ទាន់ហេតុការណ៍
កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត - ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ស្ពឺ - បែកធ្លាយវីដេអូ.! លោកសង្ឃនៅវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ស៊ីបាយមិនស្អែត យប់លួចស៊ីសាច់ ផឹកស្រាបន្ថែម... - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា  ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការការពារ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រគល់ឧបករណ៍ត្រួតពិនិត្យដល់មេបញ្ជាការក្រុង-ស្រុក ដើម្បីជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះការពារ និងត្រួតពិនិត្យផ្សេងៗ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ.. - ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 នៃសាធារណៈរដ្ឋប៊ុលហ្គារី ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ពិភាក្សាការងារចាំបាច់មួយចំនួន

កម្ពុជានិងអឺរ៉ុបពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍបៃតងនៅកម្ពុជា

កម្ពុជានិងអឺរ៉ុបពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍបៃតងនៅកម្ពុជា

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ បានអញ្ជើញចូលជាអធិបតី ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការលើគំនិតផ្តួចផ្តើមចំនួនពីរ ផ្តល់មូលនិធិដោយសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់ការអភិវឌ្ឍបៃតងនៅកម្ពុជា ។ វេទិកានេះ មានការអញ្ជើញចូលរួម ពីឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន អង្គការដៃគូ និងដៃគូអភិវឌ្ឍន៍ និងតំណាងសហគមន៍ជាច្រើននាក់។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវសេចក្តីពេញចិត្ត និងការគាំទ្រចំពោះគំនិតផ្តួចផ្តើមឆ្ពោះទៅរកការអភិវឌ្ឍបៃតង សម្រាប់កម្ពុជា ក្នុងប្រព័ន្ធកសិ-ចំណីអាហារ និងការកាត់បន្ថយប្លាស្ទិក ដែលជាមូលដ្ឋាននៃការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា សំណល់ប្លាស្ទិក អាចបង្កហានិភ័យយ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាពសាធារណៈជាសកល។ តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត បានរកឃើញថាផលប៉ះពាល់នៃណាណូ (Nano) និងមីក្រូប្លាស្ទិក (Micro) បានបង្កគ្រោះថ្នាក់យ៉ាងដល់ជីវៈចម្រុះ និងសុខភាពរបស់មនុស្ស។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា តាមរយៈការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រួមមានសសរស្តម្ភចំនួន៣គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ក្រសួងបរិស្ថាន បានអនុវត្តយុទ្ធនាការ ដើម្បីលើកកម្ពស់ភាពស្អាតនៅកម្ពុជាជាអាទិ៍“ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលមានសធារណៈជនចូលរួមប្រមាណជិត ១១លាននាក់ យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការ “ផ្លូវជាតិស្អាត គ្មានប្លាស្ទិក”។ ក្នុងនោះដែរ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថាន ក្នុងការសហការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចគោលដៅនៅចុងឆ្នាំ២០២៥នេះ ផ្លូវជាតិទូទាំងប្រទេសនឹងស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដម អ៊ីហ្គ័រ ទ្រី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា គំនិតផ្តួចផ្តើមថ្មីទាំងពីរ ដើម្បីគាំទ្រដល់ការអភិវឌ្ឍបៃតងនៅកម្ពុជាខាងលើ ដែលគាំទ្រដោយសហភាពអឺរ៉ុប នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះបញ្ហាប្លាស្ទិកទាំងនេះ ហើយជាពិសេសចូលរួមដល់កិច្ចខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុជាមួយអន្តរជាតិ។ ដូចគ្នាដែរ លោក អារ៉ុន ប៊ូឆាន នាយកប្រចាំប្រទេស អង្គការភីផលអិននិតកម្ពុជា (People in Need) ក៏បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិឌ្ឍន៍ដូចជា អង្គការអង្គការភីផលអិននិតកម្ពុជា និងអង្គការឃែរកម្ពុជា (CARE Cambodia) ជាដើម ដើម្បីចូលរួម គាំទ្រដល់ការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ដែលបានកំណត់ទស្សនវិស័យ ជាប្រទេសជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ហេតុដូចនេះ គំនិតផ្តួចផ្តើមទាំងពីរនេះមិនផ្តោត តែទៅលើការកាត់បន្ថយការបញ្ចេញកាបូន ប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏កំពុងជំរុញឱ្យមានការផ្លាស់ប្តូនៅក្នុងប្រព័ន្ធគ្រប់គ្រងសំណល់ប្លាស្ទិក និងកសិកម្មរបស់កម្ពុជា ដើម្បីធានានូវអនាគតប្រកបដោយចីរភាព អាព្យាក្រិត្យកាបូន និងពង្រឹងភាពធន់ ស្របតាមមហិច្ឆិតានៃការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution: NDC) និងគោលដៅរយៈពេលវែងរបស់ប្រទេសកម្ពុជា៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!