ទាន់ហេតុការណ៍
គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ. - ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ... - រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជា យ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) - តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.. - អភិបាលខេត្តកំពង់ស្ពឺជំរុញឲ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្ដល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរ. - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា... - ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ.. - សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន ១៩នាក់និងដហូតវត្ថុតាំងមួយចំនួន.នៅស្រុកសំរោងទង..

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ចុះផ្សព្វផ្សាយយុទ្ធនាការ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ជាង៣០០០នាក់ នៅខេត្តកំពង់ស្ពឺ

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ចុះផ្សព្វផ្សាយយុទ្ធនាការ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ជាង៣០០០នាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំផ្សព្វផ្សាយយុទ្ធនាការ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថល នៅខេត្តកំពង់ស្ពឺ។

ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣,០០០នាក់ នៅបរិវេណអគារសាលាខេត្តកំពង់ស្ពឺ ។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម ឡី សុភាព សមាជិក​ជា​គណៈកម្មាធិកា​រ​សម្របសម្រួល​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​យ​វជន​សេដ្ឋកិច្ច​កម្ពុជា បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍ ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ការចុះ​ឈ្មោះ​តាម​ថ្នាល​ឌីជីថល ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ដឹកនាំ​យ៉ាង​ល្អ មាន​ប្រសិទ្ធភាព និង​បាន​ខិតខំ​បង្កើត​ឱ្យទទួល បាន​ជា​ផ្លែផ្កា​នូវ​មធ្យោបាយ​គន្លឹះ​បង្កើត​បាន​ផ្ទាល​ឌីជីថល​ចុះឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​បង្កើត​វិញ្ញាបនបត្រ អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្រោម​អនុក្រឹត្យ​ស្តីពី​ការចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ត​បាន​ចុះហត្ថលេខា​ដោយ សម្តេច​មហា​បវរ​ធិបតី កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៤ កន្លងទៅនេះ ប្រកប​ដោយ​គុណ​តម្លៃ និង​កញ្ចប់​អត្ថ ប្រយោជន៍​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​គិតគូរ និង និង​រៀបចំ​ជួយ​ដល់​បងប្អូន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្នុង គោលដៅ​លើកស្ទួយ​ជីវភាព​រស់នៅ​ដល់​បងប្អូន​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ​នៅ​ទូទាំង​ប្រទេស​។​

​ថ្លែង​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ ឯកឧត្តម ហែម វណ្ណឌី បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាពិសេស​ចំពោះ​សុខមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការពង្រឹង​សមត្ថភាព ភាព​ធន់ និង​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​។ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជា​កិច្ចការ​អាទិភាព និង​ចាំបាច់ ដើម្បី​ជំរុញ​ការចូលរួម​ក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់ និង​បង្កើត​តម្លៃ​បន្ថែម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ជាតិ ទន្ទឹ ម​នឹង​នេះ រួមចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ និង​វិសមភាព​សង្គម​។ ការចុះ​ឈ្មោះ​ក្នុង​ថ្នាល​ឌីជីថល​នេះ​អនុញ្ញាត​ឱ្យ​រាជរដ្ឋាភិបាល​មាន​មូលដ្ឋាន​ទិន្នន័យ​ច្បាស់លាស់​សម្រាប់​ផ្តល់​អន្តរាគមន៍​ចំ​គោលដៅ និង​ទាន់​ពេលវេលា ពិសេស​ក្នុង​អំឡុងពេល​មាន​វិបត្តិ​កើតឡើង​។​

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែមថា ការចុះ​ឈ្មោះ​នឹង​បើកផ្លូវ​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​លទ្ធភាព​ទទួលបាន​ការគាំទ្រ​ផ្សេងៗ ពី​ក្រសួង​ស្ថាប័ន​ក្នុង​ការអភិវឌ្ឍ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម ការចូល​ជា​សមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ការអនុគ្រោះ និង​លើក លែង​កាតព្វកិច្ច​ពន្ធដារ និង​សេវា​គាំពារ​សង្គម​ជាដើម​។​  ឯកឧត្តម​បាន​ស្នើ​ឱ្យ​ក្រសួង​-​ស្ថាប័ន និង​រដ្ឋបាល​រាជធានី​-​ខេត្ត បន្ត​ជំរុញ​ផ្សព្វផ្សាយ និង​រៀបចំ​យុទ្ធនាការ​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យបាន ទូលំ​ទូលាយ​ដល់​មូលដ្ឋាន​ភូមិ ឃុំ សង្កាត់ ព្រមទាំង​លើកកម្ពស់​ការយល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការចុះឈ្មោះ​ឱ្យបាន​កាន់តែ​ជ្រួតជ្រៀប​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ថ្លែងថា ការរៀបចំ​ឱ្យ​មាន​ការចុះ​ឈ្មោះ​តាម​ថ្នាល​ឌីជីថល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ ជា​យន្តការ​ដែល​រាជរដ្ឋាភិបាល​បាន​រៀបចំ​ឡើង ដើម្បី​បង្កើត​នូវ​ទំនាក់ទំនង​រវាង​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុង​ការគិតគូរ និង​ជួយ​ដល់​អ្នក សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​រហ័ស​ទាន់​ពេល​ស្របពេល​ខេត្ត​បាត់ដំបង បាន​ខិតខំ​ក្នុង​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​លើ​គ្រប់​វិស័យ ដែល​រដ្ឋបាល​ខេត្ត​ខិតខំ​អភិវឌ្ឍ​លើ​ផ្នែក​ពាក់ព័ន្ធ ដើម្បី​ជួយ​បង្កើន​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​។ ឯកឧត្តម​បណ្ឌិត អភិបាល​ខេត្ត​ក៏​បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ចុះឈ្មោះ ក្នុង​ថ្នាល​ឌីជីថល អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យបាន​កាន់តែ​ច្រើន ដើម្បី​អនាគត មុខរបរ ការងារ និង​ប្រាក់​ចំណូល​គ្រួសារ​របស់​ខ្លួន​ផងដែរ​៕

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!