ទាន់ហេតុការណ៍
កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត - ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ស្ពឺ - បែកធ្លាយវីដេអូ.! លោកសង្ឃនៅវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ស៊ីបាយមិនស្អែត យប់លួចស៊ីសាច់ ផឹកស្រាបន្ថែម... - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា  ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការការពារ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រគល់ឧបករណ៍ត្រួតពិនិត្យដល់មេបញ្ជាការក្រុង-ស្រុក ដើម្បីជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះការពារ និងត្រួតពិនិត្យផ្សេងៗ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ.. - ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 នៃសាធារណៈរដ្ឋប៊ុលហ្គារី ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ពិភាក្សាការងារចាំបាច់មួយចំនួន

កំពង់ស្ពឺសង្រ្កាន្តបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្តយ៉ាងច្រើនលើសលប់..

ខេត្តកំពង់ស្ពឺ÷ រយៈពេល៣ថ្ងៃ​ នៃ​​ការរៀបចំ​ព្រឹត្តិការណ៍​(កំពង់ស្ពឺសង្ក្រាន្ត​) ដេីម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស២៥៦៩​ គ.ស២០២៥​ ក្រោមការរៀបចំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនិងមានលេងល្បែងប្រជាប្រិយសំបូរបែបផងនោះ(កំពង់ស្ពឺសង្ក្រាន្ត)អាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកំសាន្ត និងស្នាក់នៅយ៉ាងច្រើនលើសលប់។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ រយ:ពេល៣ថ្ងៃ ថ្ងៃទី ១៤,១៥,១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការ(កំពង់ស្ពឺសង្រ្កាន្ត) ដេីម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ មានភ្ញៀវទេសចរមកលេងកំសាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីយដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ មានចំនួនសរុបប្រមាណ ១,៨៤២,៣២៥នាក់ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ២,១០៣,៩១៥នាក់ ថយចុះ ១២% ។

ក្នុងនោះមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានបន្ថែមទៀតថា ភ្ញៀវទេសចរជាតិមានចំនួន ១,៨៣៩,៤៦០ នាក់ បើប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ២,១០២,២៤៧ នាក់ ថយចុះ ១៣% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ២,៨៦៥ នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ១,៦៦៨ នាក់ កើនឡើង ៧២% ។

មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានបញ្ជាក់ទៀតថាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៥ ចំនួន ៣ថ្ងៃ សរុបប្រមាណ ១,៧៧៧,៣៤០នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ២,០៤២,០៨៥នាក់ ថយចុះ ១៣% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១,៧៧៥,១០០ នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ២,០៤១,០០៧ នាក់ ថយចុះ ១៣%  និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ២,២៤០ នាក់ បើប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ១,០៧៨ នាក់ កើនឡើង ១០៨% ។

មន្ទីរទេសចរណ៍បានឲ្យដឹងទៀតថាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្តនៅតាមរម្មណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ចំនួន ៣ថ្ងៃ សរុបប្រមាណ ៦៤,៩៨៥ នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ៦១,៨៣០នាក់ កើនឡើង ៥% ក្នុងនោះរួមមាន៖
ភ្ញៀវទេសចរជាតិ ៦៤,៣៦០ នាក់  ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ៦១,២៤០នាក់ កើនឡើង ៥% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៦២៥ នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ៥៩០នាក់ កើនឡើង ៦% ។

ក្នុងព្រឹត្តិការណ៍​កំពង់ស្ពឺសង្ក្រាន្ត​ ដេីម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​រយៈពេលបីថ្ងៃនេះដែរខេត្តកំពង់ស្ពឺ បានទាក់អារម្មណ៍បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិមកដើរលេងកម្សាន្តនៅតាមបណ្ដាលរមណីយដ្ឋាននានាយ៉ាងច្រើនលើសលប់ខុសពីបណ្តាឆ្នាំកន្លងទៅ ជាពិសេសនៅរមណីយដ្ឋានកសិទេសចរណ៍ម៉ុងឬទ្ធីសែនជ័យ ៕

រូបភាព.មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ.

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!