ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ជួបគ្រោះ​ធម្មជាតិ​ ដោយសារ​ខ្យល់​កន្ត្រាក់​ ក្នុង​ឃុំព្រះ​ធាតុ​ និង​ឃុំ​ដំរិល

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ជួបគ្រោះ​ធម្មជាតិ​ ដោយសារ​ខ្យល់​កន្ត្រាក់​ ក្នុង​ឃុំព្រះ​ធាតុ​ និង​ឃុំ​ដំរិល

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ និង​ជាក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ រួម​ទាំង​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ​ លោក​ ជា​ ណារ៉ុន​ អភិបាល​ស្រុក​អូររាំងឪ​ និង​ក្រុមការងារ​ បាន​ចុះ​ជួប​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ នៅ​ឃុំ​ព្រះធាតុ​ និង​ឃុំ​ដំរិល​ ស្រុក​អូររាំងឪ​ ដែលរងគ្រោះដោយ​សារ​ ខ្យល់​កន្ត្រាក់​ លាយ​លំនឹង​ទឹកភ្លៀង​ កាលពី​ម៉ោង​ ២:០០នាទី ព្រឹក​ រម្លង​អាត្រាធ​ ចូលថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ​២០២៥​។

សូម​បញ្ជាក់​ផង​ដែរថា​ ប្រជាពលរដ្ឋ​ទាំង​២ឃុំ​ ខាងលេី​សរុប​ចំនួន​ ៦គ្រួសារ​ ដែល​ត្រូវ​បាន​ខូចខាត​ ផ្ទះសរុប​ ៦ខ្នង​ និង​រងរបួស​បាក់​ជេីង​ម្នាក់​ ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អូររាំងឪ​។

ក្នុង​ឱកាស​ចុះសួរសុខទុក្ខ​ ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះធម្មជាតិ​ ដោយ​ខ្យល់​កន្ត្រាក់​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ បាន​សម្ដែង​នូវ​ភាព​សោកស្តាយ​យ៉ាងពន់ពេក​ ហេីយ​ឯកឧត្ដម​ បាន​យក​ការ​ផ្ដាំ​សួរ​សុខទុក្ខ​របស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ ស្រុក​ពញាក្រែក​ និងស្រុក​ត្បូងឃ្មុំ​ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​ធម្មជាតិ​។

ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ​ និង​លោក​ ជា​ ណារ៉ុន​ ក៏បាន​ចូលរួម​សោកស្ដាយ​ចំពោះ​ឧបទ្ទវហេតុ គ្រោះធម្មជាតិ​ ដែលបាន​កេីត​ឡេីង​ចំពោះ​ក្រុម​គ្រួសារ​ បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ឃុំ​ទាំងពីរ​ផងដែរ​ និង​បាន​សហការ​ជាមួយ​កាកបាទក្រហម​ខេត្ដ​ និង​ស្រុក​ ដេីម្បី​ចូលរួម​ជួយ​ដល់​គ្រួសារ​រងគ្រោះ​ទាំងអស់នោះផងដែ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!