ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

រដ្ឋបាលខេត្តកំពង់ស្ពឺទទួលស្វាគមន៍ប្រតិភូគណៈកម្មការទី៧នៃព្រឹទ្ធសភា ក្នុងកិច្ចពិភាក្សាឈ្វេងយល់ការរីកចម្រើន និងបញ្ហាប្រឈមនានា

រដ្ឋបាលខេត្តកំពង់ស្ពឺទទួលស្វាគមន៍ប្រតិភូគណៈកម្មការទី៧នៃព្រឹទ្ធសភា ក្នុងកិច្ចពិភាក្សាឈ្វេងយល់ការរីកចម្រើន និងបញ្ហាប្រឈមនានា

(ខេត្តកំពង់ស្ពឺ)៖ ឯកឧត្តម ប៉ា សុជាតិវង្ស  ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) បានដឹកនាំប្រតិភូនៃគណៈកម្មការ ជួបប្រជុំជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយនឹងប្រធានមន្ទីរទាំង៤ ក្នុងបន្ទុកគណៈកម្មការ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម ប៉ា សុជាតិវង្ស ថ្លែងថា ការអភិវឌ្ឍនានាតាមមូលដ្ឋានតែងតែមានបញ្ហា និងការប្រឈម ដូចនេះទាមទារឱ្យថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញទាំងអស់ បន្តរួមគ្នាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ដោយគិតគូរកែច្នៃបញ្ហាប្រឈម ឱ្យក្លាយទៅជាឱកាស ដើម្បីជាផលប្រយោជន៍ និងជាអាទិភាព សម្រាប់ ប្រជាជន។

ឯកឧត្តមប្រធានគណៈកម្មការ បានលើកទឹកចិត្ត ឱ្យរដ្ឋបាលខេត្ត ធ្វើការវិនិច្ឆ័យ វាយតម្លៃស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាន កំណត់នូវបញ្ហាប្រឈមនានា ដាក់ចេញនូវគោលដៅសកម្មភាព ឱ្យបានច្បាស់លាស់ ដើម្បីស្នើជាដំណោះស្រាយ ពីថ្នាក់ជាតិឱ្យចំគោលដៅ ព្រោះគោលការណ៍ណែនាំថា្នក់ជាតិ ដែលដាក់ចេញឱ្យអនុវត្តជារួមនោះ មិនប្រាកដថាត្រូវនឹងបរិបទក្នុងខេត្ត ទាំងស្រុងនោះឡើយ។

ផ្តើមឡើងដោយការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងកន្លងមក របស់រដ្ឋបាលខេត្ត ជាពិសេសរបស់មន្ទីរពាក់ព័ន្ធ គណៈប្រតិភូ បានឈ្វេងយល់កាន់តែច្បាស់ ពីស្ថានភាពជាក់ស្តែង ក្នុងវិស័យនីមួយៗ ដោយក្តាប់យកនូវភាពខ្លាំង និងបញ្ហាប្រឈមនៃវិស័យក្នុងបន្ទុក ក៏ដូចជាយន្តការក្នុងការអនុវត្ត ការងាររបស់មន្ទីរនីមួយៗ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។

គណៈកម្មការទី៧ ដោយគណៈកម្មការបានផ្តោតការសំខាន់លើខេត្តកំពង់ស្ពឺ បានក្លាយជាគោលដៅវិនិយោគឈានមុខគេនៅកម្ពុជា ដោយទទួលបានចំនួនគម្រោងខ្ពស់បំផុតក្នុងឆ្នាំ ២០២៤។ ក្នុងចំណោមគម្រោងវិនិយោគសរុបចំនួន ៤១៤ ដែលត្រូវបានអនុម័តទូទាំងប្រទេស ខេត្តកំពង់ស្ពឺបានទាក់ទាញគម្រោងចំនួន ៩៣ ដែលឈរនៅលំដាប់កំពូល និងបង្ហាញពីសារៈសំខាន់សេដ្ឋកិច្ចដែលកំពុងកើនឡើង។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវមោទនភាពចំពោះសមិទ្ធិផលនេះជូនឯកឧត្តមប្រត្រិភូ ដោយបានឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ដែលជាវិធីសាស្ត្រ «ទាក់ម៉ូយវិនិយោគ» របស់សម្តេច។លោកបានសង្កត់ធ្ងន់ថា សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងភាពធន់ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា បានជំរុញទំនុកចិត្តវិនិយោគិន។

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបាន ប្រតិបត្តិតាមតួនាទីនិងភារកិច្ចសម្រេចបាននូវវឌ្ឍនភាព រីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមបានបន្តថា កិច្ចប្រជុំ នៅពេលនេះ គណៈកម្មការទី៧ នៃរដ្ឋសភា បានក្តាប់នូវបញ្ហា ប្រឈមនានារបស់រដ្ឋបាលខេត្ត និងវិស័យជំនាញ ដែលបាន អនុវត្តកន្លងមក ឃើញថាបានជួបបញ្ហាមួយចំនួន។ ចំណែកឯ សំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការទី៧ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និង គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួង ពាក់ព័ន្ធ។

ជាមួយគ្នានោះ ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ ត្រូវបន្តការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអភិវឌ្ឍន៍ខេត្តឱ្យ សម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!