ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​ជាអធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​ជាអធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥

អូររាំងឪ​៖​ រយៈពេល​៤ថ្ងៃ​ នៃ​​ការរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​ ដេីម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស២៥៦៩​ គ.ស២០២៥​ ស្ថិត​នៅ​ភូមិ​ថ្នល់​កែង​ ឃុំ​ព្រះ​ធាតុ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​ នៅរសៀល​ថ្ងៃទី​១៦​ ខែមេសា​ ឆ្នាំ​២០២៥​ ម្សិលមិញ​នេះ​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ​ បាន​អញ្ជើញ​ជាអធិបតី​ ប្រកាស​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥​។

ក្នុង​ការ​អញ្ជើញ​ជាអធិបតី​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ បាន​ប្រារព្ធ​ពិធី​ពូនភ្នំ​ខ្សាច់​ និងស្រង់​ព្រះ​ ដែលជា​កម្មវិធី​សាសនា​នៃព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំង​ទស្សនា​ការ​ប្រកួត​បាល់ទះ​ដណ្ដើម​ជ័យលាភី​ កម្រិតស្រុកផងដែរ។

ក្នុង​ឱកាស​ប្រកាស​បិទ​សង្ក្រាន្ត​អូររាំងឪ​២០២៥​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ ក្នុង​នាម​ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​សម្ដែង​នូវ​អរគុណ​ចំពោះ​ក្រុម​ការ​ងារ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​ អភិបាល​នៃគណ:អភិបាលស្រុក​អូររាំងឪ​ មេឃុំទាំង៧​ កងកម្លាំងប្រដាប់​អាវុធ​ទាំងបីប្រភេទ​ នាយក​សាលា​វិទ្យាល័យ​ទាំង​បី​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ សមាគម​រាជសី​ប្រចាំ​ស្រុក​អូររាំងឪ​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​អូររាំងឪ​ និង​ភ្ញៀវ​ទេសចរណ៍​មក​ពី​គ្រប់​ទិសទី​ដែល​បាន​មក​កម្សាន្ត​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥។

ឯកឧត្ដម​បានបន្ដ​ លេីកឡេីង​ទៀត​ថា​ កម្ពុជា​ទាំងមូល​ ព្រមទាំង​រាជធានី​ ខេត្ត​ ស្រុក​ ក្រុង​ បាន​រៀបចំ​ពិធី​អបអរ​សាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ ក្រោម​ប្រធានបទ​ “ញញឹម​សាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​”​ បាន​គ្រប់ទីកន្លែង​ ព្រោះ​ប្រទេស​កម្ពុជា​នៃយេីង​ មាន​សុខ​សន្ដិភាព​ពេញលេញ​ និង​មាន​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។

ក្នុង​នោះ​ ឯកឧត្ដម​ បាន​ស្នើ​សុំ​ និង​លេីកទឹកចិត្ដ​ឱ្យ​សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ ប្រជាពលរដ្ឋ​ មន្ដ្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​ បន្ដចូលរួម​ថែរក្សា​អនាម័យ​ ការពារ​បរិស្ថាន​កម្ពុជា​ ការ​កាត់​បន្ថយ​ការ​ប្រេីប្រាស់​ថង់​ប្លាស្ទិក​ និង​ចូលរួម​ដាំដេីមឈេី​ឱ្យ​បាន​ច្រើន​ សម្របតាម​យុទ្ធសាស្ត្រ​ចក្រា​បរិស្ថាន​ ដែល​មាន​សរសរ​ស្ដម្ភ​បី​ ភាព​ស្អាត​ ភាព​បៃតង​ និង​ចីរភាព​។

សូមបញ្ជាក់ផងដែរថា​ ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥​ ដែល​រៀបចំ​មាន​រយៈពេល​៤ថ្ងៃ​ គឺ​បាន​ផ្ដល់​នូវភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ​ និង​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជិត​ ១៥ម៉ឺន​នាក់​ ផងដែរ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!