ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានបើកវគ្គសិខាសិលាជាលើកទី២ ជូនសិក្ខាចំនួន ២៧៩នាក់ (ស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានវិស័យបរិស្ថាន និងផ្សព្វផ្សាយ សមិទ្ធផល ខេត្តស្ទឹងត្រែង) នៅក្នុងសាលាក្រុងស្ទឹងត្រែង..!!

សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានបើកវគ្គសិខាសិលាជាលើកទី២ ជូនសិក្ខាចំនួន ២៧៩នាក់ (ស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានវិស័យបរិស្ថាន និងផ្សព្វផ្សាយ សមិទ្ធផល ខេត្តស្ទឹងត្រែង) នៅក្នុងសាលាក្រុងស្ទឹងត្រែង..!!

ខេត្តស្ទឹងត្រែង÷ ដោយមានការគាំទ្រនិងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សមាគមអភិវឌ្ឍន៍វិជ្ជាជីវ: អ្នកសារព័ត៌មានកម្ពុជា ដូចដែលគ្រោងទុក នូវការរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន និង សមិទ្ធផលក្នុងខេត្ត ដើម្បីជួយលើកកម្ពស់ទៅដល់អ្នកប្រកបអាជីពទៅលើវិស័យសារព័ត៌មាននៅកម្ពុជា ជាក់ស្តែងនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៥ សសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សហការជាមួយរដ្ឋបាលខេត្ត ស្ទឹងត្រែង​ បានរៀបចំសិក្ខាសាលា ស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន វិស័យបរិស្ថាន និងផ្សព្វផ្សាយ សមិទ្ធផល ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមលោក អភិបាលរងខេត្តស្ទឹងត្រែង និងគណៈអធិបតី មន្ត្រីរាជការ យុវជន កញ្ញារិទ្ធ ស ស យ ក យុវជន កាកបាទក្រហមកម្ពុជា និងសិក្ខាកាមចំនួន២៧៩នាក់ ដោយប្រព្រឹត្តទៅរយៈពេលមួយថ្ងៃនៅសាលប្រជុំ សាលាខេត្តស្ទឹងត្រែង ។

លោក ប៉ែន លីណាត អភិបាលរង តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សរ សុពុត្រា អភិបាល នៃ គណៈ អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញ ជា អធិបតីភាពភាព ទាំងពិធីបេីក​ និង ពិធីបិទសិក្ខាសាលា និង បានផ្ដល់ កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ជាក់ ការសិក្សាជូន សិក្ខាកាម ២៧៩ នាក់ផងដែរ។

បេីតាម លោកបណ្ឌិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មាន កម្ពុជា បានប្រាប់ថា ការរៀបចំសិក្ខាសាលា នាពេលនេះ ជាការរៀបចំលេីកទី២ ក្រោមប្រធានបទ ក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានវិស័យ បរិស្ថាន និង ផ្សព្វផ្សាយសមិទ្ធផល ខេត្ត ស្ទឹងត្រែង ដែលស្ថិតក្នុង ផែន ការនៃការរៀបចំ សិក្ខាសាលា ចំនួន ២៤ខេត្ត ។

លោកបណ្ឌិត បានបន្ដប្រាប់ថា ការរៀបចំ សិក្ខាសាលានេះ គឺទទួលបាន នូវការគាំទ្រ ពី សំណាក់ ក្រសួងព័ត៌មាន ក្រសួងបរិស្ថាន រដ្ឋបាល ខេត្តស្ទឹងត្រែង និង សមាគមដៃគូរ ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត សូមថ្លែង អំណរគុណ ដល់ក្រុម ហ៊ុន សេវ ឌឺ ឡាហ្វ៍ ខេមបូឌា និង សមាគមសម្ព័ន្ធ យុវជនដើម្បី សន្តិភាពដែលចូលរួម ឧបត្ថម្ភគាំទ្រ និងទ្រទ្រង់ អាហារសម្រន់សម្រាប់ សិក្ខាកាមក្នុង សិក្ខាសាលា និងជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក ម៉ែន គុង នាយករងរដ្ឋបាលខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត និងលោកបណ្ឌិត ជា សំហុង ទីប្រឹក្សាច្បាប់ ដែលបានចំណាយ ពេលធ្វេីបទបង្ហាញ ប្រកបដោយចំណេះដឹង ដ៍មានសារសំខាន់ និងឧត្ដមប្រយោជន៍ ជូនដល់សិក្ខាកាម ក្នុង ការ ពង្រឹងសមត្ថភាព និងអភិវឌ្ឍខ្លួន។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន និង សមិទ្ធផលថ្នាក់ខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាម ចូលរួមសរុបចំនួន ៤៣២នាក់ ក្នុងនោះ ស្រី ៦៥នាក់ និងប្រុស ៣៦៧នាក់ ស្ថិតនៅអគារតេជោបូព៌ា ស្នាក់ការ ស ស យ ក ខេត្តត្បូងឃ្មុំផងដែរ ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!