ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

រដ្ឋបាលខេត្តកំពង់ស្ពឺច្រានចោលបណ្តឹងថាមន្ត្រីទីចាត់ការអន្តរវិស័យម្នាក់បានឃុបឃិតគ្នានិងក្លែងបន្លំឯកសារជាសាធារណៈ

រដ្ឋបាលខេត្តកំពង់ស្ពឺច្រានចោលបណ្តឹងថាមន្ត្រីទីចាត់ការអន្តរវិស័យម្នាក់បានឃុបឃិតគ្នានិងក្លែងបន្លំឯកសារជាសាធារណៈ

កំពង់ស្ពឺ៖មន្ត្រីការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់ ចំណុះឱ្យទីចាត់ការអន្តរវិស័យនៃរដ្ឋបាលខេត្តកំពង់ស្ពឺលោកស្រី ហ៊ឹម សុខ បានរងបណ្តឹងថាបានឃុបឃិតគ្នានិងក្លែងបន្លំឯកសារជាសាធារណៈ ប្រព្រឹត្តនៅភូមិសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង អាជ្ញាធរបានច្រានចោលការប្តឹងនេះដោយអះអាងថាការប្តឹងមិនមានភ័ស្តុតាង ឬឯកសារគតិយុត្តពាក់ព័ន្ធណាមួយ ឱ្យស្របតាមខ្លឹម សារនៃបណ្ដឹងចោទនោះឡើយ។

យោងតាមលិខិតរបស់អាជ្ញាធរខេត្តកំពង់ស្ពឺដែលចុះហត្ថលេខាដោយលោក ជាម ចន្ទ័សោភ័ណ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥បានឱ្យដឹងថា រដ្ឋបាលខេត្តបានទទួលរួចហើយនូវពាក្យបណ្តឹងចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ របស់លោក ខុង ស៊ាងហ៊ី មានទីលំនៅក្នុងរាជធានីភ្នំពេញដែលបានប្តឹងចោទទៅលើលោកស្រី ហ៊ឹម សុខ មានតួនាទីជាអនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់ ចំណុះឱ្យទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ពីបទឃុបឃិតគ្នានិងក្លែងបន្លំឯកសារជាសាធារណៈប្រព្រឹត្តនៅភូមិសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង និងពាក្យស្នើសុំប្តូរប្រធានអង្គប្រជុំចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។ តាមរយៈពាក្យបណ្ដឹង និងលិខិតស្នើសុំទាំងពីរខាងលើនេះ រដ្ឋបាលខេត្ត បានពិនិត្យដោយយកចិត្តទុកដាក់និងហ្មត់ចត់បំផុតបានស្រាវជ្រាវប្រមូលនូវព័ត៌មាននានានិងឯកសារពាក់ព័ន្ធទាំងអស់ ព្រមទាំងបានអញ្ជើញលោកស្រី ហ៊ឹម សុខ បំភ្លឺចំនួន៣លើក រួចមកហើយ ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានអនុញ្ញាត និងអញ្ជើញលោក ខុង ស៊ាងហ៊ី មកចូលរួមកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ និងស្នើសុំឱ្យលោកផ្តល់នូវឯកសារដែលមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ សម្រាប់ចោទទៅលើលោកស្រី ហ៊ឹម សុខ ដើម្បីរដ្ឋបាលខេត្ត មានវិធានការ ព្រមទាំងអនុវត្តវិធានការវិន័យរដ្ឋបាល ស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ក៏ដូចជាវិធាននានាផ្សេងៗទៀត សម្រាប់ឱ្យស្ថាប័នច្បាប់បន្តចាត់ចែងអនុវត្តនីតិវិធី។ ក៏ប៉ុន្តែលោកនៅតែមិនមានភ័ស្តុតាង ឬឯកសារគតិយុត្តពាក់ព័ន្ធណាមួយ ឱ្យស្របតាមខ្លឹម សារនៃបណ្ដឹងចោទនោះឡើយ ហើយតាមរយៈនេះរដ្ឋបាលខេត្តបានរកឃើញ និងសម្រេចដូចខាងក្រោម៖
១-រកឃើញថា ករណីវិវាទដីធ្លីនៅទីតាំងខាងលើត្រូវបានដោះស្រាយចប់សព្វគ្រប់តាមរយៈ ខ្លឹមសារ នៃលិខិតលេខ៨៤៤/២០ ៦ អ.ប.ខ អ.ប. ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ហើយភាគីវិវាទក៏ទទួលបាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរៀងៗខ្លួនរួចហើយ។

២-ផ្អែកលើទិដ្ឋភាពច្បាប់ក្នុងមាត្រា៤១ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ករណីនេះត្រូវបានអយ្យការអមសាលាដំបូងខេត្តនិងសាលាដំបូងខេត្តកំពង់ស្ពឺ ចេញសេចក្តីជូនដំណឹង ស្តីពីការលើកលែងការចោទប្រកាន់តាមរយៈខ្លឹមសារលិខិតលេខ១៧៧៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥, ដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ លេខ៣៦៣ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ និងដីកា សម្រេច លើកចោលពាក្យបណ្តឹងលេខ២៨ “ខ”ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ តាម ទម្រង់ច្បាប់ចប់សព្វគ្រប់រួចរាល់អស់ហើយ។

៣-តាមស្មារតីនៃកំណត់ហេតុសាកសួរក្នុងកិច្ចប្រជុំចំនួន៣លើក និងពិនិត្យលើសំណុំឯកសារពាក់ព័ន្ធផ្សេងៗទៀត មិនមានឯកសារណាមួយជាតម្រុយ ឬបញ្ជាក់បានថាលោកស្រី ហ៊ឹម សុខ បានក្លែងបន្លំ ឯកសារក្នុងការដោះស្រាយវិវាទដីធ្លីនាពេលកន្លងមកនោះឡើយ។

៤-ច្រានចោលពាក្យបណ្តឹងចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ របស់ឈ្មោះ ខុង ស៊ាងហ៊ី និងបណ្តឹងផ្សេងៗទៀតដែលពាក់ព័ន្ធនិងវិវាទដីធ្លីលើទីតាំងខាងលើ។

ប្រភព÷អត្ថបទ៖និងរូបភាព រដ្ឋបាលខេត្តកំពង់ស្ពឺ.

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!