ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សមត្ថកិច្ចចុះបង្ក្រាបបានសាច់សត្វព្រៃជាង ៦០គីឡូក្រាម នៅស្រុកស្នួល…

សមត្ថកិច្ចចុះបង្ក្រាបបានសាច់សត្វព្រៃជាង ៦០គីឡូក្រាម នៅស្រុកស្នួល…

ខេត្តក្រចេះ ផ្ទះលក់សាច់សត្វព្រៃគ្រប់ប្រភេទមួយកន្លែងដោយគេស្គាល់ម្ចាស់ឈ្មោះ កែវ មុន្នី ជាមេឈ្មួញលក់សាច់សត្វព្រៃដ៏សកម្មត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ស្ថិតនៅភូមិសាស្ត្រ ខាងក្រោមផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងបានរកឃើញសាច់សត្វព្រៃជាង ៦០គីឡូក្រាម ។

បើយោងតាមប្រភពមួយបានបង្ហើមប្រាប់ថាទីតាំងលក់សាច់សត្វព្រៃខាងលើនោះគឺធ្វើអាជីវកម្មលក់សាច់សត្វយូរខែ យូរឆ្នាំមកហើយមិនដែលមានសមត្ថកិច្ចណាមួយចុះទៅបង្កានោះទេ រហូតមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ សង្ស័យអ្នកលក់សាច់សត្វខាងលើនោះត្រូវបណ្ដាសាអ្នកតាដែលថែរក្សាសត្វព្រៃ ឬមួយយីអ៊ុនដាក់ អារក្សធ្វើទេដឹង ទើបអស់ល័ក្ខណ៍ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបបាន ។

ការចុះបង្ក្រាបផ្ទះលក់សាច់សត្វព្រៃនោះក្រោមពីទទួលបញ្ជាពីឯកឧត្តម គឺប៊ុណ្ណារ៉ា ប្រធានព្រះរាជអាជ្ញាខេត្តក្រចេះ ដឹកនាំបញ្ជាផ្ទាល់ ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ និងសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបទីតាំងស្តុក និងលក់ សាច់សត្វព្រៃខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិសាស្ត្រ ផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ត្រង់ចំណុច ផ្ទះឈ្មោះ កែវ នុន្នី ភេទស្រី អាយុ ៣៩ឆ្នាំ ដែលជាមេឈ្មួញរកស៊ីបទល្មើសសត្វព្រៃ ដុះស្លែជាយូរឆ្នាំមកហើយនោះ  ។

ក្នុងប្រតិបត្តិការចុះបង្កាបជាលទ្ធផលសមត្ថកិច្ចរកឃើញ សំណាកសត្វព្រៃ រួមមាន:
១.សាច់ឈ្កូស ១០គីឡូ ២.សាច់ប្រឹស ១៨គីឡូ ៣.សាច់ជ្រូកព្រៃ ២៣គីឡូ ៤.ចាបស្រុក១០០ក្បាល រូមនិង ស្នែងឈ្នូស កន្ទុយកាងោក និងសត្វ ទរទារ រស់ផលដែរ ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាមត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនឹងបញ្ជូនទៅរដ្ឋបាលព្រៃឈើឈ្នួល ដើម្បីធ្វើការសាកសួរបំភ្លឺបន្ថែមតាមនីតិភពច្បាប់ ៕

សូមបញ្ជាក់ថាទីតាំងលក់សាច់សត្វព្រៃនៅក្នុងភូមិសាស្ត្រផ្សារឈ្នួលនោះមិនមែនមានតែមួយកន្លែងនោះទេ គឺមានច្រើនកន្លែងទៀតស្នើសុំសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជ្រាវនិងស៊ើបអង្កេះឈានទៅដល់ការបង្ក្រាបផងដែរ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!