីសងបើកលេងនៅក្នុងមូលដ្ឋាន ដើម្បីជាផលប្រ យោជន៍ណាមួយ ដែលផ្ទុយពីច្បាប់បង្ក្រាបល្បែងស៊ីសង និង គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់នេះ បណ្តាលឱ្យអ្នកញៀនល្បែង ហិនហោចទ្រព្យសម្បត្តិ កើតជាអំពើហិង្សាក្នុងគ្រួសារ និងជាប្រភពបង្កើតអ្នកញៀនថ្នាំ អំពើចោរកម្ម អសន្តិសុខសង្គមជាដើម។ល។ តើហេតុអ្វីបានជាអាជ្ញាធរ និងសមត្ថកិច្ច នៅឃុំពង្រ ស្រុកតាំងគោក នៅរក្សាភាពស្ងៀមស្ងាត់មិនចុះបង្ក្រាបសោះ.។

ហេតុដូច្នេះប្រជាពលរដ្ឋសង្ឃឹមថា លោកឧត្ដមសេនីយ៍ទោ​ ហេង សុផល ស្នងការនគ​រ​បាល​ខេត្ត​កំពង់ធំ នឹងចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើនេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ដើម្បីរក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!