ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

មេល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំហើយ ទើបបើកលេងទាំងថ្ងៃទាំងយប់ សមត្ថកិច្ចមិនហ៊ានទៅក្បែរ

មេល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំហើយ ទើបបើកលេងទាំងថ្ងៃទាំងយប់ សមត្ថកិច្ចមិនហ៊ានទៅក្បែរ

ខេត្តកំពង់ចាម៖ ទីតាំងល្បែងមាន់ជល់អនឡាញមួយកន្លែងដែលគេស្គាល់ច្បាស់របស់ចែ ភួង បើកដំណើរការលេងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់រយពាន់ដុល្លារ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចជំនាញ ហាក់បីដូចជាគ្មានវិធានបង្ក្រាបទាល់តែសោះ។

តាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ល្បែងមាន់ជល់អនឡាញនេះស្ថិតនៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ ក្នុងភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ម្ចាស់មានឈ្មោះ ចែ ភួង អាយុជាង៣០ឆ្នាំ ប្តីឈ្មោះ វុធ អាយុ ជាង៤០ឆ្នាំ។ ហើយការល្បែងមាន់ជល់អនឡាញនេះចាប់លេងពីម៉ោង៨ព្រឹករហូតដល់ម៉ោង៦ល្ងាច។ ហើយពេលយប់ចាប់ពីម៉ោង៧ រហូតដល់ម៉ោង១២រំលងអាធ្រាត្រ ដែលមានអ្នកញៀនល្បែងចូលលេងយ៉ាងច្រើន ភ្នាល់លុយចាញ់រាប់រយពាន់ដុល្លារក៏មានទាំងលុយរៀល ក្នុងមួយគូរៗ ចាប់ពី១០ម៉ឺនរៀល រហូតដល់១លានរៀលថែមទៀតផង។

ប្រភពព័ត៌មានបានបន្តថា ម្ចាស់ទីតាំងល្បែងមាន់ជល់អនឡាញធ្លាប់បានបោះពាក្យសម្តីថា រូបគេមិនខ្លាចក្នុងការបើកលេងល្បែងមាន់ជល់អនឡាញនេះទេ ដោយសារតែមានខ្នងបង្អែកនៅពីក្រោយធំៗណាស់។ អ្វីដែលប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងមាន់ជល់អនឡាញមានក្តីកង្វល់ និងមានការព្រួយបារម្ភនោះ គឺខ្លាចមានកើតអំពើលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងអំពើផ្សេង ដោយសារតែលេងចាញ់ល្បែងនោះ។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរនិងសមត្ថកិច្ចជំនាញនិងមានវិធានការទប់ស្កាត់ និងចុះបង្ក្រាបទីតាំងល្បែងមាន់ជល់អនឡាញ របស់ ចែ ភួង ដែលកំពុងតែបើកដំណើរការលេងទាំងថ្ងៃទាំងយប់ខាងលើនេះ។

ម្យ៉ាងវិញទៀតប្រជាពលរដ្ឋ ធ្វើការសំណូមពរដល់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមមេត្តាជួយចាត់មន្ត្រីជំនាញចុះបង្ក្រាប និងបិទទីតាំងល្បែងមាន់ជល់អនឡាញរបស់ ចែ ភួង នេះផងទាន៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!