ទាន់ហេតុការណ៍
គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ. - ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ... - រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជា យ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) - តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.. - អភិបាលខេត្តកំពង់ស្ពឺជំរុញឲ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្ដល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរ. - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា... - ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ.. - សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន ១៩នាក់និងដហូតវត្ថុតាំងមួយចំនួន.នៅស្រុកសំរោងទង..

ទីតាំងបូមខ្សាច់១កន្លែងក្នុងស្រុកសំរោងទង ត្រូវបានគេសង្ស័យថាពុំទាន់មានច្បាប់អនុញ្ញាត ម្ចាស់លួចដាក់គ្រឿងចក្រ បូមធ្វើអាជីវកម្ម ជាហេតុបាត់ចំណូលចូលរដ្ឋ មហាជនសំណូមពរដល់ក្រសួងរ៉ែនិងថាមពលមេត្តាគួរពិនិត្យមើលឡើងវិញផង..!!!

ទីតាំងបូមខ្សាច់១កន្លែងក្នុងស្រុកសំរោងទង ត្រូវបានគេសង្ស័យថាពុំទាន់មានច្បាប់អនុញ្ញាត ម្ចាស់លួចដាក់គ្រឿងចក្រ បូមធ្វើអាជីវកម្ម ជាហេតុបាត់ចំណូលចូលរដ្ឋ មហាជនសំណូមពរដល់ក្រសួងរ៉ែនិងថាមពលមេត្តាគួរពិនិត្យមើលឡើងវិញផង..!!!

ខេត្តកំពង់ស្ពឺ÷ ការដ្ឋានខ្សាច់មួយកន្លែងកំពុងលួចលាក់ធ្វើអាជីវកម្មដាក់គ្រឿងចក្រនិងម៉ាស៊ីនខ្នាតធំបូមយកខ្សាច់ចេញពីក្នុងស្ទឹងព្រែកត្នោត យ៉ាងអនាធិបតេយ្យ ការដ្ឋានមួយនេះនៅចំណុចខាងត្បូងវត្តត្រពាំងគង ស្ថិតនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើយោងតាមប្រជាពលរដ្ឋម្នាក់នៅក្នុងស្រុកសំរោងទង សុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា ទីតាំងការដ្ឋានខ្សាច់ខាងលើបានធ្វើសកម្មភាពបូមយកខ្សាច់ចេញពីក្នុងស្ទឹងព្រែកត្នោត និងបានដឹកចេញទៅលុកធ្វើអាជីវកម្ម ដោយម្ចាស់ទីតាំងមួយនេះបានតម្លើងម៉ាស៊ីនបូមខ្នាតធំនិងមានគ្រឿងចក្រមួយចំនួនធ្វើការជីកបូមជារៀងរាល់ថ្ងៃ មិនឃើញមន្ត្រីជំនាញណាចុះទប់ស្កាត់សោះ ។

ជុំវិញការដ្ឋានខ្សាច់មួយកន្លែងកំពុងលួចលាក់ធ្វើអាជីវកម្មបូមយកខ្សាច់ចេញពីក្នុងស្ទឹងព្រែកត្នោតខាងលើនេះលោក ហែម ហ៊ន មេឃុំត្រពាំងគង បានឲ្យអ្នកសារព័ត៌មានដឹងនៅរសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៥នេះថា ពាក់ព័ន្ធនឹងការរដ្ឋាខ្សាច់នោះសូមសួរទៅខាងរដ្ធបាលខេត្តទៅបានដឹងច្បាស់ ។

លោក មុត ភន អភិបាលស្រុកសំរោងទង អ្នកសារព័ត៌មានបានរាយការណ៍ជូនពាក់ព័ន្ធទីតាំងបូមខ្សាច់មួយកន្លែងនេះ និងស្នើសុំលោកជួយបញ្ជាក់ផងតើមានច្បាប់អនុញ្ញាតដែរឬទេ.? ជៀសវាងមានការភាន់ច្រឡំ ឃើញលោកចូលមើល និងសរសេរពាក្យមួយម៉ាត់យ៉ាងខ្លីតបមកវិញថា… អគុណ ។

ចំឡែកលោក បិញ ជីវតុង ប្រធានមន្ទីរ៉ែនិងថាមពលខេត្តកំពង់ស្ពឺ អ្នកសារព័ត៌មាន បានផ្ញើរសារតាមប្រព័ន្ធតេឡេក្រាម និងរាយការណ៍ជូនពាក់ព័ន្ធនឹងទីតាំងបូមខ្សាច់មួយកន្លែងនេះ និងស្នើសុំឲ្យលោកជួយបញ្ជាក់តើមានច្បាប់អនុញ្ញាតដែលទេ ? ឃើញសញ្ញាគ្រីសពណ៌ខៀវពីរ តែមិនមានចម្លើយ ។

ដោយឡែកលោកអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាអ្នកនាំពាក្យ បានប្រាប់អ្នកសារព័ត៌មានថា(ខ្ញុំដឹងអស់ដែរបង ប្រហែលខាងមន្ទីររ៉ែ បានដងអស់) ។

ជុំវិញករណីការលួចធ្វើអាជីវកម្មបូមយកខ្សាច់ចេញពីរក្នុងស្ទឹងព្រែកត្នោតខាងលើមហាជនធ្វើការរិះគន់ចាំៗទៅលើភាពកំសាន្តរបស់ខាងមន្ទីរ៉ែនិងថាមពលមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺ ដែលគ្មានវិធានការច្បាស់លាស់ធ្វើឲ្យការទប់ស្កាត់ទៅលើក្រុមជនឆ្លៀតឳកាសដែលតែងលួចធ្វើអាជីវកម្មបូម និងឹជិកក៏កាយយកធនធានរ៉ែធម្មជាតិ កេងចំណេញលើពន្ធសួយសាររបស់រដ្ឋបន្លំពីអាជីវកម្មខ្នាតធំមកខ្នាតតូចដោយសារតែមានការត្រូវរ៉ូវគ្នាជាប្រព័ន្ធ ។

ជាការសំណូមពរ និងស្នើសុំដល់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សូមឯកឧត្តមមេត្តាជួយពិនិត្យនៅទីតាំងការដ្ឋានបូមខ្សាច់នៅចំណុចខាងលើដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ទៅលើម្ចាស់ទីតាំងមួយនេះនឹងមន្ត្រីពាក់ព័ន្ធមួយចំនួនដែលតែងតែមានការលួចឃុបឃិតគ្នាជាប្រព័ន្ធជាមួយនឹងក្រុមឈ្មួញធ្វើឲ្យមានការបាត់បង់ពន្ធចំណូលចូលរដ្ឋដ៏ធ្ងន់ធ្ងរ។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមមានភាពកម្សោយមិនគោរពតួរនាទីនិងកាតព្វកិច្ចដែលខ្លួនគ្រប់គ្រងនោះឡើយធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញតែប៉ុណ្ណោះ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!