ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ពិតជាខ្លាំងមែន! មេឈ្មួញល្បីល្បាញឈ្មោះ ចែវី បើករថយន្តដឹកធ្យូងបំបុករថយន្តសមត្ថកិច្ចចំនួន ៤គ្រឿង ធ្វើឲ្យរងការខូចខាតស្ទើរទាំងស្រុង..

ពិតជាខ្លាំងមែន! មេឈ្មួញល្បីល្បាញឈ្មោះ ចែវី បើករថយន្តដឹកធ្យូងបំបុករថយន្តសមត្ថកិច្ចចំនួន ៤គ្រឿង ធ្វើឲ្យរងការខូចខាតស្ទើរទាំងស្រុង..

ខេត្តក្រចេះ៖ តើមេឈ្មួញល្បីឈ្មោះ ចែវី មានខ្នងបង្អែកធំណាស់មែនទេ! បានជាហ៊ានដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងកាត់ក្រុងក្រចេះ នឹងបើកបំបុករថយន្តរបស់សមត្ថកិច្ចជំនាញ ថែមទាំងស្រែកចំអកឡកឡឹយឱ្យសមត្ថកិច្ចជំនាញផងនោះ ចំណុចនេះ ស បញ្ជាក់ឲ្យឃើញថាមេឈ្មួញឈ្មោះ ចែវី ពិតជាមានខ្នងបង្អែកធំមែន តើទង្វើរបស់មេឈ្មួញល្បីឈ្មោះ ចែវី ធ្វើនេះតើអាចគេចផុតពីសំណាញ់ច្បាប់ដែលទេ.!

ជាក់ស្តែងនៅយប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ មានរថយន្តសាំយ៉ុងកែច្នៃដឹកធ្យូងពេញប្រៀបមួយគ្រឿង ដែលគេស្គាល់ច្បាស់ថា ជារថយន្តដឹកធ្យូងរបស់ថៅកែល្បីឈ្មោះ ចែវី ជាមេឈ្មួញយ៉ាងសកម្មបានធ្វើសកម្មភាពដឹកចេញពីចំណុចភូមិផ្សារ ឃុំដា ស្រុកចិត្តបុរី ខេត្តក្រចេះ ដើម្បីបន្តដឹកយកទៅលក់ចែកចាយនៅតាមបណ្ដារាជធានីខេត្ត និងឆ្លងដែនទៅលក់នៅប្រទេសវៀតណាមថែមទៀតផង ហើយក្នុងនោះសមត្ថកិច្ច និងជំនាញបានចុះល្បាតក៏ប្រទះឃើញរថយន្តសាំយ៉ុងកែច្នៃខាងលើបានដឹកធ្យូងពេញប្រៀប ក៏បានហៅសួរនាំតែត្រូវបានមេឈ្មួញឈ្មោះ ចែវី បញ្ជាឲ្យតៃកុងរថយន្តព្យាយាមបើកគេច និងបើកបំបុករថយន្តរបស់សមត្ថកិច្ចធ្វើឲ្យរងការខូចខាតចំនួន៤គ្រឿងស្ទើរតែទាំងស្រុង រួចក៏បើកគេចចូលទៅក្នុងផ្ទះអ្នកភូមិដើម្បីរត់គេចពីការចាប់បង្ក្រាប របស់សមត្ថកិច្ចជំនាញ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ថៅកែល្បីឈ្មោះ ចែវី ដែលជាមេឈ្មួញដ៏សកម្មខាងលើតែងតែធ្វើសកម្មភាពដើរកៀងគរប្រជាពលរដ្ឋឱ្យបង្កើត ឡរដុតធ្យូង ដោយខ្លួនជាអ្នកចាំប្រមូលទិញនិងដឹកយកទៅចែកចាយនៅតាមបណ្ដារាជធានីខេត្ត និងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ជាហេតុធ្វើឲ្យប្រជាពលរដ្ឋដៃកាន់រណាយន្តបើកគោយន្តចូលទៅកាប់រំលំដើមឈើតូច ធំ នៅក្នុងដែនជម្រកសត្វព្រៃយកមករុញចូលក្នុងឡធ្យូង ធ្វើឲ្យវិនាសកម្មធនធានធម្មជាតិព្រៃឈើបានកើនឡើងវិញ ដោយសារស្នាដៃថៅកែល្បីឈ្មោះ ចែវី ជាស្ត្រីដែលជាមេឈ្មួញដ៏សកម្ម និងមិនខ្លាចញញើតនឹងច្បាប់អ្វីបន្តិចសោះនោះ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មេឈ្មួញល្បីឈ្មោះ ចែវី ក្រោយពីធ្វើសកម្មភាពបើករថយន្តបំបុករថយន្តរបស់សមត្ថកិច្ចរួចហើយ ក៏បានបើករថយន្តរត់គេចចូលទៅក្នុងផ្ទះរបស់អ្នកភូមិ រួចហើយស្ត្រីដែលជាមេឈ្មួញដ៏សកម្មបានថតឡាយជាវីដេអូ និយាយនិងធ្វើកាយវិការស្រែកយំថាសមត្ថកិច្ចបើករថយន្តពីរបី មកបើកគៀបរថយន្តរបស់គាត់និងធ្វើបាបគាត់ ជាចេតនាធ្វើឲ្យមហាជនមានការយល់ច្រឡំមកលើសមត្ថកិច្ចដែលសមត្ថកិច្ចបានចុះបង្រ្កាបនឹងទប់ស្កាត់បទល្មើសទៅវិញ ។

ប្រភពដ៏ដែលបានបន្តទៀតថាស្ត្រីជាមេឈ្មួញល្បីឈ្មោះ ចែវី ដែលជាមេឈ្មួញដ៏សកម្មបានបន្តបើករថយន្តគេចទៅដល់ផ្ទះរបស់ខ្លួន និងស្រែកហៅបក្ខពួកមកលើកធ្យូងចុះពីលើរថយន្តអស់រួចហើយបាននាំគ្នាស្រែកហូរកញ្ជ្រៀវចំអកឡកឡឺយមកលើសមត្ថកិច្ចផងដែរ។ ដែលទង្វើររបស់មេឈ្មួញថៅកែ ចែវី ធ្វើនេះហាក់បីដូចជាមិនញញើតសមត្ថកិច្ច និងញញើតច្បាប់អ្វីបន្តិចឡើយ។ តើមេឈ្មួញល្បីឈ្មោះ ចែវី មានខ្នងបង្អែកធំណាស់មែនទេនៅក្នុងខេត្តក្រចេះ ទើបអាចរកស៊ីបទល្មើសបានដោយរលូនបែបនេះនោ?៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!