ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំអមលាំង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងយកអំណោយមួយចំនួនជូនដល់លោក ជឿន ចន្ថា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ..

លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំអមលាំង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងយកអំណោយមួយចំនួនជូនដល់លោក ជឿន ចន្ថា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ..

កំពង់ស្ពឺ, នារសៀលថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំអមលាំង បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខដោយផ្ទាល់ដល់លោក ជឿន ចន្ថា បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យករណីនេះកើតឡើងកាលវេលាម៉ោង៨នឹង០០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ២០២៥ នៅលើផ្លូវជាតិលេខ ៤៤ ចំណុចភ្នំតូចស្ថិតក្នុង ភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រ៨៣-៨៤ ជនរងគ្រោះឈ្មោះ ជឿន ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ ដែលជាពលរដ្ឋរស់នៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ក្រោយទទួលបានព័ត៌មានភ្លាមៗក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង ដឹកនាំដោយ លោក ម៉េង ស្រ៊ុន ជាប្រធាន បានសម្របសម្រួលជាមួយឡានសង្រ្គោះបន្ទាន់ដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗតែម្តង នៅពេលព្រឹកថ្ងៃទី៨ដោយមើលឃើញពីស្ថានភាពអ្នកជម្ងឺមានសភាពធ្ងន់ធ្ងរក្រុមការងារក៏បានសម្របសម្រួលបញ្ជូនមកកាន់មន្ទីរពេទ្យលោកសង្ឃភ្លាមតែម្តង ។

ស្ថិតក្នុងឱកាសសួរសុខទុក្ខនោះដែរ លោក ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំអមលាំង បានឧបត្ថម្ភថវិកាចំនួន១០០,០០០រៀល និងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគរួមមានដូចជា ៖ អង្ករ ចំនួន០១បេ,មីចំនួន០១កេស,ទឹកផ្លែឈើចំនួន០១កេស, ទឹកបរិសុទ្ធចំនួន០១កេស  ។

ជាចុងក្រោយ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំអមលាំង បានផ្តាំផ្ញើដល់ក្រុមការងារឲ្យសហការជាមួយលោកគ្រូពេទ្យ បន្តតាមដាន និងជួយយកចិត្តទុកដាក់មើលថែ ស្ថានភាពជម្ងឺ បើមានអ្វីមិនស្រួលត្រូវរាយការណ៍ភ្លាមៗជាបន្ទាន់ ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!