ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

អាជ្ញាធរខេត្តកំពង់ស្ពឺប្រើយុទ្ធសាស្ត្រឈ្នះឈ្នះដោះស្រាយបញ្ចប់វិវាទដីធ្លីរវាងពលរដ្ឋនិងពលរដ្ឋនៅស្រុកសំរោងទង

អាជ្ញាធរខេត្តកំពង់ស្ពឺប្រើយុទ្ធសាស្ត្រឈ្នះឈ្នះដោះស្រាយបញ្ចប់វិវាទដីធ្លីរវាងពលរដ្ឋនិងពលរដ្ឋនៅស្រុកសំរោងទង

កំពង់ស្ពឺ៖អាជ្ញាធរខេត្តធម៌កំពង់ស្ពឺបានដោះស្រោយបញ្ចប់វិវាទដីធ្លីក្រៅប្រពន្ធ័តុលាការរវាងពលរដ្ឋនិងពលរដ្ឋដែលរស់នៅក្នុងភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ដោយជោគជ័យ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះ។

លោក ជេត ដុំ នាយករងរដ្ឋបាល តំណាងលោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា ពលរដ្ឋចំនួនពីរក្រុម ក្នុងនោះមួយក្រុមមានគ្នាចំនួន៤៨គ្រួសារជាពលរដ្ឋដែលបានកាន់កាប់និងអាស្រ័យផលលើដីប្រហែល៨ហិកតាជុំវិញទំនប់ក្រាំងជ្រៃ និងប្រជាពលរដ្ឋមួយក្រុមទៀតចំនួន១៥០គ្រួសារក្នុងភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នាយករងរដ្ឋបាលខេត្តកំពង់ស្ពឺលោក ជេត ដុំ បានបញ្ជាក់ថា ភាគីទាំងបានស្រុះស្រួលនិងទទួលយកការដោះស្រាយក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះចំនួន៣ចំនុច៖

១-តំណាងពលរដ្ឋ៤៨គ្រួសារដែលជាអ្នកអាស្រ័យផលនិងបានប្រើប្រាស់ដី ហើយបានលក់ដីនេះ ឯកភាពប្រគល់ថវិកាចំនួន៥៤០០០ដុល្លាអាមេរិក/ក្រុម សរុប ទាំង៦ក្រុម ចំនួន ៥៤.០០០ដុល្លារអាមេរិក។ ថវិកានេះ ត្រូវប្រមូល និងកាត់យកជា ប្រយោជន៍រួមដូចជា ការចាក់ដី ជួសជុលផ្លូវ រោងបុណ្យភូមិដែលមានស្រាប់។ រដ្ឋបាលឃុំត្រូវបង្កើតគណៈកម្មការប្រើប្រាស់ថវិកាឲ្យបានច្បាស់លាស់ហើយការ ប្រមូលថវិកានឹងត្រូវកាត់ចេញនៅពេលអ្នកទិញដី ប្រគល់ប្រាក់គ្រប់ចំនួននៅរដ្ឋបា ឃុំ។

២. ភាគីតំណាង១៥០គ្រួសារ ឯកភាពទទួលយកទាំងស្រុងដូចក្នុងខ្លឹមសារប្រការ១ ហើយត្រូវធានាថា ថវិកានេះនឹងប្រើប្រាស់ចំគោលដៅជាប្រយោជន៍រួម និងព្រមដក ពាក្យល្អាង និងមិនសើរើឡើងវិញឡើយ។

៣. ភាគីអ្នកទិញដី ត្រូវកាត់ដីចំនួន ៣៥,០០០ ម៉ែត្រការ៉េ ទៅមន្ទីរធនធានទឹក និងឧតុ និយមខេត្ត ដើម្បីចុះបញ្ជីជាដីរដ្ឋ និងជាទំនប់ទុកប្រើប្រាស់ជាប្រយោជន៍រួម។

អត្ថបទ៖ប៊ុត សារុន.

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!