ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សមត្ថកិច្ចស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យពីរនាក់តាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ.៥៥០ និង៧៣៦…

សមត្ថកិច្ចស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យពីរនាក់តាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ.៥៥០ និង៧៣៦…

ស្រុកសំរោងទង÷ ជនសង្ស័យ ០២នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងចាប់ឃាត់ខ្លួន តាមដីការបង្គាប់ឲ្យចាប់ខ្លួន ស្ថិតនៅភូមិចង្រ្កានដែក ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ជាក់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២៥ វេលាម៉ោង ១០ និង ៥ នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងទង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន មានចំនួន ២ ដីកា: បានឃាត់ខ្លួនមនុស្សចំនួន២នាក់ នៅចំណុចភូមិចង្រ្កានដែក ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ឯក ឃុត សុផល បានឲ្យដឹងទៀតថា ជនសង្ស័យទាំងពីរនាក់មានឈ្មោះ÷
១.ឈ្មោះ អឿន សារ៉ាន់ ហៅ ក្តាន់ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ នៅភូមិចង្រ្កានដែក ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សូមបញ្ជាក់ថា: ឈ្មោះ អឿន សារ៉ាន់ ហៅ ក្តាន់ខាងលើ មានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៥៥០ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ចេញដោយលោក លាង លីហៀង ចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្តកំពង់ស្ពឺ ចោទពីបទ: ជួញដូរ  ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិត្រពាំងត្រស់ ឃុំ ត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤. នឹងដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៧៣៦ ចុះថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៤ ចេញដោយលោក ធ្ធាំ ប៊ុណ្ណា ចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្តកំពង់ស្ពឺ ចោទពីបទ: ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច ភូមិចង្រ្កានដែក ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ។

២ .ឈ្មោះ ឡូ ឆៃ ភេទប្រុសអាយុ ៣៨ឆ្នាំ រស់នៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។

លោក ឃុត សុផល បានបន្ថែមទៀតថា ក្នុងប្រតិបត្តិការបង្រ្កាបនោះកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន.១ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៤កញ្ចប់  (ធំ ៣ កញ្ចប់,មធ្យម ១ កញ្ចប់) ២ ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀន ១ គ្រឿង ៣ទូរសព្ទដៃ ១គ្រឿង ។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!