ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីត្រូវបានមន្ត្រីក្រោមឱវាទនាំគ្នាផ្តិតមេដៃប្តឹងទៅរដ្ឋមន្ត្រីអន្តរាគមន៍ ដោយសារការដឹកនាំបែបបក្ខពួក

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីត្រូវបានមន្ត្រីក្រោមឱវាទនាំគ្នាផ្តិតមេដៃប្តឹងទៅរដ្ឋមន្ត្រីអន្តរាគមន៍ ដោយសារការដឹកនាំបែបបក្ខពួក

ខេត្តមណ្ឌលគីរី៖ មន្ត្រីនៃមន្ទីរបរិស្ថានមណ្ឌលគិរីបានផ្ដិតមេដៃសូមកិច្ចអន្តរាគមន៍ពី ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយពួកគាត់មានការមិនពេញចិត្តចំពោះការដឹកនាំរបស់លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ពួកគាត់និយាយថាការដឹកនាំបែបបក្ខពួកនិយម និងចាំតែចាប់កំហុសមន្ត្រីថ្នាក់ក្រោម ។

គួររំលឹកផងដែរថាលោក ហាស់ វិបុល ត្រូវបានតែងតាំងជា ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្មី ជំនួសលោក ឈៅ ប៊ុនធឿន ដែលទទួលភារកិច្ចថ្មី កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ តាមអនុក្រឹត្យ លេខ ៦២ / អនក្រ.តត. ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅសាលាខេត្តមណ្ឌលគិរី ។

នៅក្នុងពិធីទទួលតំណែងថ្មីនោះដែលលោក ហាស់ វិបុល បានប្តេជ្ញាចិត្តគោរព និងខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ យុទ្ធសាស្រ្តចក្ខុវិស័យបរិស្ថាន ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរគ្រប់ថ្នាក់ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងរង្វង់មន្រ្តីនៃមន្ទីរទាំងអស់។

មន្ត្រីនៃមន្ទីរបរិស្ថានមណ្ឌលគិរីថាការដឹកនាំរបស់លោក ហាក់ វិបុល កំពុងធ្វើឱ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងរបស់មន្ទីរ ក្នុងនោះលោក ហាក់ វិបុល បានបែងចែកតួនាទីភារកិច្ច ជូនថ្នាក់ដឹកនាំមន្ទីរ លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរ ត្រូវបានលោក ហាក់ វិបុល តែងតាំងឲ្យទទួលបន្ទុកដឹកនាំដែនជម្រកសត្វព្រៃចំនួន០៥ដែន ហើយ ថែមទាំងដឹកនាំការិយាល័យចំណេះដឹង បន្ថែមមួយទៀត។

ក្រោយពីលោក ឌិន ប៊ុនធឿន បានទទួលសិទ្ធិជាអនុប្រធានមន្ទីរទទួល បន្ទុកដែនជម្រករួចមក លោកបានធ្វើការដោះដូរដាក់មន្ត្រីតាមទំនើងចិត្ត ដោយមិនមានកិច្ច ប្រជុំឆ្លងយោបល់ពីប្រធានការិយាល័យដែននោះទេ។ ការដឹកនាំបែបបក្ខពួក នេះ ជាការរំលោភបំពានសិទ្ធិអំណាច របស់ការិយាល័យរដ្ឋបាល ធនធានមនុស្សនិងហិរញ្ញវត្ថុ។

មន្ត្រីនៃមន្ទីរបរិស្ថានថាលោក ហាក់ វិបុល ប្រធានមន្ទីរ បានធ្វើសំណើទៅរដ្ឋបាលខេត្ត ស្នើសុំផ្លាស់ប្តូរមន្ត្រីពីការិយាល័យមួយទៅ ការិយាល័យមួយ ទាំងដែលលោកមិនទាន់បានស្គាល់ឈ្មោះមន្ត្រីអស់ផង ជាក់ស្តែងដូចជាករណី ដកលោក ញឹម វណ្ណៈ ពីអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច លំផាត់ ឲ្យមកបម្រើការងារជាអនុប្រធានការិយាល័យគាំពារបរិស្ថានវិញ មិនតែប៉ុណ្ណោះមន្ត្រីនៃមន្ទីរបានចោទលោក ហាក់ វិបុល ប្រធានមន្ទីរបរិស្ថានថាការដឹកនាំបែបចាប់កំហុសមន្ត្រី ដូចជាការចុះទៅតាមដែននិមួយៗ លបទៅដោយមិនបានប្រាប់មន្ត្រី ឬប្រធានការិយាល័យដែន ដើម្បីឲ្យមានការចូលរួម ជាក់ស្តែងពេលគាត់ចុះទៅដែនស្រែពក បានជួបក្រុមហ៊ុន ឃុនយ័ន្តកំពុងសិក្សារុករករ៉ែមាស ដែលជាក្រុមហ៊ុនមានច្បាប់ ប្រធានមន្ទីរប្រើពាក្យថា ចុះពិនិត្យទីតាំងរ៉ែមាស អនាធិបតេយ្យ ដោយមិនបានសួរនាំព័ត៌មានពីមន្ត្រីការិយាល័យស្រែពកណាមលៀរថា ក្រុមហ៊ុននោះមាន ច្បាប់ ឬអត់ច្បាប់ ការដឹកនាំរបៀបនេះហាក់បីដូចជាមន្ត្រីតាមការិយាល័យដែននិមួយៗ មិនចង់សហការណ៍ ជាមួយគាត់។

មន្ត្រីនៃមន្ទីរបានលើកឡើងទៀតថាការអនុវត្តច្បាប់របស់លោក ហាក់ វិបុល ប្រធានមន្ទីរបរិស្ថានមិនស្របតាមក្រមបរិស្ថាន ជាក់ស្តែងមានការដោះលែងជនសង្ស័យចំនួន២នាក់ និងរថយន្តសាំងយ៉ុងចំនួន១គ្រឿង ពាក់ព័ន្ធនិងការដឹកជញ្ជូនសត្វព្រៃ(សត្វពង្រូល) ដោយបំពានទៅនឹងសេចក្តីជូនដំណឹង.របស់ក្រសួងបរិស្ថាន.លេខ១១២៧/០៣២៤.សកណ.ប.ស្ថ ក្នុងសេចក្តីជូនដំណឹងនោះក្រសួងបរិស្ថានបានដាក់ចេញឲ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើក លែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស ដោយឡែកលោក ហាក់ វិបុល បានដោះលែងជនសង្ស័យចំនួន២នាក់ និងរថយន្តសាំងយ៉ុងចំនួន១គ្រឿង ពាក់ព័ន្ធនិងការដឹកជញ្ជូនសត្វព្រៃ(សត្វពង្រូល) ដោយមិនបានអនុវត្តច្បាប់ទៅលើជនសង្ស័យខាងលើ ករណីនេះស្នើសុំដល់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានគួរបើកការស៊ើបអង្កេតទៅលើលោក ហាក់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ដែលទើបនឹងឡើងកាន់តំណែងថ្មីៗនេះផងទាន៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!