ទាន់ហេតុការណ៍
កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត - ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ស្ពឺ - បែកធ្លាយវីដេអូ.! លោកសង្ឃនៅវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ស៊ីបាយមិនស្អែត យប់លួចស៊ីសាច់ ផឹកស្រាបន្ថែម... - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា  ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការការពារ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រគល់ឧបករណ៍ត្រួតពិនិត្យដល់មេបញ្ជាការក្រុង-ស្រុក ដើម្បីជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះការពារ និងត្រួតពិនិត្យផ្សេងៗ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ.. - ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 នៃសាធារណៈរដ្ឋប៊ុលហ្គារី ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ពិភាក្សាការងារចាំបាច់មួយចំនួន

តើគម្រោងស្ដារប្រឡាយ និងធ្វើផ្លូវលំអមសង្ខាងចំនួនពីរខ្សែ ដោយមិនមានសំណងផលប៉ះពាល់ជូនពលរដ្ឋ គឺជាការធ្វើនំអត់ម្សៅរបស់អាជ្ញាធរដែរឬយ៉ាងណា.?

តើគម្រោងស្ដារប្រឡាយ និងធ្វើផ្លូវលំអមសង្ខាងចំនួនពីរខ្សែ ដោយមិនមានសំណងផលប៉ះពាល់ជូនពលរដ្ឋ គឺជាការធ្វើនំអត់ម្សៅរបស់អាជ្ញាធរដែរឬយ៉ាងណា.?

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋដែលមានដីអាស្រ័យផលនិងរស់នៅជាប់ខ្នងប្រឡាយអូរក្រាំងអំបិល មិនសប្បាយចិត្តនិងគម្រោងអភិវឌ្ឍន៍ស្ដារប្រឡាយ និងពង្រីកផ្លូវរបស់អាជ្ញាធរខេត្ត ព្រោះពួកគាត់ជួបផលប៉ះពាល់ អស់ដី អស់ផ្ទះ មិនដឹងទៅរស់នៅឯណាដោយឡែកអាជ្ញាធរមិនមានសំណងណាមួយដោះស្រាយជូនពួកគាត់នោះទេ តើនេះជាការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរដែលទេ.? ឬជាការកាត់បន្ថយភាពក្រីក្រជូនពលរដ្ឋ ខណៈដីប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិប្លង់រឹង ដែលមន្រ្តីជំនាញចុះវាស់វែងដីធ្លីជាប្រព័ន្ធនិងបានចេញប័ណ្ណកម្មសិទ្ធិប្លង់រឹងជូននៅក្នុងឆ្នាំ២០០៩ ។

ប្រជាពលរដ្ឋម្នាក់ដែលបានមកទិញដីនៅជាប់ខ្នងប្រឡាយអូរក្រាំងអំបិល ដោយសំអាងទៅលើ (ប័ណ្ណកម្មសិទ្ធិប្លង់រឹង) និងបានរស់នៅអាស្រ័យផលជាង ១០ឆ្នាំហើយនោះបានលើកឡើងថា ការស្ដារប្រឡាយនិងពង្រីកផ្លូវខាងលើនេះ អាជ្ញាធរខេត្ត បានកំណត់ និងតម្រូវឲ្យគាត់បរិច្ចាកកាត់ដីក្នុង(ប័ណ្ណកម្មសិទ្ធិប្លង់រឹង) ចំនួន ០៥ម៉ែត្រក្បាលដី ដើម្បីពង្រីកផ្លូវ តែមិនមានសំណងណាមួយដល់គាត់នោះទេ.!ទាំងដែលដីរបស់គាត់មានប័ណ្ណកម្មសិទ្ធិប្លង់រឹងរួចហើយនោះ។

ប្រជាពលរដ្ឋដដែលបានបន្តទៀតថា ពាក្យថាបរិច្ចាក គឺស្មើនឹងធ្វើទាន អ្នកដែលមានសទ្ធាធ្វើទាន គឺគេធ្វើទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន មិនមានការបង្ខិតបង្ខំ ឬក៏ជាការកំណត់ពីបុគ្គលណាម្នាក់នោះឡើយ) តែអស់លោកអាជ្ញាធរខេត្តកំពង់ស្ពឺបានកំណត់និងតម្រូវឲ្យប្រជាពលរដ្ឋដែលមានដីជាប់ខ្នងប្រឡាយខាងលើត្រូវកាត់ដី (ក្នុងប័ណ្ណកម្មសិទ្ធិប្លង់រឹង)ដោយមួយគ្រួសារម្ខាង ០៥ម៉ែត្រក្បាលដី និងមិនមានគោលការណ៍សំណងណាមួយជូនដល់ពួកគាត់ (តើឱ្យគាត់ទៅរស់នៅកន្លែងណា) ការកំណត់និងតម្រូវឲ្យកាត់ដីនេះ គឺជាការបង្ខិតបង្ខំពីសំណាក់អាជ្ញាធរខេត្តកំពង់ស្ពឺ ។

សូមរំលឹកថាកាលពីព្រឹកថ្ងៃពុធទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ នៅសាលាស្រុកសំរោងទង បានរៀបចំកិច្ចប្រជុំ ស្តីពី ការកំណត់ប្រឡាយទឹកទទឹង ៣០ម៉ែត្រ តាមបណ្តោយប្រឡាយ មានប្រវែងជាង ២០០០ម៉ែត្រ ដោយមានការញ្ជើញចូលរួមពីរ លោក ទិត្យ វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ. លោក តាប់ ម៉ាឡៃ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម នឹងសំណង់ និង សុរិយោដីខេត្តកំពង់ស្ពឺ លោក គង់ ប៊ុនណាត អភិបាលរង ស្រុកសំរោងទង លោក ហែម ហ៊ន មេឃុំត្រពាំងគង និងប្រជាពលរដ្ឋចំនួន០៦ភូមិ ដែលមានក្បាលដីចំនួន៨២ក្បាលដី ស្មើ នឹង៨២គ្រួសារ នៅក្នុងសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្នុងកិច្ចប្រជុំដោះស្រាយនោះអាជ្ញាធរមិនបានរកដំណោះស្រាយសំណងណាមួយជូនពលរដ្ឋនោះទេ គឺអាជ្ញាធរបានកំណត់និងតម្រូវឲ្យប្រជាពលរដ្ឋកាត់ដីម្ខាង ០៥ម៉ែត្រក្នុង១ក្បាលដី និងពង្រីកផ្លូវខ្នងប្រឡាយដើម្បីបំពេញមហិច្ឆតាបក្សពួកបុគ្គលមួយចំនួនតែប៉ុណ្ណោះ ធ្វើឱ្យប្រជាពលរដ្ឋដែលជួបផលប៉ះពាល់មិនសប្បាយចិត្តនោះទេ។

សូមបញ្ជាក់ថាបច្ចុប្បន្នប្រឡាយទឹកមួយខ្សែនេះមានទទឹង ២០ម៉ែត្រ បណ្ដោយប្រមាណជាង ២០០០ម៉ែត្រ ប៉ុន្តែមិនមានតម្រូវការស្រោចស្របផលដំណាំកសិកម្មប៉ុន្មាននោះទេ តែអាជ្ញាធរតម្រូវឲ្យ ប្រជាពលរដ្ឋកាត់ដីម្ខាង ០៥ម៉ែត្រក្បាលដី ដើម្បីស្ដារប្រឡាយនិងពង្រីកបន្ថែមឲ្យបាន ៣០ម៉ែត្រ (តើការធ្វើផ្លូវនិងស្តារប្រឡាយមួយខ្សែជាង ២០០០ម៉ែត្រនេះ វាមានអាថ៌កំបាំងអ្វីនៅពីក្រោយ ឬមួយជាការឃុបឃិតគ្នាយកដីប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងដើម្បីទុកលក់ហែកចែកគ្នាស៊ី.?។

គួររំលឹកថានៅព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែមីនា ឆ្នាំ២០២៥ ម្សិលនេះ នៅសាលាឃុំត្រពាំងគង បានបើកកិច្ចប្រជុំដោះស្រាយ រឿងដីខ្នងប្រឡាយទឹកអូរក្រាំងអំបិល ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកសំរោងទង ប្រធានការិយាល័យភូមិបាលស្រុកសំរោងទង និងលោកមេឃុំ មេភូមិ និងមន្ត្រីពាក់ព័ន្ធ ដោយអាជ្ញាធរនៅតែកំណត់និងតម្រូវឲ្យប្រជាពលរដ្ឋបរិច្ចាគនិងកាត់ដីក្នុង(បណ្ណកម្មសិទ្ធិប្លង់រឹង)របស់ពួកគាត់ម្ខាង ០៥ម៉ែត្រក្បាលដី ដើម្បីពង្រីកផ្លូវ ទោះប្រជាពលរដ្ឋជួបផលប៉ះពាល់ អស់ដី អស់ផ្ទះ ខូចខាតទ្រព្យសម្បត្តិ អាជ្ញាធរនៅតែមិនមានសំណងផលប៉ះពាល់ជូនពួកគាត់.។

អស់លោកអាជ្ញាធរបាននិយាយទៀតថាប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងកាន់កាប់ដីនេះ កាលនោះមន្ត្រីជំនាញបានចុះវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិដីឲ្យប្រជាពលរដ្ឋនោះគឺជាការធ្វើសាកល្បង ហើយក៏ជាការភាន់ច្រឡំរបស់អាជ្ញាធរ ដែលបានចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងដីខាងលើនេះ (បើពិតមែននោះតើមានប្រជាពលរដ្ឋប៉ុន្មានគ្រួសាររងគ្រោះដោយសារទិញដី សំអាងលើប័ណ្ណកម្មសិទ្ធិប្លង់រឹង ដែលជាការភាន់ច្រឡំរបស់អស់លោកអាជ្ញាធរនោះ.!តើឱ្យប្រជាពលរដ្ឋសង្ឃឹមអ្វី) តើអស់លោកជំនាញធ្វើការបែបណា បានជាភាន់ច្រឡំ ចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ទាំងងងើបែបនេះនោះ? ។

គួររំលឹកផងដែរថាទីតាំងដីខាងលើនេះកាលពីកំឡុងឆ្នាំ២០០៨-២០០៩ មន្ត្រីជំនាញបានចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រមូលទិន្នន័យ បិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ និងចេញប័ណ្ណកម្មសិទ្ធនៅឆ្នាំ២០០៩ (ប្លង់រឹង) ចែកជូនប្រជាពលរដ្ឋ នៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីយកទៅប្រើប្រាស់ឲ្យស្របទៅនឹងច្បាប់ និងបញ្ចៀសការមានជម្លោះវិវាទដីធ្លីរ និងបញ្ជាក់ថាប្រជាពលរដ្ឋរស់នៅលើដីមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ ក៏ប៉ុន្តែរហូតមកដល់ ឆ្នាំ២០២៥ អាជ្ញាធរខេត្តកំពង់ស្ពឺ មានគម្រោងស្ដារប្រឡាយនឹងពង្រីកផ្លូវ ហើយបានកំណត់ និងតម្រូវឲ្យប្រជាពលរដ្ឋឲ្យបរិច្ចាគ និងកាត់ដីម្ខាង ០៥ម៉ែត្រក្បាលដី ដោយមិនមានសំណងផលប៉ះពាល់ណាមួយនោះទេ (តើនេះជាការធ្វើនំអត់ម្សៅរបស់អាជ្ញាធរដែរឬទេ.?) ទន្ទឹមនិងការស្នើសុំដីម្ខាង០៥ម៉ែត្រក្បាល់ដី ពីប្រជាពលរដ្ឋ ដែលមានប័ណ្ណកម្មសិទ្ធរួចរាល់ហើយ ពីសំណាក់អាជ្ញាធរ ដោយមិនមានសំណងអ្វីសោះនោះ ប្រជាពលរដ្ឋខ្លះ មិនបានផ្តិតមេដៃព្រមព្រៀងឡើយ។

ជុំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពី ស្ថាប័ន ពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពី របបអ្នកសារព័ត៌មាននៅកម្ពុជា៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!