ទាន់ហេតុការណ៍
កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត - ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ស្ពឺ - បែកធ្លាយវីដេអូ.! លោកសង្ឃនៅវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ស៊ីបាយមិនស្អែត យប់លួចស៊ីសាច់ ផឹកស្រាបន្ថែម... - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា  ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការការពារ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រគល់ឧបករណ៍ត្រួតពិនិត្យដល់មេបញ្ជាការក្រុង-ស្រុក ដើម្បីជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះការពារ និងត្រួតពិនិត្យផ្សេងៗ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ.. - ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 នៃសាធារណៈរដ្ឋប៊ុលហ្គារី ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ពិភាក្សាការងារចាំបាច់មួយចំនួន

ព្រះវិហារថ្មី និងសមិទ្ធិផលនានាក្នុងវត្តព្រះពុទ្ធដំណាក់លក្ខណារាម តម្លៃ៩៩៧,៤៧៥$ (កៅសិបប្រាំបួនម៉ឺនប្រាំពីរពាន់បួនរយចិតសិបប្រាំដុល្លារគត់)

ព្រះវិហារថ្មី និងសមិទ្ធិផលនានាក្នុងវត្តព្រះពុទ្ធដំណាក់លក្ខណារាម តម្លៃ៩៩៧,៤៧៥$ (កៅសិបប្រាំបួនម៉ឺនប្រាំពីរពាន់បួនរយចិតសិបប្រាំដុល្លារគត់)

 

(ខេត្តកំពង់ស្ពឺ) ព្រះវិហារថ្មី គំនូរ ព្រះពុទ្ធបដិមា ដងទង់ និងហេដ្ឋា រចនាសម្ព័ន្ធនានា ស្ថិតនៅភូមិដំណាក់ពង្រ ឃុំព្រះវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េងវ៉ាន់ ដានីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមហ៊ុនម៉ានីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តរួមនិងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ឧបាសក ឧបាសិកា សមាជិក សមាជិកាប្រមាណ ៤៥០ នាក់។

នៅក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលមានវត្តមានក្នុងកម្មវិធីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ។

លោកបណ្ឌិត បានថ្លែងទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើគ្រប់វិស័យ ដូចនៅក្នុងថ្ងៃនេះព្រះវិហារថ្មីសមិទ្ធផលផ្សេងៗ អស់តម្លៃ ៩៩៧,៤៧៥$ (កៅសិបប្រាំបួនម៉ឺនប្រាំពីរពាន់បួនរយចិតសិបប្រាំដុល្លារគត់) ក្នុងនោះខេត្តកំង់ស្ពឺ គិតត្រឹមចុងខែមីនា ឆ្នាំ២០២៥នេះខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចុះ ✓ បញ្ជីមានសរុប ១,៣៩២ កន្លែង មានកម្មករ និយោជិត សរុប ២៣៦,៨៩១ នាក់ ស្រី ១៥១,៩៤៥ នាក់ មាន សហគ្រាសធុនធ្ងន់សរុបមានចំនួន ៤៨២ កន្លែង មានកម្មករនិយោជិតសរុប ២២៧,៨៩៥ នាក់ ស្រី ១៤៨,៧១៧ នាក់ ក្នុងនោះមានរោងចក្រសហគ្រាសគ្រឹះស្ថាន បើកថ្មីក្នុងខែមីនា ឆ្នាំ២០២៥ មានចំនួន ១២ កន្លែង មានកម្មករ សរុប ៦,៨៦១ នាក់ ស្រី ៣,៤៦៦ នាក់ នេះដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នា ដោយផ្នែកពុទ្ធចក្របានដើរតួនាទីជួយសង្គមលើការអប់រំពីអំពើល្អ អំពើមនុស្សធម៌ ចំពោះផ្នែកអាណាចក្រដែលមានការរីកចម្រើនក៏បានជួយដល់ការរីកចម្រើននៃព្រះពុទ្ធសាសនាដែរ។

លោកបណ្ឌិត បានថ្លែងប្រាប់ប្រជាពលរដ្ឋត្រូវចូលរួមការពារសុខសន្តិភាពដែលមានសព្វថ្ងៃ ឱ្យនៅគង់វង្សយូរងង្វែង ដើម្បីឱ្យប្រទេសយើងកាន់តែមានការអភិវឌ្ឍរីកចម្រើន តទៅទៀត។ ត្រូវចូលរួមគាំទ្រយុទ្ធសាស្ត្របញ្ចាចកោណរបស់រាជរដ្ឋាភិបាល ពិសេសលើការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភា។

លោកបណ្ឌិតបន្តថា អាជ្ញាធរ និងសមត្ថកិច្ចរបស់យើង ត្រូវតែបន្តបង្កើនការយកចិត្តទុកដាក់ឲ្យបាន កាន់តែសកម្មថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងបទល្មើស គ្រឿងញៀន ចរាចរណ៍ ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់ នៅ មូលដ្ឋាន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរគ្រប់ពេលវេលា និង គ្រប់កាលៈទេសៈ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!