ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

បញ្ជូនខ្លួនជនសង្ស័យ ០៣នាក់ ទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនិងគ្រឿងញៀន..

បញ្ជូនខ្លួនជនសង្ស័យ ០៣នាក់ ទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនិងគ្រឿងញៀន..

ខេត្តកំពង់ស្ពឺ÷ អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ០៣នាក់ និងដកហូតថ្នាំញៀនចំនួន០៦ កញ្ចប់ធំ នៅត្រង់ចំណុចមុខផ្ទះសំណាក់(ដើមព្រីង) ស្ថិតនៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបញ្ជូនខ្លួនទៅកាត់សាលាដំបូងខេត្តកំពង់ស្ពឺ ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ  និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងមន្ទីរស្រាវជ្រាវបង្រ្កាបបទល្មើស សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំ លោកវរសេនីយ៍ទោ ណុល ដារ៉ា.នៅវេលាម៉ោង១២:៤៧នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ បានបង្រ្កាបករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងជួញដូរ ដោយខុសច្បាប់នៅសារធាតុញៀន នៅចំនុចមុខផ្ទះសំណាក់(ដើមព្រីង) ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថាជនសង្ស័យដែលកម្លាំងអាវុធហត្ថឃាត់ខ្លួនរួមមាន៖

១.ឈ្មោះ លីម ហុងសួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរពុំពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃផ្តៅ ឃុំត្រពាំងគង​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។​

២.ឈ្មោះ ណាត កត្ថា  ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃផ្តៅ ឃុំត្រពាំងគង​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នៅក្នុងប្រតិបត្តិការបង្ក្រាបនោះកម្លាំងអាវុធហត្ថបានចាប់យកវត្ថុតាងរួមមាន:
១-ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ធំល្មម។

២-ទូរស័ព្ទចំនួន២គ្រឿង. ៣-ម៉ូតូចំនួន១គ្រឿង. ៤-ថង់ច្រកថ្នាំនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឲ្យដឹងទៀតថាក្រោយពីកម្លាំងអាវុធហត្ថបានសាកសួរ និងតាមការឆ្លើយបំភ្លឺ ពីជនសង្ស័យឈ្មោះ លីម ហុងសួរ -វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃ-ខែ-ឆ្នាំ ដដែល កម្លាំងអាវុធហត្ថបានបន្តរក ឈ្មោះ ហេង សៀងមុី  ដែលជាអ្នកពីក្រោយខ្នង នឹងបានឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង សៀងមុី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្នុងនោះកម្លាំងអាវុធហត្ថបានចាប់យកវត្ថុតាងរួមមាន÷

១-ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ធំ។ ២-ទូរស័ព្ទចំនួន១គ្រឿង។ ៣-ម៉ូតូចំនួន១គ្រឿង។ ៤-ថង់ច្រកថ្នាំគ្រឿងញៀនមួយចំនួន។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្ថែមទៀតថា នៅវេលាម៉ោង១៥:៥៧នាទីរសៀល ថ្ងៃ-ខែ-ឆ្នាំ ដដែល កម្លាំងជំនាញកងរាជអាវុធហត្ថ បានបន្តឆែកឆេរ ផ្ទះ ឈ្មោះ លីម ហុងសួរ ស្ថិតនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងចាប់យកវត្ថុតាងរួមមាន ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ធំ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាំង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី។

ជាការសំណូមពរនឹងស្នើសុំពីប្រជាពលរដ្ឋសូមឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជួយទប់ស្កាត់ក្រុមក្មេងស្ទាវនៅពេលយប់ផង ដោយពួកគាត់សង្កេតឃើញក្មេងស្ទាវទាំងនោះតែងតែធ្វើសកម្មភាពពពាក់ពពួននៅម្តុំផ្ទះសំណាក់ខាងលើនេះ ដោយក្រុមក្មេងទាំងនោះមិនដឹងធ្វើអ្វី.! សង្ស័យចែកចាយនៅសារធាតុញៀនផងក៏មិនដឹង.! ជាហេតុធ្វើឲ្យពួកគាត់ព្រួយបារម្ភ និងមានការភ័យខ្លាចពីសន្តិសុខរបស់ពួកគាត់ផងដែរ ៕ 

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!