ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោក ឡាយ សុធា ដោះលែងជនសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើ បំពានច្បាប់…

លោក ឡាយ សុធា ដោះលែងជនសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើ បំពានច្បាប់…

ខេត្តពោធិ៍សាត់÷ គួររំលឹកផងដែរថាកាលពីកន្លងទៅក្រសួងបរិស្ថានបានសេចក្តីជូនដំណឹង.ស្តីពី.វិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ ក្នុងនោះក្រសួងបរិស្ថានបានដាក់ចេញឲ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើក លែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស ។

សេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានមិនបានធ្វើឲ្យលោក ឡាយ សុធា ដែលជាមន្ត្រីអភិរក្សការពារធនធានធម្មជាតិ អនុវត្តនោះទេ ផ្ទុយទៅវិញលោក ឡាយ សុធា បានដោះលែងជនសង្ស័យចូលព្រៃកាប់ឈើក្នុងតំបន់ការពារធម្មជាតិ បំពានច្បាប់ និងវិធានការក្រសួងបរិស្ថាន តើការដោះលែងជនប្រព្រឹត្តបទល្មើសធនធានធម្មជាតិព្រៃឈើ ពីសំណាក់លោក ឡាយ សុធា មានអាថ៌កំបាំងអ្វីនៅពីក្រោយ ។

ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មន្ត្រីបរិស្ថានឈ្មោះ ឡាយ សុធា បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ឈ្មោះ នូវ ងិន ភេទប្រុស អាយុ ៦១ ឆ្នាំ មានទីលំនៅនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបាននាំយករណាយន្ត១គ្រឿង និងពូថៅចំនួន១ ចូលព្រៃ ដើម្បីកាប់រំលំដើមឈើ និងប្រមូលយកអនុផលព្រៃឈើ នៅក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់ នៅចំណុចជើងភ្នំទ្រព្យ ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកឡាយ សុធា ដែលជាមន្រ្តីប្រចាំដែនជម្រកការពារនៅតំបន់នោះ មិនបានអនុវត្តតានវិធានការរបស់ក្រសួង មិនបានអនុវត្តតាមច្បាប់ បែជាធ្វើការអប់រំជនសង្ស័យ បំពានច្បាប់និងដោះលែងជនល្មើសទៅវិញ ។

អនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា៨១០ ក្នុងចំណុច«២» បានចែងថា មន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារ ធម្មជាតិ មានភារកិច្ចតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងការអនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិ។ ដោយឡែកក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ តាមមាត្រា ៨៥០ ក្នុងចំណុច «គ» បានចែងថា ការកាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៥ និងទី៦ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី១០០ ០០០ ០០០(មួយរយលាន)រៀល ទៅ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល។ តាមមាត្រា ៨៥១ ក្នុងចំណុច «ខ» ចំពោះជនណា កាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដល់ទី៤ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។

ដើម្បីថែរក្សាសម្បត្តិធនធានធម្មជាតិឱ្យនៅគង់វង្សបានលុះត្រាតែមន្ត្រីទាំងអស់ចូលរួមអនុវត្តច្បាប់ ជាមួយគ្នានេះអ្នកសារព័ត៌មានស្នើសុំឲ្យក្រសួងបរិស្ថានក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិដែលមានតំបន់ការពារធម្មជាតិចូលរួមអនុវត្តច្បាប់និងចាត់វិធានការច្បាប់ចំពោះជនល្មើស ធនធានធម្មជាតិផងដែរ។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!