ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

កំពង់ស្ពឺសង្រ្កាន្តបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្តយ៉ាងច្រើនលើសលប់..

កំពង់ស្ពឺសង្រ្កាន្តបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្តយ៉ាងច្រើនលើសលប់..

ខេត្តកំពង់ស្ពឺ÷ រយៈពេល៣ថ្ងៃ​ នៃ​​ការរៀបចំ​ព្រឹត្តិការណ៍​(កំពង់ស្ពឺសង្ក្រាន្ត​) ដេីម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស២៥៦៩​ គ.ស២០២៥​ ក្រោមការរៀបចំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនិងមានលេងល្បែងប្រជាប្រិយសំបូរបែបផងនោះ(កំពង់ស្ពឺសង្ក្រាន្ត) បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកំសាន្ត និងស្នាក់នៅយ៉ាងច្រើនលើសលប់។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ រយ:ពេល៣ថ្ងៃ ថ្ងៃទី ១៤,១៥,១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការ(កំពង់ស្ពឺសង្រ្កាន្ត) ដេីម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ មានភ្ញៀវទេសចរមកលេងកំសាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីយដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ មានចំនួនសរុបប្រមាណ ១,៨៤២,៣២៥នាក់ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ២,១០៣,៩១៥នាក់ ថយចុះ ១២% ។

ក្នុងនោះមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានបន្ថែមទៀតថា ភ្ញៀវទេសចរជាតិមានចំនួន ១,៨៣៩,៤៦០ នាក់ បើប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ២,១០២,២៤៧ នាក់ ថយចុះ ១៣% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ២,៨៦៥ នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ១,៦៦៨ នាក់ កើនឡើង ៧២% ។

មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានបញ្ជាក់ទៀតថាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៥ ចំនួន ៣ថ្ងៃ សរុបប្រមាណ ១,៧៧៧,៣៤០នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ២,០៤២,០៨៥នាក់ ថយចុះ ១៣% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១,៧៧៥,១០០ នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ២,០៤១,០០៧ នាក់ ថយចុះ ១៣%  និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ២,២៤០ នាក់ បើប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ១,០៧៨ នាក់ កើនឡើង ១០៨% ។

មន្ទីរទេសចរណ៍បានឲ្យដឹងទៀតថាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្តនៅតាមរម្មណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ចំនួន ៣ថ្ងៃ សរុបប្រមាណ ៦៤,៩៨៥ នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ៦១,៨៣០នាក់ កើនឡើង ៥% ក្នុងនោះរួមមាន៖
ភ្ញៀវទេសចរជាតិ ៦៤,៣៦០ នាក់  ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ៦១,២៤០នាក់ កើនឡើង ៥% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៦២៥ នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ៥៩០នាក់ កើនឡើង ៦% ។

ក្នុងព្រឹត្តិការណ៍​កំពង់ស្ពឺសង្ក្រាន្ត​ ដេីម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​រយៈពេលបីថ្ងៃនេះដែរខេត្តកំពង់ស្ពឺ បានទាក់ទាញអារម្មណ៍បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តនៅតាមបណ្ដាលរមណីយដ្ឋាននានាយ៉ាងច្រើនលើសលប់ខុសពីបណ្តាឆ្នាំកន្លងទៅ ជាពិសេសនៅរមណីយដ្ឋានកសិទេសចរណ៍ម៉ុងឬទ្ធីសែនជ័យ ៕

រូបភាព.មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ.

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!